យ៉ូប 24
24
លោកយ៉ូបត្អូញត្អែរពីអំពើហិង្សានៅផែនដីនេះ
1ហេតុអ្វីបានជាពេលវេលា
មិនបានលាក់នឹងព្រះដ៏មានគ្រប់ព្រះចេស្តា
ហើយហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ
មិនដែលឃើញថ្ងៃរបស់ព្រះអង្គ?
2មនុស្សអាក្រក់ បន្ថយគោលចារឹក
គេរឹបយកហ្វូងចៀមអ្នកដទៃទៅធ្វើរបស់ខ្លួន។
3គេពង្រត់សត្វលារបស់ពួកកំព្រា
គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។
4គេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវ
ពួកអ្នកក្រីក្រនៅផែនដី
ក៏គេចពួនទាំងអស់គ្នា។
5អ្នកទាំងអស់នោះប្រៀបដូចជា
លាព្រៃនៅទីរហោស្ថាន
គេចេញទៅរកអាហាររបស់គេ
ហើយខំខ្មីឃ្មាតរកនៅក្នុងទីរហោស្ថាននោះ
ដើម្បីបានអាហារសម្រាប់ខ្លួន
និងកូនចៅរបស់គេ។
6គេច្រូតស្រូវដែលសល់នៅក្នុងស្រែរបស់អ្នកដទៃ
ក៏បេះសន្សំផលទំពាំងបាយជូរ
របស់មនុស្សអាក្រក់នោះ។
7គេដេកខ្លួនទទេមួយយប់ទាល់ភ្លឺ
ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា។
8គេត្រូវហាលភ្លៀងដែលមកពីភ្នំ
ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ។
9មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក
ចេញពីដោះម្តាយ
ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់
របស់ពួកអ្នកក្រីក្រផង
10ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ
ឥតមានអ្វីពាក់សោះ
ហើយដោយព្រោះឃ្លាន
បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវ។
11គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង
របស់មនុស្សទាំងនោះ
គេជាន់ធុងទំពាំងបាយជូរ
ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
12មានឮមនុស្សថ្ងូរពីក្នុងទីក្រុង
ហើយព្រលឹងមនុស្ស
ដែលត្រូវរបួសក៏ស្រែកឡើង
ប៉ុន្តែ ព្រះមិនយកព្រះហឫទ័យទុកដាក់
នឹងការអាក្រក់នោះឡើយ។
13ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ
គេមិនស្គាល់អស់ទាំងផ្លូវនោះ
ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ។
14ឃាតកក្រោកឡើងពីព្រលឹមស្រាង
ក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត
ហើយនៅពេលយប់គេធ្វើជាចោរ។
15ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់
ដោយនឹកថា "គ្មានអ្នកណាឃើញខ្ញុំទេ"
គេក៏បិទមុខចេញទៅ។
16នៅពេលងងឹតគេគាស់ទម្លុះផ្ទះចូល
តែនៅពេលថ្ងៃ គេលាក់ខ្លួន
គេមិនដែលស្គាល់ពន្លឺឡើយ។
17គេខ្លាចពេលព្រឹកដូចជាម្លប់
នៃសេចក្ដីស្លាប់ដល់ពួកគេ
ដ្បិតគេជាមិត្តជិតស្និទ្ធនឹងម្លប់
នៃសេចក្ដីស្លាប់នោះហើយ។
18គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់
ឯចំណែករបស់គេនៅផែនដី
មានតែបណ្ដាសាទេ
គេមិនដែលបែរទៅ
ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
19បែបដូចជាទឹកពីហិមៈរីងហួតទៅ
ដោយរាំងស្ងួត និងក្តៅយ៉ាងណា
នោះស្ថានឃុំព្រលឹងមនុស្សស្លាប់
ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ។
20ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ
ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់
គ្មានអ្នកណានឹកចាំពីគេទៀតទេ
យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់
ដូចជាដើមឈើ។
21គេធ្វើបាប ស្ត្រីអារដែលមិនបង្កើតកូន
ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយឡើយ។
22ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង
ដោយសារព្រះចេស្តារបស់ព្រះអង្គ
ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ
គេបានឡើងជាធំ។
23ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ
ហើយគេពឹងពាក់លើសេចក្ដីនោះ
តែព្រះនេត្ររបស់ព្រះអង្គ
ទតឃើញអស់ទាំងផ្លូវរបស់គេ
24គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ
គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ
ទៅដូចជាមនុស្សដទៃទាំងអស់
គេត្រូវកាត់ចេញដូចជាគួរស្រូវ។
25បើមិនមែនដូច្នោះទេ
នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក
ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 24
24
លោកយ៉ូបត្អូញត្អែរពីអំពើហិង្សានៅផែនដីនេះ
1ហេតុអ្វីបានជាពេលវេលា
មិនបានលាក់នឹងព្រះដ៏មានគ្រប់ព្រះចេស្តា
ហើយហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ
មិនដែលឃើញថ្ងៃរបស់ព្រះអង្គ?
2មនុស្សអាក្រក់ បន្ថយគោលចារឹក
គេរឹបយកហ្វូងចៀមអ្នកដទៃទៅធ្វើរបស់ខ្លួន។
3គេពង្រត់សត្វលារបស់ពួកកំព្រា
គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។
4គេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវ
ពួកអ្នកក្រីក្រនៅផែនដី
ក៏គេចពួនទាំងអស់គ្នា។
5អ្នកទាំងអស់នោះប្រៀបដូចជា
លាព្រៃនៅទីរហោស្ថាន
គេចេញទៅរកអាហាររបស់គេ
ហើយខំខ្មីឃ្មាតរកនៅក្នុងទីរហោស្ថាននោះ
ដើម្បីបានអាហារសម្រាប់ខ្លួន
និងកូនចៅរបស់គេ។
6គេច្រូតស្រូវដែលសល់នៅក្នុងស្រែរបស់អ្នកដទៃ
ក៏បេះសន្សំផលទំពាំងបាយជូរ
របស់មនុស្សអាក្រក់នោះ។
7គេដេកខ្លួនទទេមួយយប់ទាល់ភ្លឺ
ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា។
8គេត្រូវហាលភ្លៀងដែលមកពីភ្នំ
ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ។
9មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក
ចេញពីដោះម្តាយ
ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់
របស់ពួកអ្នកក្រីក្រផង
10ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ
ឥតមានអ្វីពាក់សោះ
ហើយដោយព្រោះឃ្លាន
បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវ។
11គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង
របស់មនុស្សទាំងនោះ
គេជាន់ធុងទំពាំងបាយជូរ
ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
12មានឮមនុស្សថ្ងូរពីក្នុងទីក្រុង
ហើយព្រលឹងមនុស្ស
ដែលត្រូវរបួសក៏ស្រែកឡើង
ប៉ុន្តែ ព្រះមិនយកព្រះហឫទ័យទុកដាក់
នឹងការអាក្រក់នោះឡើយ។
13ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ
គេមិនស្គាល់អស់ទាំងផ្លូវនោះ
ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ។
14ឃាតកក្រោកឡើងពីព្រលឹមស្រាង
ក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត
ហើយនៅពេលយប់គេធ្វើជាចោរ។
15ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់
ដោយនឹកថា "គ្មានអ្នកណាឃើញខ្ញុំទេ"
គេក៏បិទមុខចេញទៅ។
16នៅពេលងងឹតគេគាស់ទម្លុះផ្ទះចូល
តែនៅពេលថ្ងៃ គេលាក់ខ្លួន
គេមិនដែលស្គាល់ពន្លឺឡើយ។
17គេខ្លាចពេលព្រឹកដូចជាម្លប់
នៃសេចក្ដីស្លាប់ដល់ពួកគេ
ដ្បិតគេជាមិត្តជិតស្និទ្ធនឹងម្លប់
នៃសេចក្ដីស្លាប់នោះហើយ។
18គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់
ឯចំណែករបស់គេនៅផែនដី
មានតែបណ្ដាសាទេ
គេមិនដែលបែរទៅ
ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
19បែបដូចជាទឹកពីហិមៈរីងហួតទៅ
ដោយរាំងស្ងួត និងក្តៅយ៉ាងណា
នោះស្ថានឃុំព្រលឹងមនុស្សស្លាប់
ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ។
20ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ
ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់
គ្មានអ្នកណានឹកចាំពីគេទៀតទេ
យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់
ដូចជាដើមឈើ។
21គេធ្វើបាប ស្ត្រីអារដែលមិនបង្កើតកូន
ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយឡើយ។
22ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង
ដោយសារព្រះចេស្តារបស់ព្រះអង្គ
ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ
គេបានឡើងជាធំ។
23ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ
ហើយគេពឹងពាក់លើសេចក្ដីនោះ
តែព្រះនេត្ររបស់ព្រះអង្គ
ទតឃើញអស់ទាំងផ្លូវរបស់គេ
24គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ
គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ
ទៅដូចជាមនុស្សដទៃទាំងអស់
គេត្រូវកាត់ចេញដូចជាគួរស្រូវ។
25បើមិនមែនដូច្នោះទេ
នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក
ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies