យ៉ូប 29
29
លោកយ៉ូបបញ្ចប់នូវការដោះសារបស់លោក
1លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ
របស់លោកតទៅទៀតថា៖
2«ឱប្រសិនបើខ្ញុំបានដូចជាកាលពីដើម
ដូចនៅគ្រាដែលព្រះការពាររក្សាខ្ញុំនោះ
3គឺកាលចង្កៀងនៃព្រះអង្គបានភ្លឺមកលើក្បាលខ្ញុំ
ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺព្រះអង្គ
4គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត
ហើយមានមិត្តភាពនៃព្រះ
នៅក្នុងទីលំនៅរបស់ខ្ញុំ
5ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា
គង់នៅជាមួយខ្ញុំ
ហើយខ្ញុំមានកូនចៅនៅជុំវិញ
6ជាវេលាដែលខ្ញុំបានលាងជើង
ដោយខ្លាញ់ទឹកដោះ
ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7គ្រានោះខ្ញុំបានចេញទៅឯទ្វារទីក្រុង
ហើយបានរៀបចំកន្លែងអង្គុយនៅទីធ្លា
8ពួកកំលោះៗបានឃើញខ្ញុំហើយ ក៏ថយចេញ
និងពួកចាស់ៗបានក្រោកឈរឡើង
9ពួកដែលជាកំពូលក៏ឈប់និយាយ
ហើយយកដៃខ្ទប់មាត់
10សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់
ក៏ពោលដោយខ្សឹបគ្នា
អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
11ពេលត្រចៀកអ្នកណាបានឮ គេក៏ឲ្យពរដល់ខ្ញុំ
ហើយកាលភ្នែកបានឃើញខ្ញុំ
នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
12ព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច
ដែលគេស្រែក
ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
13ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ
ក៏ផ្តល់មកខ្ញុំ
ខ្ញុំក៏បណ្ដាលឲ្យចិត្តស្ត្រីមេម៉ាយ
ច្រៀងដោយអំណរ
14ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត
ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ
សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ
និងមកុដដល់ខ្ញុំ
15ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់
ហើយជាជើងដល់មនុស្សខ្វិន
16ក៏ជាឪពុកដល់ពួកអ្នកកម្សត់
ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ
ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត
ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18នោះខ្ញុំបាននឹកថា "ខ្ញុំនឹងស្លាប់ក្នុងសម្បុកខ្ញុំ
ហើយនឹងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ
ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20កិត្តិនាមខ្ញុំចេះតែនៅថ្មី
ហើយធ្នូខ្ញុំក៏ចេះតែចម្រើនកម្លាំងនៅដៃខ្ញុំជានិច្ច"។
21មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ
គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ។
22កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត
ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ។
23គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង
ព្រមទាំងហាមាត់យ៉ាងធំ
បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ។
24កាលគេឥតមានទីសង្ឃឹម
នោះខ្ញុំបានញញឹមដល់គេ
ហើយគេមិនបានធ្វើឲ្យមុខរីករាយ
របស់ខ្ញុំបាត់ចេញឡើយ។
25ខ្ញុំបានរើសផ្លូវឲ្យគេ
ហើយបានអង្គុយជាប្រធាន
ក៏នៅកណ្ដាលគេដូចជាស្តេច
នៅកណ្ដាលកងទ័ព
ក៏ជាអ្នកជួយកម្សាន្តចិត្ត
នៃពួកអ្នកសោកសៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 29: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 29
29
លោកយ៉ូបបញ្ចប់នូវការដោះសារបស់លោក
1លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ
របស់លោកតទៅទៀតថា៖
2«ឱប្រសិនបើខ្ញុំបានដូចជាកាលពីដើម
ដូចនៅគ្រាដែលព្រះការពាររក្សាខ្ញុំនោះ
3គឺកាលចង្កៀងនៃព្រះអង្គបានភ្លឺមកលើក្បាលខ្ញុំ
ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺព្រះអង្គ
4គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត
ហើយមានមិត្តភាពនៃព្រះ
នៅក្នុងទីលំនៅរបស់ខ្ញុំ
5ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា
គង់នៅជាមួយខ្ញុំ
ហើយខ្ញុំមានកូនចៅនៅជុំវិញ
6ជាវេលាដែលខ្ញុំបានលាងជើង
ដោយខ្លាញ់ទឹកដោះ
ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7គ្រានោះខ្ញុំបានចេញទៅឯទ្វារទីក្រុង
ហើយបានរៀបចំកន្លែងអង្គុយនៅទីធ្លា
8ពួកកំលោះៗបានឃើញខ្ញុំហើយ ក៏ថយចេញ
និងពួកចាស់ៗបានក្រោកឈរឡើង
9ពួកដែលជាកំពូលក៏ឈប់និយាយ
ហើយយកដៃខ្ទប់មាត់
10សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់
ក៏ពោលដោយខ្សឹបគ្នា
អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
11ពេលត្រចៀកអ្នកណាបានឮ គេក៏ឲ្យពរដល់ខ្ញុំ
ហើយកាលភ្នែកបានឃើញខ្ញុំ
នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
12ព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច
ដែលគេស្រែក
ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
13ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ
ក៏ផ្តល់មកខ្ញុំ
ខ្ញុំក៏បណ្ដាលឲ្យចិត្តស្ត្រីមេម៉ាយ
ច្រៀងដោយអំណរ
14ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត
ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ
សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ
និងមកុដដល់ខ្ញុំ
15ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់
ហើយជាជើងដល់មនុស្សខ្វិន
16ក៏ជាឪពុកដល់ពួកអ្នកកម្សត់
ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ
ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត
ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18នោះខ្ញុំបាននឹកថា "ខ្ញុំនឹងស្លាប់ក្នុងសម្បុកខ្ញុំ
ហើយនឹងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ
ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20កិត្តិនាមខ្ញុំចេះតែនៅថ្មី
ហើយធ្នូខ្ញុំក៏ចេះតែចម្រើនកម្លាំងនៅដៃខ្ញុំជានិច្ច"។
21មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ
គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ។
22កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត
ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ។
23គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង
ព្រមទាំងហាមាត់យ៉ាងធំ
បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ។
24កាលគេឥតមានទីសង្ឃឹម
នោះខ្ញុំបានញញឹមដល់គេ
ហើយគេមិនបានធ្វើឲ្យមុខរីករាយ
របស់ខ្ញុំបាត់ចេញឡើយ។
25ខ្ញុំបានរើសផ្លូវឲ្យគេ
ហើយបានអង្គុយជាប្រធាន
ក៏នៅកណ្ដាលគេដូចជាស្តេច
នៅកណ្ដាលកងទ័ព
ក៏ជាអ្នកជួយកម្សាន្តចិត្ត
នៃពួកអ្នកសោកសៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies