យ៉ូប 33
33
លោកអេលីហ៊ូវបន្ទោសលោកយ៉ូប
1ដូច្នេះ ឱយ៉ូបអើយ ខ្ញុំសូមលោកស្តាប់
សេចក្ដីអធិប្បាយរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកចំពោះពាក្យរបស់ខ្ញុំចុះ។
2មើល៍ ខ្ញុំបានបើកមាត់ហើយ
អណ្ដាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ។
3ពាក្យសម្ដីខ្ញុំនឹងសម្ដែងចេញ
ជាសេចក្ដីទៀងត្រង់ពីចិត្តខ្ញុំ
ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់
ពីសេចក្ដីដែលខ្ញុំដឹង។
4ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ
ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា
បានប្រោសឲ្យខ្ញុំមានជីវិត
5បើលោកអាចនឹងឆ្លើយបាន
នោះសូមឆ្លើយមកចុះ
សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ
រួចឈរឡើង។
6មើល៍ លោក និងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ
ខ្ញុំបានកើតពីដីមកដែរ។
7ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា
នាំឲ្យលោកភ័យទេ
ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកដែរ។
8ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ
ហើយខ្ញុំបានឮពាក្យរបស់លោកថា
9"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស
ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
10មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ
ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ
11ព្រះអង្គបានដាក់ជើងខ្ញុំភ្ជាប់ខ្នោះ
ហើយក៏ឃ្លាំមើលផ្លូវរបស់ខ្ញុំ"។
12ដូច្នេះ ខ្ញុំសូមឆ្លើយប្រាប់លោកថា
លោកមិនសុចរិតទេ
ដ្បិតព្រះធំជាងមនុស្ស។
13ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ
ដោយពោលថា "ព្រះអង្គមិនឆ្លើយតប
នឹងពាក្យណាមួយរបស់មនុស្ស" ដូច្នេះ?
14តែព្រះក៏មានព្រះបន្ទូលមកម្តង
ជាពីរដងផង ឥតមានអ្នកណា
ស្វែងរកន័យសេចក្ដីទេ។
15គឺក្នុងពេលយល់សប្តិ
ឬក្នុងការជាក់ស្តែងនៅពេលយប់
ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេក
16នៅវេលានោះ ព្រះអង្គបើកត្រចៀកមនុស្ស
ហើយក៏បោះត្រាសេចក្ដីដែលព្រះអង្គប្រដៅគេ
17ដើម្បីទាញមនុស្សចេញពីការដែលគេគិតធ្វើ
ហើយរាំងរាគេពីសេចក្ដីអំនួត
18ព្រះអង្គឃាំងព្រលឹងគេឲ្យរួចពីជង្ហុក
និងជីវិតគេឲ្យរួចពីការវិនាសដោយដាវ។
19គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក
ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ។
20ហេតុនោះ បានជាជីវិតគេធុំអាហារ
ហើយព្រលឹងគេក៏ខ្ពើមចំណី។
21សាច់គេក៏ស្គមស្គាំងទៅ
ពីមុនមើលមិនឃើញឆ្អឹងសោះ
តែឥឡូវឃើញសុទ្ធតែឆ្អឹង។
22ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់
ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។
23ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ
ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់
សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់
ផ្លូវដែលត្រូវប្រព្រឹត្ត
24ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា
"ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ
ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
25យ៉ាងនោះសាច់គេ
នឹងស្រស់ជាងសាច់របស់កូនក្មេង
ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ។
26គេនឹងអធិស្ឋានដល់ព្រះ ហើយព្រះអង្គស្ដាប់គេ
ឲ្យគេបានឃើញព្រះភក្ត្រព្រះអង្គដោយអំណរ
ហើយព្រះអង្គនឹងប្រគល់
សេចក្ដីសុចរិតដល់គេវិញ។
27គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា
"ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ
ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
28ព្រះអង្គបានលោះព្រលឹងខ្ញុំ
មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ
ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។
29មើល៍! ព្រះធ្វើការទាំងនេះដល់មនុស្ស
ចំនួនពីរដង ហើយបីដងផង
30ដើម្បីទាញព្រលឹងគេពីរណ្តៅមកវិញ
ប្រយោជន៍ឲ្យគេបានភ្លឺ
ដោយពន្លឺនៃមនុស្សរស់។
31ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន
សូមលោកនៅស្ងៀម នោះខ្ញុំនឹងនិយាយ
32បើលោកមានអ្វីនឹងពោល
សូមឆ្លើយតបមកចុះ
សូមពោលចេញមក
ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ។
33បើគ្មានទេ សូមស្តាប់ខ្ញុំចុះ
សូមលោកនៅស្ងៀម
ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 33: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 33
33
លោកអេលីហ៊ូវបន្ទោសលោកយ៉ូប
1ដូច្នេះ ឱយ៉ូបអើយ ខ្ញុំសូមលោកស្តាប់
សេចក្ដីអធិប្បាយរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកចំពោះពាក្យរបស់ខ្ញុំចុះ។
2មើល៍ ខ្ញុំបានបើកមាត់ហើយ
អណ្ដាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ។
3ពាក្យសម្ដីខ្ញុំនឹងសម្ដែងចេញ
ជាសេចក្ដីទៀងត្រង់ពីចិត្តខ្ញុំ
ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់
ពីសេចក្ដីដែលខ្ញុំដឹង។
4ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ
ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា
បានប្រោសឲ្យខ្ញុំមានជីវិត
5បើលោកអាចនឹងឆ្លើយបាន
នោះសូមឆ្លើយមកចុះ
សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ
រួចឈរឡើង។
6មើល៍ លោក និងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ
ខ្ញុំបានកើតពីដីមកដែរ។
7ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា
នាំឲ្យលោកភ័យទេ
ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកដែរ។
8ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ
ហើយខ្ញុំបានឮពាក្យរបស់លោកថា
9"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស
ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
10មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ
ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ
11ព្រះអង្គបានដាក់ជើងខ្ញុំភ្ជាប់ខ្នោះ
ហើយក៏ឃ្លាំមើលផ្លូវរបស់ខ្ញុំ"។
12ដូច្នេះ ខ្ញុំសូមឆ្លើយប្រាប់លោកថា
លោកមិនសុចរិតទេ
ដ្បិតព្រះធំជាងមនុស្ស។
13ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ
ដោយពោលថា "ព្រះអង្គមិនឆ្លើយតប
នឹងពាក្យណាមួយរបស់មនុស្ស" ដូច្នេះ?
14តែព្រះក៏មានព្រះបន្ទូលមកម្តង
ជាពីរដងផង ឥតមានអ្នកណា
ស្វែងរកន័យសេចក្ដីទេ។
15គឺក្នុងពេលយល់សប្តិ
ឬក្នុងការជាក់ស្តែងនៅពេលយប់
ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេក
16នៅវេលានោះ ព្រះអង្គបើកត្រចៀកមនុស្ស
ហើយក៏បោះត្រាសេចក្ដីដែលព្រះអង្គប្រដៅគេ
17ដើម្បីទាញមនុស្សចេញពីការដែលគេគិតធ្វើ
ហើយរាំងរាគេពីសេចក្ដីអំនួត
18ព្រះអង្គឃាំងព្រលឹងគេឲ្យរួចពីជង្ហុក
និងជីវិតគេឲ្យរួចពីការវិនាសដោយដាវ។
19គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក
ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ។
20ហេតុនោះ បានជាជីវិតគេធុំអាហារ
ហើយព្រលឹងគេក៏ខ្ពើមចំណី។
21សាច់គេក៏ស្គមស្គាំងទៅ
ពីមុនមើលមិនឃើញឆ្អឹងសោះ
តែឥឡូវឃើញសុទ្ធតែឆ្អឹង។
22ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់
ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។
23ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ
ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់
សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់
ផ្លូវដែលត្រូវប្រព្រឹត្ត
24ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា
"ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ
ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
25យ៉ាងនោះសាច់គេ
នឹងស្រស់ជាងសាច់របស់កូនក្មេង
ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ។
26គេនឹងអធិស្ឋានដល់ព្រះ ហើយព្រះអង្គស្ដាប់គេ
ឲ្យគេបានឃើញព្រះភក្ត្រព្រះអង្គដោយអំណរ
ហើយព្រះអង្គនឹងប្រគល់
សេចក្ដីសុចរិតដល់គេវិញ។
27គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា
"ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ
ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
28ព្រះអង្គបានលោះព្រលឹងខ្ញុំ
មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ
ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។
29មើល៍! ព្រះធ្វើការទាំងនេះដល់មនុស្ស
ចំនួនពីរដង ហើយបីដងផង
30ដើម្បីទាញព្រលឹងគេពីរណ្តៅមកវិញ
ប្រយោជន៍ឲ្យគេបានភ្លឺ
ដោយពន្លឺនៃមនុស្សរស់។
31ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន
សូមលោកនៅស្ងៀម នោះខ្ញុំនឹងនិយាយ
32បើលោកមានអ្វីនឹងពោល
សូមឆ្លើយតបមកចុះ
សូមពោលចេញមក
ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ។
33បើគ្មានទេ សូមស្តាប់ខ្ញុំចុះ
សូមលោកនៅស្ងៀម
ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies