យូដាស 1
1
ពាក្យជម្រាបសួរ
1យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ 2សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។
គោលបំណងរបស់សំបុត្រនេះ
3ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។ 4ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។
ការជំនុំជម្រះមកលើពួកគ្រូក្លែងក្លាយ
5ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។ 6រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ 7ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
8អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។ 9ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។ 10ប៉ុន្តែ អ្នកទាំងនោះហ៊ានជេរប្រមាថអ្វីៗដែលខ្លួនមិនយល់ ហើយបំផ្លាញខ្លួនគេដោយសេចក្តីទាំងនោះ ហាក់ដូចជាសត្វតិរច្ឆានដែលគ្មានវិចារណញ្ញាណ។ 11វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ 12មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស 13គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។ 14ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន 15ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។ 16មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។
ពាក្យទូន្មាន និងពាក្យដាស់តឿនផ្សេងៗ
17ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីសេចក្ដីដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានប្រាប់យើងពីមុន។ 18លោកទាំងនោះមានប្រសាសន៍មកអ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលប្រព្រឹត្តតាមតែសេចក្ដីប៉ងប្រាថ្នាដ៏ទមិឡល្មើសរបស់ខ្លួន»។ 19អ្នកទាំងនេះហើយដែលនាំឲ្យមានការបែកបាក់គ្នា ជាមនុស្សមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណទេ។ 20រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ 21ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។ 22ចូរមានចិត្តអាណិតដល់អ្នកខ្លះដែលមានចិត្តសង្ស័យ 23ហើយសង្គ្រោះអ្នកដទៃ ដោយឆក់គេឲ្យរួចផុតពីភ្លើង ត្រូវមានចិត្តមេត្តាករុណាដល់មនុស្សឯទៀតទាំងភ័យខ្លាច ហើយស្អប់សូម្បីតែអាវដែលស្មោកគ្រោក ដោយសារសាច់ឈាមរបស់គេ។
ពាក្យប្រសិទ្ធពរ
24រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ 25គឺព្រះតែមួយព្រះអង្គ ជាព្រះសង្គ្រោះនៃយើង ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនសម័យកាលទាំងអស់ នៅពេលនេះ និងអស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
យូដាស 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: