យ៉ូប 26
26
ចម្លើយរបស់លោកយ៉ូប៖ លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
1នោះលោកយ៉ូបក៏ឆ្លើយឡើងថា៖
2«អ្នកពូកែមែន អ្នកបានជួយមនុស្ស
ដែលគ្មានអំណាច
បានទប់ទល់ដៃដែលគ្មានកម្លាំង
3បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា
ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ
4តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា
តើជាវិញ្ញាណរបស់អ្នកណា
ដែលបណ្ដាលឲ្យអ្នកនិយាយ?
5ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ
គឺនៅក្នុងស្ថានក្រោមទឹក
ព្រមទាំងពួកនៅទីនោះផង។
6ស្ថានឃុំព្រលឹងមនុស្សស្លាប់
ក៏អាក្រាតទទេនៅចំពោះព្រះ
ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
7ព្រះអង្គត្រដាងទិសខាងជើង ពីលើទីល្ហល្ហេវ
ហើយក៏ព្យួរផែនដីនៅលើលំហ។
8ព្រះអង្គចងទប់ទឹកនៅក្នុងពពក
យ៉ាងក្រាស់របស់ព្រះអង្គ
ហើយពពកមិនធ្លាយពីក្រោមទេ
9ព្រះអង្គបាំងខាងមុខបល្ល័ង្កព្រះអង្គ
ហើយត្រដាងពពករបស់ព្រះអង្គពីលើ។
10ព្រះអង្គបានធ្វើរបងព័ទ្ធជុំវិញទឹក
ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ។
11សសរនៃផ្ទៃមេឃញញ័រ
ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបន្ទោស។
12ព្រះអង្គធ្វើឲ្យសមុទ្រកម្រើកឡើង
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ។
13ព្រះអង្គតុបតែងផ្ទៃមេឃ
ដោយសារព្រះវិញ្ញាណព្រះអង្គ
ហើយព្រះហស្តរបស់ព្រះអង្គ
បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ។
14ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ
របស់ព្រះអង្គទេ
ហើយយើងឮនិយាយពីព្រះអង្គ
ជាសំឡេងខ្សាវៗយ៉ាងណាទៅ
ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ
តើអ្នកណានឹងយល់បាន?»
ទើបបានជ្រើសរើសហើយ៖
យ៉ូប 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 26
26
ចម្លើយរបស់លោកយ៉ូប៖ លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
1នោះលោកយ៉ូបក៏ឆ្លើយឡើងថា៖
2«អ្នកពូកែមែន អ្នកបានជួយមនុស្ស
ដែលគ្មានអំណាច
បានទប់ទល់ដៃដែលគ្មានកម្លាំង
3បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា
ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ
4តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា
តើជាវិញ្ញាណរបស់អ្នកណា
ដែលបណ្ដាលឲ្យអ្នកនិយាយ?
5ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ
គឺនៅក្នុងស្ថានក្រោមទឹក
ព្រមទាំងពួកនៅទីនោះផង។
6ស្ថានឃុំព្រលឹងមនុស្សស្លាប់
ក៏អាក្រាតទទេនៅចំពោះព្រះ
ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
7ព្រះអង្គត្រដាងទិសខាងជើង ពីលើទីល្ហល្ហេវ
ហើយក៏ព្យួរផែនដីនៅលើលំហ។
8ព្រះអង្គចងទប់ទឹកនៅក្នុងពពក
យ៉ាងក្រាស់របស់ព្រះអង្គ
ហើយពពកមិនធ្លាយពីក្រោមទេ
9ព្រះអង្គបាំងខាងមុខបល្ល័ង្កព្រះអង្គ
ហើយត្រដាងពពករបស់ព្រះអង្គពីលើ។
10ព្រះអង្គបានធ្វើរបងព័ទ្ធជុំវិញទឹក
ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ។
11សសរនៃផ្ទៃមេឃញញ័រ
ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបន្ទោស។
12ព្រះអង្គធ្វើឲ្យសមុទ្រកម្រើកឡើង
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ។
13ព្រះអង្គតុបតែងផ្ទៃមេឃ
ដោយសារព្រះវិញ្ញាណព្រះអង្គ
ហើយព្រះហស្តរបស់ព្រះអង្គ
បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ។
14ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ
របស់ព្រះអង្គទេ
ហើយយើងឮនិយាយពីព្រះអង្គ
ជាសំឡេងខ្សាវៗយ៉ាងណាទៅ
ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ
តើអ្នកណានឹងយល់បាន?»
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies