វិវរណៈ ពាក្យលំនាំ
ពាក្យលំនាំ
ក្រោយពីព្រះយេស៊ូវបានសុគត ចំនួនគ្រីស្ទបរិស័ទបានកើនកាន់តែច្រើនឡើងៗ ហើយខ្ចាត់ខ្ចាយពាសពេញក្នុងមជ្ឈិមបូព៌ាទាំងមូល ព្រមទាំងនៅក្រុងរ៉ូម ជារាជធានីរបស់ចក្រភពរ៉ូមដែរ។ ដោយគ្រីស្ទបរិស័ទមិនព្រមគោរពតាមសាសនាពួកគេ ជាពិសេស មិនគោរពព្រះចៅអធិរាជរ៉ូមជាព្រះរបស់ខ្លួន អាជ្ញាធររ៉ូម និងអ្នកស្រុកនាំគ្នាស្អប់គ្រីស្ទបរិស័ទកាន់តែខ្លាំងឡើងៗ។
ហេតុនេះហើយបានជាអាជ្ញាធររ៉ូមធ្វើបាបគ្រីស្ទបរិស័ទយ៉ាងខ្លាំង រហូតដល់ទៅប្រហារជីវិតពួកគេមួយចំនួនធំទៀតផង។ នៅគ.ស. ៦៤ ព្រះចៅអធិរាជណេរ៉ុងបានចាប់គ្រីស្ទបរិស័ទខ្លះជ្រលក់ក្នុងជ័រដុតដូចចន្លុះ ទ្រង់ឲ្យគេចាប់គ្រីស្ទបរិស័ទខ្លះទៀត ឲ្យសត្វសាហាវស៊ីទាំងរស់ក្នុងកីឡាដ្ឋាន ឲ្យគេចាប់សាវកពេត្រុសយកទៅឆ្កាង និងសាវកលោកប៉ុលទៅកាត់ក។ល។
គ្រីស្ទបរិស័ទជាច្រើនអស់សង្ឃឹម ស្ទើរតែបាត់ជំនឿ។ ឃើញដូច្នេះ លោកយ៉ូហានក៏សរសេរកណ្ឌគម្ពីរវិវរណៈនេះ ដើម្បីលើកទឹកចិត្ដពួកគេ។ លោកចង់ដាស់តឿនគ្រីស្ទបរិស័ទកុំឲ្យខ្លាចអ្វីឡើយ! ព្រឹត្ដិការណ៍ដ៏សែនវេទនាដែលកើតឡើង បង្ហាញអំពីអំណាចរបស់អារក្សដែលកំពុងច្បាំងប្រឆាំងនឹងព្រះ ក៏ប៉ុន្ដែ ព្រះគ្រីស្ទមានជ័យជម្នះហើយ! រីឯអារក្សសាតាំង និងបរិវាររបស់វា មុខជាត្រូវបរាជ័យពុំខាន។ គ្រីស្ទបរិស័ទដែលគេបានប្រហារជីវិតយ៉ាងសែនវេទនានឹងសោយរាជ្យជាមួយព្រះអង្គ។ ព្រឹត្ដិការណ៍ទាំងអស់ដែលកើតឡើង បង្ហាញពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះដែលចង់សង្គ្រោះមនុស្សលោក។
លោកយ៉ូហានពន្យល់សេចក្ដីទាំងនេះ ដោយប្រើនិមិត្ដរូបជាច្រើនតាមរបៀបសាសន៍អ៊ីស្រាអែល ជាពិសេសតាមរបៀបហោរាអេសេគាល និងដានីយ៉ែល។ ហេតុនេះហើយបានជាគម្ពីរវិវរណៈពិបាកយល់។ អត្ថន័យសំខាន់ៗ មានដូចតទៅ គឺប្រជារាស្ត្ររបស់ព្រះតែងមានទុក្ខលំបាកតាំងពីដើមរៀងមក ដោយត្រូវគេធ្វើបាប តែព្រះយេស៊ូវគ្រីស្ទមានជ័យជម្នះហើយ ហើយព្រះនឹងប្រមូលគ្រីស្ទបរិស័ទឲ្យមានអំណរសប្បាយរួមជាមួយព្រះអង្គអស់កល្បជានិច្ច។
គម្រោងគម្ពីរវិវរណៈ
• សេចក្ដីផ្ដើម ១.១-៨
• និមិត្ដអំពីសំបុត្រផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ ១.៩-៣.២២
• និមិត្ដអំពីក្រាំងដែលមានត្រាប្រាំពីរ ៤.១-៨.១
• និមិត្ដអំពីត្រែទាំងប្រាំពីរ ៨.២-១១.១៩
• និមិត្ដអំពីសត្វនាគ និងសត្វសាហាវទាំងពីរ ១២.១-១៣.១៨
• និមិត្ដផ្សេងៗទៀត ១៤.១-១៥.៨
• និមិត្ដអំពីពែងនៃសេចក្តីក្រោធប្រាំពីរ ១៦.១-២១
• ការរំលាយក្រុងបាប៊ីឡូន បរាជ័យរបស់សត្វសាហាវ ព្រមទាំងហោរាក្លែងក្លាយ និងអារក្សសាតាំង ១៧.១-២០.១០
• ការជំនុំជម្រះនៅគ្រាចុងក្រោយ ២០.១១-១៥
• ផ្ទៃមេឃថ្មី ផែនដីថ្មី និងក្រុងយេរូសាឡិមថ្មី ២១.១-២២.៥
• អវសានកថា ២២.៦-២១
ទើបបានជ្រើសរើសហើយ៖
វិវរណៈ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: