យ៉ូប 28
28
ពេលសម្រាក៖ តើរកប្រាជ្ញានៅឯណាបាន?
1ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន
ក៏មានកន្លែងដែលរកបានមាស
សម្រាប់យកទៅសម្រង់
2ឯដែកគេយកពីដីមក។
ហើយទង់ដែង គេរំលាយមកពីថ្ម
3ពួកអ្នកជីករ៉ែ កម្ចាត់សេចក្ដីងងឹតចេញ
ហើយស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង
រហូតដល់ទីជ្រៅបំផុត
4គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស
ជើងមនុស្សដើរពីលើឥតមានដឹងឡើយ
គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ
ហើយក៏រត់ទៅរត់មកនៅទីនោះ។
5ពីក្នុងដីនោះ ក៏កើតមានជាអាហារ
ហើយនៅខាងក្រោម
ក៏ត្រឡប់ដូចជាត្រូវភ្លើងឆេះ។
6ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង
ហើយក៏មានផង់មាសដែរ។
7ផ្លូវច្រកនោះគ្មានសត្វហើរណា
ដែលចាប់រំពាបានស្គាល់ទេ
ឯភ្នែករអាតក៏មើលមិនឃើញផង។
8អស់ទាំងសត្វដ៏ខ្លាំងពូកែមិនដែលបានចូល
ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះដែរ។
9មនុស្សលូកដៃទៅក្នុងថ្មរឹង
ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើ។
10គេចោះរូងទៅក្នុងថ្មដា
ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់
ដែលមានតម្លៃ
11គេទប់ប្រភពទឹកមិនឲ្យហូរចូល
ឯរបស់ដែលនៅកំបាំង
គេនាំយកចេញមកដាក់នៅពន្លឺ។
12ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកនៅឯណាបាន?
ហើយ តើការយល់ដឹងនៅកន្លែងណា?
13មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ
ក៏រកមិនឃើញនៅក្នុង
ស្ថានរបស់មនុស្សរស់ដែរ។
14ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ"
ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។
15មិនអាចទិញដោយមាសបាន
គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។
16មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស
ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។
17មាស និងពេជ្រ មិនអាចផ្ទឹមស្មើបាន
ឬប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។
18មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ
ដ្បិតប្រាជ្ញាមានតម្លៃច្រើន
លើសជាងត្បូងទទឹមទៅទៀត។
19ត្បូងទោបុ័តពីស្រុកអេធីយ៉ូពី ក៏មិនស្មើផង
ហើយតម្លៃនោះក៏រាប់ដោយមាសមិនបាន។
20ដូច្នេះ តើប្រាជ្ញាមកពីណា?
ហើយទីកន្លែងរបស់យោបល់នៅឯណា?
21ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស
ហើយបិទទុកមិនឲ្យ
សត្វហើរលើអាកាសឃើញឡើយ។
22ស្ថានវិនាស និងស្ថានស្លាប់ពោលថា
"ត្រចៀករបស់យើង
បានគ្រាន់តែឮនិយាយប៉ុណ្ណោះ"។
23ព្រះជ្រាបផ្លូវនៃប្រាជ្ញា
ហើយក៏ស្គាល់ទីកន្លែងវាដែរ
24ដ្បិតព្រះអង្គទតមើលទៅដល់ចុងផែនដីបំផុត
ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ។
25ព្រះអង្គបានធ្វើឲ្យខ្យល់មានកំណត់ទម្ងន់
ហើយបានកំណត់រង្វាល់ទឹកដែរ។
26ក្នុងកាលដែលព្រះអង្គ
បានដាក់កម្រិតដល់ទឹកភ្លៀង
ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
27ក្នុងកាលនោះ ព្រះអង្គបានឃើញប្រាជ្ញាហើយ
ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ
គឺព្រះអង្គដែលតាំងឲ្យមានប្រាជ្ញា
ហើយព្រះអង្គបានស្វែងរកប្រមូលទុក។
28រួចមានព្រះបន្ទូលដល់មនុស្សយើងថា
"មើល៍ សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់
នោះហើយជាប្រាជ្ញា
ហើយដែលថយឆ្ងាយពីការអាក្រក់
នោះឯងជាយោបល់"»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 28: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 28
28
ពេលសម្រាក៖ តើរកប្រាជ្ញានៅឯណាបាន?
1ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន
ក៏មានកន្លែងដែលរកបានមាស
សម្រាប់យកទៅសម្រង់
2ឯដែកគេយកពីដីមក។
ហើយទង់ដែង គេរំលាយមកពីថ្ម
3ពួកអ្នកជីករ៉ែ កម្ចាត់សេចក្ដីងងឹតចេញ
ហើយស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង
រហូតដល់ទីជ្រៅបំផុត
4គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស
ជើងមនុស្សដើរពីលើឥតមានដឹងឡើយ
គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ
ហើយក៏រត់ទៅរត់មកនៅទីនោះ។
5ពីក្នុងដីនោះ ក៏កើតមានជាអាហារ
ហើយនៅខាងក្រោម
ក៏ត្រឡប់ដូចជាត្រូវភ្លើងឆេះ។
6ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង
ហើយក៏មានផង់មាសដែរ។
7ផ្លូវច្រកនោះគ្មានសត្វហើរណា
ដែលចាប់រំពាបានស្គាល់ទេ
ឯភ្នែករអាតក៏មើលមិនឃើញផង។
8អស់ទាំងសត្វដ៏ខ្លាំងពូកែមិនដែលបានចូល
ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះដែរ។
9មនុស្សលូកដៃទៅក្នុងថ្មរឹង
ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើ។
10គេចោះរូងទៅក្នុងថ្មដា
ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់
ដែលមានតម្លៃ
11គេទប់ប្រភពទឹកមិនឲ្យហូរចូល
ឯរបស់ដែលនៅកំបាំង
គេនាំយកចេញមកដាក់នៅពន្លឺ។
12ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកនៅឯណាបាន?
ហើយ តើការយល់ដឹងនៅកន្លែងណា?
13មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ
ក៏រកមិនឃើញនៅក្នុង
ស្ថានរបស់មនុស្សរស់ដែរ។
14ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ"
ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។
15មិនអាចទិញដោយមាសបាន
គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។
16មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស
ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។
17មាស និងពេជ្រ មិនអាចផ្ទឹមស្មើបាន
ឬប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។
18មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ
ដ្បិតប្រាជ្ញាមានតម្លៃច្រើន
លើសជាងត្បូងទទឹមទៅទៀត។
19ត្បូងទោបុ័តពីស្រុកអេធីយ៉ូពី ក៏មិនស្មើផង
ហើយតម្លៃនោះក៏រាប់ដោយមាសមិនបាន។
20ដូច្នេះ តើប្រាជ្ញាមកពីណា?
ហើយទីកន្លែងរបស់យោបល់នៅឯណា?
21ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស
ហើយបិទទុកមិនឲ្យ
សត្វហើរលើអាកាសឃើញឡើយ។
22ស្ថានវិនាស និងស្ថានស្លាប់ពោលថា
"ត្រចៀករបស់យើង
បានគ្រាន់តែឮនិយាយប៉ុណ្ណោះ"។
23ព្រះជ្រាបផ្លូវនៃប្រាជ្ញា
ហើយក៏ស្គាល់ទីកន្លែងវាដែរ
24ដ្បិតព្រះអង្គទតមើលទៅដល់ចុងផែនដីបំផុត
ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ។
25ព្រះអង្គបានធ្វើឲ្យខ្យល់មានកំណត់ទម្ងន់
ហើយបានកំណត់រង្វាល់ទឹកដែរ។
26ក្នុងកាលដែលព្រះអង្គ
បានដាក់កម្រិតដល់ទឹកភ្លៀង
ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
27ក្នុងកាលនោះ ព្រះអង្គបានឃើញប្រាជ្ញាហើយ
ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ
គឺព្រះអង្គដែលតាំងឲ្យមានប្រាជ្ញា
ហើយព្រះអង្គបានស្វែងរកប្រមូលទុក។
28រួចមានព្រះបន្ទូលដល់មនុស្សយើងថា
"មើល៍ សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់
នោះហើយជាប្រាជ្ញា
ហើយដែលថយឆ្ងាយពីការអាក្រក់
នោះឯងជាយោបល់"»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies