យ៉ូប 32
32
លោកអេលីហ៊ូវបន្ទោសមិត្តសម្លាញ់របស់លោកយ៉ូប
1ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។ 2នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏មានកំហឹង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ។ 3អេលីហ៊ូវខឹងនឹងសម្លាញ់របស់លោកយ៉ូបទាំងបីនាក់នោះដែរ ព្រោះគេរកឆ្លើយតបមិនបាន ទោះជាគេពោលថាលោកយ៉ូបមានកំហុសក៏ដោយ។ 4ឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនិយាយជាមួយយ៉ូប ព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន។ 5ដូច្នេះ អេលីហ៊ូវឃើញថា អ្នកទាំងបីនោះរកឆ្លើយមិនបាន នោះគាត់ក៏មានកំហឹង។
6អេលីហ៊ូវ ជាកូនបារ៉ាគាល
សាសន៍ប៊ូស គាត់ឆ្លើយឡើងថា៖
«ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន
ហេតុនោះបានជាខ្ញុំខ្លាច
មិនហ៊ានបញ្ចេញគំនិតខ្ញុំ
7ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ
ហើយគួរឲ្យអ្នកដែលមានអាយុច្រើន
បង្រៀនពីប្រាជ្ញា
8ប៉ុន្តែ មនុស្សលោកសុទ្ធតែមាន
វិញ្ញាណសណ្ឋិតនៅ
ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា
ក៏ឲ្យមានយោបល់
9មិនមែនមនុស្សចាស់ៗ សុទ្ធតែមានប្រាជ្ញា
ឬមនុស្សអាយុច្រើនសុទ្ធតែយល់
សេចក្ដីដែលត្រឹមត្រូវនោះឡើយ
10ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន
ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។
11មើល៍ ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា
ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មាន
របស់អ្នករាល់គ្នា
កំពុងដែលអ្នករាល់គ្នាស្វែងរក
សេចក្ដីដែលត្រូវនិយាយ
12ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ
តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា
បានអធិប្បាយផ្ចាញ់យ៉ូប
ឬឆ្លើយតបនឹងសម្ដីលោកសោះ។
13ប៉ុន្តែ កុំឲ្យថាយើងបានរកប្រាជ្ញាឃើញ
ហើយនោះឡើយ
ដ្បិតព្រះនឹងឈ្នះលោកបាន
ឯមនុស្សឈ្នះមិនបានទេ
14លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ
ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យ
របស់អ្នករាល់គ្នាដែរ
15ដូច្នេះ អ្នកទាំងបីនោះក៏គាំងនៅ
ឥតមានឆ្លើយទៀតឡើយ
គេរកផ្លូវនឹងនិយាយមិនបានផង។
16តើគួរឲ្យខ្ញុំរង់ចាំទៀត
ដោយព្រោះតែគេមិនពោលទៀត
ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី?
17ទេ ចំណែកខ្ញុំ ខ្ញុំចង់ឆ្លើយដែរ
ខ្ញុំនឹងបញ្ចេញគំនិតរបស់ខ្ញុំ។
18ដ្បិតខ្ញុំមានសេចក្ដីជាច្រើន
ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ
ក៏បណ្ដាលខ្ញុំ។
19ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ
ដែលឥតមានផ្លូវឲ្យខ្យល់ចេញ
ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ។
20ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត
ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតប
21សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា
ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ។
22ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ
បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ
ព្រះអង្គនឹងដកយកខ្ញុំចេញទៅភ្លាម។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 32: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies