យេរេមា 22
22
ពាក្យរំឭកដាស់តឿនឲ្យប្រែចិត្ត
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរចុះទៅដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ 2គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្ដាជនរបស់ព្រះអង្គដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 3ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។ 4ដ្បិតប្រសិនបើអ្នករាល់គ្នាពិតជាធ្វើតាមពាក្យនេះ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងប្រជារាស្ត្ររបស់ព្រះអង្គផង។ 5ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។ 6ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖
ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត
និងកំពូលភ្នំល្បាណូន
ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់
ទៅជាទីរហោស្ថាន
ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
7យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក
គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន
គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក
ហើយបោះទៅក្នុងភ្លើង
8សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះដល់ក្រុងធំនេះ? 9គេនឹងឆ្លើយតបថា៖ ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ។
10កុំយំនឹងមនុស្សដែលស្លាប់ឡើយ
ក៏កុំសោកស្តាយគេដែរ
ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ
ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ
ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។
ព្រះបន្ទូលទៅកាន់បុត្ររបស់ស្ដេចយូសៀស
11ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ គេនឹងមិនមកទីនេះវិញទេ 12នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀតឡើយ។
13វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត
ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់
ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ
ឥតចេញឈ្នួលឲ្យ
14ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ
ដែលមានបន្ទប់ទូលាយសម្រាប់យើង
ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ
រួចលាបពណ៌ក្រហមស្រស់។
15តើអ្នកត្រូវសោយរាជ្យ
ដោយព្រោះតែអ្នកមានចិត្តសង្វាត
និងចម្រើនឈើតាត្រៅឬ?
ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ?
ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
បានជាមានសន្តិសុខក្នុងគ្រានោះ។
16គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត
ដូច្នេះ ក៏មានសេចក្ដីសុខ
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖
ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ?
17ឯភ្នែក និងចិត្តរបស់អ្នក
រកតែបំពេញសេចក្ដីលោភរបស់អ្នក
ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស
ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
18ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូល
ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស
ស្តេចសាសន៍យូដាដូច្នេះថា៖
មនុស្សនឹងមិនសោកស្តាយដោយពាក្យថា
ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា
ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ
នោះឡើយ។
19គេនឹងបញ្ចុះសពយេហូយ៉ាគីម
ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល
នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។
20ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង
ចូរបន្លឺសំឡេងនៅស្រុកបាសាន
ហើយស្រែកពីភ្នំអាបារីមចុះ
ពីព្រោះសហាយរបស់អ្នកត្រូវបំផ្លាញហើយ។
21កាលនៅគ្រាសម្បូណ៌
នោះយើងបាននិយាយនឹងអ្នកហើយ
តែអ្នកឆ្លើយតបថា៖ យើងមិនស្តាប់ទេ
គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្ត
តាំងតែពីក្មេងមក
គឺមិនព្រមស្តាប់តាមពាក្យយើងឡើយ។
22ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក
ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ
ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ
ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។
23ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន
ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ
កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក
ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន
នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!។
សេចក្ដីជំនុំជម្រះមកលើកូនាស(យេហូយ៉ាគីន)
24ព្រះយេហូវ៉ាស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចសាសន៍យូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។ 25យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចង់បានជីវិតអ្នក ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកបានខ្លាចនោះ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្ដាប់ដៃនៃសាសន៍ខាល់ដេផង។ 26យើងនឹងបោះអ្នកចោល ព្រមទាំងម្តាយដែលបង្កើតអ្នកផង ទៅក្នុងស្រុកមួយដែលមិនមែនជាស្រុកកំណើតរបស់អ្នក ហើយអ្នកនឹងស្លាប់នៅក្នុងស្រុកនោះ។ 27ប៉ុន្តែ ស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ។
28ឯមនុស្សឈ្មោះកូនាស នេះ
តើជាភាជនៈកំបែក ហើយសម្អប់
ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ?
ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល
ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ?
29ឱផែនដី ផែនដី ផែនដីអើយ
ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
30ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖
ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន
ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ
ដ្បិតនឹងគ្មានពូជពង្សគេណាមួយ
ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ
ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies