យ៉ូប 27
27
លោកយ៉ូបអះអាងពីភាពសុចរិតរបស់គាត់
1លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ
របស់លោកទៅទៀតថា៖
2«ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ
ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ
គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា
ដែលព្រះអង្គបានធ្វើឲ្យព្រលឹងខ្ញុំជូរចត់
3កាលខ្ញុំនៅមានដង្ហើមចេញចូល
ហើយមានខ្យល់វិញ្ញាណ
នៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
4នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់
ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ
ពាក្យភូតភរឡើយ។
5ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ
សូមឲ្យនៅឆ្ងាយពីខ្ញុំទៅ
ខ្ញុំមិនព្រមលះចោលសម្ដីដែលថា
ខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង។
6ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ
ឲ្យជាប់លាប់ឥតលែងតទៅ
ក្នុងកាលដែលខ្ញុំរស់នៅឡើយ
នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ
ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំ
បានរាប់ជាទុច្ចរិតផង។
8ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ
តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ
ដកយកព្រលឹងគេទៅ?
9តើព្រះឮសម្រែករបស់គេ
ក្នុងកាលដែលគេកើតមានសេចក្ដីលំបាកឬ?
10តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តា
ជាទីពេញចិត្តសម្រាប់គេ
ហើយអំពាវនាវដល់ព្រះអង្គរាល់ពេលវេលាដែរឬ?
11ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នា
យល់ពីដំណើរព្រះហស្តនៃព្រះ
ដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា
នោះខ្ញុំមិនគ្របបាំងឡើយ។
12អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ
ហេតុអ្វីបានជាអ្នករាល់គ្នា
កើតមានគំនិតផ្តេសផ្តាសដូច្នេះ?
13នេះហើយជាចំណែកដែលព្រះបម្រុងទុក
ដល់មនុស្សអាក្រក់
គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន
ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14បើកាលណាកូនចៅគេបានចម្រើនជាច្រើនឡើង
នោះគឺសម្រាប់តែដាវប៉ុណ្ណោះ
ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។
15ពួកគេដែលសល់នៅ នឹងត្រូវស្លាប់
ហើយកប់ទៅ
ឯប្រពន្ធដែលនៅមេម៉ាយ
នោះមិនយំសោកទេ។
16ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី
ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់
17នោះគេនឹងរៀបចំបាន
តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ
ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
18ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ
ឬដូចជារោងអ្នកចាំចម្ការ។
19គេដេកទៅទាំងមានទ្រព្យ
តែគ្មានអ្នកណារៀបចំកប់ឲ្យទេ
គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត។
20សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់
ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់។
21ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ
ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ
22ព្រះបោះទៅលើគេឥតប្រណី
គេចង់រត់គេចចេញឲ្យរួច
ពីព្រះហស្តរបស់ព្រះអង្គទៅ។
23មនុស្សទាំងឡាយទះដៃដាក់គេ
ព្រមទាំងហួចចំអកឲ្យគេ
ចេញពីកន្លែងរបស់គេ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 27
27
លោកយ៉ូបអះអាងពីភាពសុចរិតរបស់គាត់
1លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ
របស់លោកទៅទៀតថា៖
2«ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ
ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ
គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា
ដែលព្រះអង្គបានធ្វើឲ្យព្រលឹងខ្ញុំជូរចត់
3កាលខ្ញុំនៅមានដង្ហើមចេញចូល
ហើយមានខ្យល់វិញ្ញាណ
នៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
4នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់
ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ
ពាក្យភូតភរឡើយ។
5ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ
សូមឲ្យនៅឆ្ងាយពីខ្ញុំទៅ
ខ្ញុំមិនព្រមលះចោលសម្ដីដែលថា
ខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង។
6ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ
ឲ្យជាប់លាប់ឥតលែងតទៅ
ក្នុងកាលដែលខ្ញុំរស់នៅឡើយ
នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ
ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំ
បានរាប់ជាទុច្ចរិតផង។
8ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ
តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ
ដកយកព្រលឹងគេទៅ?
9តើព្រះឮសម្រែករបស់គេ
ក្នុងកាលដែលគេកើតមានសេចក្ដីលំបាកឬ?
10តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តា
ជាទីពេញចិត្តសម្រាប់គេ
ហើយអំពាវនាវដល់ព្រះអង្គរាល់ពេលវេលាដែរឬ?
11ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នា
យល់ពីដំណើរព្រះហស្តនៃព្រះ
ដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា
នោះខ្ញុំមិនគ្របបាំងឡើយ។
12អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ
ហេតុអ្វីបានជាអ្នករាល់គ្នា
កើតមានគំនិតផ្តេសផ្តាសដូច្នេះ?
13នេះហើយជាចំណែកដែលព្រះបម្រុងទុក
ដល់មនុស្សអាក្រក់
គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន
ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14បើកាលណាកូនចៅគេបានចម្រើនជាច្រើនឡើង
នោះគឺសម្រាប់តែដាវប៉ុណ្ណោះ
ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។
15ពួកគេដែលសល់នៅ នឹងត្រូវស្លាប់
ហើយកប់ទៅ
ឯប្រពន្ធដែលនៅមេម៉ាយ
នោះមិនយំសោកទេ។
16ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី
ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់
17នោះគេនឹងរៀបចំបាន
តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ
ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
18ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ
ឬដូចជារោងអ្នកចាំចម្ការ។
19គេដេកទៅទាំងមានទ្រព្យ
តែគ្មានអ្នកណារៀបចំកប់ឲ្យទេ
គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត។
20សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់
ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់។
21ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ
ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ
22ព្រះបោះទៅលើគេឥតប្រណី
គេចង់រត់គេចចេញឲ្យរួច
ពីព្រះហស្តរបស់ព្រះអង្គទៅ។
23មនុស្សទាំងឡាយទះដៃដាក់គេ
ព្រមទាំងហួចចំអកឲ្យគេ
ចេញពីកន្លែងរបស់គេ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies