យ៉ូប 31
31
1ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ
ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ
ដោយចាប់ចិត្តបាន?
2ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី
ពីព្រះដ៏គង់នៅស្ថានលើ
តើនឹងមានមត៌កអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា
នៅស្ថានដ៏ខ្ពស់?
3តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត
ហើយជាសេចក្ដីវេទនាដល់ពួកអ្នក
ដែលប្រព្រឹត្តអាក្រក់ទេឬ?
4តើព្រះអង្គមិនឃើញផ្លូវខ្ញុំ
ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ?
5បើខ្ញុំបានដើរដោយសេចក្ដីភូតភរ
ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង
6សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ
ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។
7បើជើងខ្ញុំបានឈានចេញពីផ្លូវ
ហើយចិត្តបានទៅតាមភ្នែក
បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8នោះសូមឲ្យខ្ញុំសាបព្រោះ
ហើយម្នាក់ទៀតស៊ីផលចុះ។
ខ្ញុំសុខចិត្តឲ្យគេរំលើងផល
ក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅ។
9បើចិត្តខ្ញុំបានចុះចូល
នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា
ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត
ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
11ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់
ជាអំពើទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស
12នោះជាភ្លើងដែលឆេះបន្សុស
រហូតដល់ស្ថានវិនាស
ហើយនឹងរំលើងអស់ទាំងផលចម្រើនរបស់ខ្ញុំ។
13បើខ្ញុំដែលមើលងាយ
រឿងរបស់បាវប្រុសបាវស្រីខ្ញុំ
ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
14យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច
ក្នុងកាលដែលព្រះក្រោកឡើង
កាលណាព្រះអង្គពិចារណាសួរខ្ញុំ
តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច?
15ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ
តើមិនបានបង្កើតបាវនោះដែរទេឬ?
តើមិនមែនជាព្រះតែមួយ
ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
16បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ
បានតាមបំណងចិត្ត
ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង
17ឬបើបានទទួលទានអាហារតែឯងម្នាក់
ឥតចែកឲ្យដល់ក្មេងកំព្រាសោះនោះ
18(តែគ្មានទេ ដ្បិតតាំងពីខ្ញុំនៅក្មេងមក
ក្មេងកំព្រាបានធំឡើងជាមួយខ្ញុំ
ដូចជានៅនឹងឪពុកជាមួយគ្នា
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក
នោះខ្ញុំតែងតែនាំផ្លូវស្ត្រីមេម៉ាយវិញ)
19បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ
ដោយឥតមានអ្វីស្លៀកពាក់
ឬអ្នកកម្សត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ
បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា
ដោយឃើញមនុស្ស
ដែលបានជួយខ្ញុំនៅមាត់ទ្វារ
22នោះសូមឲ្យស្មាខ្ញុំ
បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ
ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។
23ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ
នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់
ហើយដោយព្រោះព្រះអង្គខ្ពស់
ដល់ម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត។
24ខ្ញុំមិនដែលទុកចិត្តលើមាស
ឬយកមាសសុទ្ធធ្វើជាទីពឹងរបស់ខ្ញុំឡើយ។
25បើខ្ញុំបានរីករាយសប្បាយ
ដោយព្រោះមានទ្រព្យសម្បត្តិច្រើន
ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
26បើខ្ញុំបានមើលទៅព្រះអាទិត្យ
ក្នុងកាលដែលចាំងមក
ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ
27រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសម្ងាត់
ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ
ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះ
ដែលគង់នៅស្ថានលើហើយ។
29បើខ្ញុំដែលរីករាយសប្បាយ
ដោយឃើញសេចក្ដីហិនវិនាស
របស់អ្នកដែលស្អប់ខ្ញុំ
ឬបំប៉ោងចិត្តឡើង
ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
30(ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប
ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ)។
31ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ
មិនបានពោលថា
"តើមានអ្នកណាដែលមិនបានឆ្អែត
ដោយអាហាររបស់គាត់?"
32(សូម្បីតែពួកដំណើរ
ក៏មិនបានដេកនៅនាផ្លូវដែរ
ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ)។
33បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ
ដូចជាមនុស្សលោក
ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង
34ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស
ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗ
បាននាំឲ្យខ្ញុំភ័យ
ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម
ឥតដែលចេញតាមមាត់ទ្វារសោះ
35ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ
មើល៍ ខ្ញុំចុះឈ្មោះហើយ
សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា
ឆ្លើយមកខ្ញុំចុះ
ឱបើអ្នកដែលតតាំងនឹងខ្ញុំ
បានធ្វើពាក្យថ្លែងការទៅ។
36នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា
ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង
37ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ
ហើយនឹងចូលទៅជិតព្រះអង្គ
ដូចអ្នកប្រធានណាមួយ។
38ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
39បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ
ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ
40សូមឲ្យមានតែបន្លាដុះឡើង
ជំនួសស្រូវភោជ្ជសាលី
ហើយស្រងែជំនួសស្រូវឱកវិញចុះ»។
ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 31: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 31
31
1ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ
ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ
ដោយចាប់ចិត្តបាន?
2ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី
ពីព្រះដ៏គង់នៅស្ថានលើ
តើនឹងមានមត៌កអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា
នៅស្ថានដ៏ខ្ពស់?
3តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត
ហើយជាសេចក្ដីវេទនាដល់ពួកអ្នក
ដែលប្រព្រឹត្តអាក្រក់ទេឬ?
4តើព្រះអង្គមិនឃើញផ្លូវខ្ញុំ
ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ?
5បើខ្ញុំបានដើរដោយសេចក្ដីភូតភរ
ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង
6សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ
ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។
7បើជើងខ្ញុំបានឈានចេញពីផ្លូវ
ហើយចិត្តបានទៅតាមភ្នែក
បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8នោះសូមឲ្យខ្ញុំសាបព្រោះ
ហើយម្នាក់ទៀតស៊ីផលចុះ។
ខ្ញុំសុខចិត្តឲ្យគេរំលើងផល
ក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅ។
9បើចិត្តខ្ញុំបានចុះចូល
នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា
ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត
ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
11ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់
ជាអំពើទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស
12នោះជាភ្លើងដែលឆេះបន្សុស
រហូតដល់ស្ថានវិនាស
ហើយនឹងរំលើងអស់ទាំងផលចម្រើនរបស់ខ្ញុំ។
13បើខ្ញុំដែលមើលងាយ
រឿងរបស់បាវប្រុសបាវស្រីខ្ញុំ
ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
14យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច
ក្នុងកាលដែលព្រះក្រោកឡើង
កាលណាព្រះអង្គពិចារណាសួរខ្ញុំ
តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច?
15ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ
តើមិនបានបង្កើតបាវនោះដែរទេឬ?
តើមិនមែនជាព្រះតែមួយ
ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
16បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ
បានតាមបំណងចិត្ត
ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង
17ឬបើបានទទួលទានអាហារតែឯងម្នាក់
ឥតចែកឲ្យដល់ក្មេងកំព្រាសោះនោះ
18(តែគ្មានទេ ដ្បិតតាំងពីខ្ញុំនៅក្មេងមក
ក្មេងកំព្រាបានធំឡើងជាមួយខ្ញុំ
ដូចជានៅនឹងឪពុកជាមួយគ្នា
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក
នោះខ្ញុំតែងតែនាំផ្លូវស្ត្រីមេម៉ាយវិញ)
19បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ
ដោយឥតមានអ្វីស្លៀកពាក់
ឬអ្នកកម្សត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ
បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា
ដោយឃើញមនុស្ស
ដែលបានជួយខ្ញុំនៅមាត់ទ្វារ
22នោះសូមឲ្យស្មាខ្ញុំ
បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ
ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។
23ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ
នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់
ហើយដោយព្រោះព្រះអង្គខ្ពស់
ដល់ម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត។
24ខ្ញុំមិនដែលទុកចិត្តលើមាស
ឬយកមាសសុទ្ធធ្វើជាទីពឹងរបស់ខ្ញុំឡើយ។
25បើខ្ញុំបានរីករាយសប្បាយ
ដោយព្រោះមានទ្រព្យសម្បត្តិច្រើន
ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
26បើខ្ញុំបានមើលទៅព្រះអាទិត្យ
ក្នុងកាលដែលចាំងមក
ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ
27រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសម្ងាត់
ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ
ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះ
ដែលគង់នៅស្ថានលើហើយ។
29បើខ្ញុំដែលរីករាយសប្បាយ
ដោយឃើញសេចក្ដីហិនវិនាស
របស់អ្នកដែលស្អប់ខ្ញុំ
ឬបំប៉ោងចិត្តឡើង
ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
30(ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប
ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ)។
31ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ
មិនបានពោលថា
"តើមានអ្នកណាដែលមិនបានឆ្អែត
ដោយអាហាររបស់គាត់?"
32(សូម្បីតែពួកដំណើរ
ក៏មិនបានដេកនៅនាផ្លូវដែរ
ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ)។
33បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ
ដូចជាមនុស្សលោក
ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង
34ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស
ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗ
បាននាំឲ្យខ្ញុំភ័យ
ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម
ឥតដែលចេញតាមមាត់ទ្វារសោះ
35ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ
មើល៍ ខ្ញុំចុះឈ្មោះហើយ
សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា
ឆ្លើយមកខ្ញុំចុះ
ឱបើអ្នកដែលតតាំងនឹងខ្ញុំ
បានធ្វើពាក្យថ្លែងការទៅ។
36នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា
ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង
37ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ
ហើយនឹងចូលទៅជិតព្រះអង្គ
ដូចអ្នកប្រធានណាមួយ។
38ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
39បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ
ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ
40សូមឲ្យមានតែបន្លាដុះឡើង
ជំនួសស្រូវភោជ្ជសាលី
ហើយស្រងែជំនួសស្រូវឱកវិញចុះ»។
ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies