យ៉ូប 23
23
ចម្លើយរបស់លោកយ៉ូប៖ ពាក្យត្អូញត្អែរដ៏ជូរល្វីងរបស់ខ្ញុំ
1នោះលោកយ៉ូបក៏ឆ្លើយឡើងថា៖
2«នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ
ជាសេចក្ដីជូរល្វីង
ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ
ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។
3ឱបើខ្ញុំបានដឹងជាប្រទះឃើញព្រះអង្គនៅទីណា
ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កព្រះអង្គទៅអេះ
4នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ
ដោយលំដាប់ទូលនៅចំពោះព្រះអង្គ
ហើយនឹងបំពេញមាត់ខ្ញុំ
ដោយសេចក្ដីជជែកតវ៉ា។
5ខ្ញុំនឹងបានស្គាល់ពាក្យណា
ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ
ហើយយល់សេចក្ដីដែលព្រះអង្គ
ចង់មានព្រះបន្ទូលតប។
6តើព្រះអង្គប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំឬ?
ទេ គឺព្រះអង្គនឹងប្រុងស្តាប់ខ្ញុំវិញ។
7នៅទីនោះ មនុស្សទៀងត្រង់
នឹងប្រឹក្សាជាមួយព្រះអង្គបាន
យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប
ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
8តែមើល៍ ខ្ញុំដើរទៅខាងមុខ
តែព្រះអង្គមិនមែននៅទីនោះ
ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន
9ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ
តែខ្ញុំមើលព្រះអង្គមិនឃើញ
ហើយព្រះអង្គពួននៅខាងស្តាំ
មិនឲ្យខ្ញុំឃើញឡើយ។
10ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ
ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ
នោះខ្ញុំនឹងចេញមកដូចជាមាស។
11ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ
ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ
ឥតងាកបែរទៅខាងណាឡើយ។
12ខ្ញុំមិនដែលគេចចេញពីបទបញ្ជា
នៃព្រះរឹម របស់ព្រះអង្គទេ
ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល
នៃព្រះឧស្ឋរបស់ព្រះអង្គ
ជាជាងអាហារដែលខ្ញុំត្រូវការផង។
13ព្រះអង្គមានគំនិតតែមួយ
តើអ្នកណានឹងបំផ្លាស់បំប្រែ
ព្រះហឫទ័យព្រះអង្គបាន?
ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
14ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី
ដែលបានតម្រូវទុកសម្រាប់ខ្ញុំ
ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀត
នៅនឹងព្រះអង្គដែរ។
15ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ
បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា
នោះខ្ញុំខ្លាចព្រះអង្គណាស់។
16ដ្បិតព្រះបានធ្វើឲ្យខ្ញុំស្រយុតចិត្ត
ព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច
17ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម
ដោយព្រោះសេចក្ដីងងឹត
ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ
ដ៏ក្រាស់នេះដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 23
23
ចម្លើយរបស់លោកយ៉ូប៖ ពាក្យត្អូញត្អែរដ៏ជូរល្វីងរបស់ខ្ញុំ
1នោះលោកយ៉ូបក៏ឆ្លើយឡើងថា៖
2«នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ
ជាសេចក្ដីជូរល្វីង
ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ
ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។
3ឱបើខ្ញុំបានដឹងជាប្រទះឃើញព្រះអង្គនៅទីណា
ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កព្រះអង្គទៅអេះ
4នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ
ដោយលំដាប់ទូលនៅចំពោះព្រះអង្គ
ហើយនឹងបំពេញមាត់ខ្ញុំ
ដោយសេចក្ដីជជែកតវ៉ា។
5ខ្ញុំនឹងបានស្គាល់ពាក្យណា
ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ
ហើយយល់សេចក្ដីដែលព្រះអង្គ
ចង់មានព្រះបន្ទូលតប។
6តើព្រះអង្គប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំឬ?
ទេ គឺព្រះអង្គនឹងប្រុងស្តាប់ខ្ញុំវិញ។
7នៅទីនោះ មនុស្សទៀងត្រង់
នឹងប្រឹក្សាជាមួយព្រះអង្គបាន
យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប
ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
8តែមើល៍ ខ្ញុំដើរទៅខាងមុខ
តែព្រះអង្គមិនមែននៅទីនោះ
ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន
9ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ
តែខ្ញុំមើលព្រះអង្គមិនឃើញ
ហើយព្រះអង្គពួននៅខាងស្តាំ
មិនឲ្យខ្ញុំឃើញឡើយ។
10ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ
ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ
នោះខ្ញុំនឹងចេញមកដូចជាមាស។
11ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ
ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ
ឥតងាកបែរទៅខាងណាឡើយ។
12ខ្ញុំមិនដែលគេចចេញពីបទបញ្ជា
នៃព្រះរឹម របស់ព្រះអង្គទេ
ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល
នៃព្រះឧស្ឋរបស់ព្រះអង្គ
ជាជាងអាហារដែលខ្ញុំត្រូវការផង។
13ព្រះអង្គមានគំនិតតែមួយ
តើអ្នកណានឹងបំផ្លាស់បំប្រែ
ព្រះហឫទ័យព្រះអង្គបាន?
ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
14ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី
ដែលបានតម្រូវទុកសម្រាប់ខ្ញុំ
ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀត
នៅនឹងព្រះអង្គដែរ។
15ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ
បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា
នោះខ្ញុំខ្លាចព្រះអង្គណាស់។
16ដ្បិតព្រះបានធ្វើឲ្យខ្ញុំស្រយុតចិត្ត
ព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច
17ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម
ដោយព្រោះសេចក្ដីងងឹត
ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ
ដ៏ក្រាស់នេះដែរ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies