លូកា 12
12
ព្រះយេស៊ូវទូន្មានសិស្សកុំឲ្យមានចិត្តពុតត្បុត
(ម៉ាថាយ ១០.២៦-៣៣)
1កាលព្រះអង្គកំពុងមានព្រះបន្ទូល មានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នា ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅពួកសិស្សមុនគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី គឺជាពុតត្បុតរបស់គេ។ 2គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។ 3ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកនៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ»។
ការរំឭកដាស់តឿនអំពីការប្រកាសជំនឿដោយក្លាហាន
4«មិត្តសម្លាញ់ខ្ញុំអើយ ខ្ញុំសូមប្រាប់ថា កុំខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ 5ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។ 6តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ 7សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។
8ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។ 9តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ ខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដូចគ្នា។ 10ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។ 11ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។ 12ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។
រឿងប្រៀបធៀបអំពីអ្នកមានឆោតល្ងង់
13មានមនុស្សម្នាក់ក្នុងចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យចែកមត៌កមកខ្ញុំផង»។ 14ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?» 15រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។ 16ទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថា៖ «មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ 17ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ 18គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ 19រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ 20ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?" 21អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។
កុំខ្វល់ខ្វាយអ្វីឡើយ
(ម៉ាថាយ ៦.១៩-៣៤)
22ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ 23ឯជីវិត នោះវិសេសជាងចំណីអាហារ ហើយរូបកាយ ក៏វិសេសជាងសម្លៀកបំពាក់ដែរ។ 24ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត? 25តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកម្ពស់ខ្លួនឡើងមួយហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ? 26ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ ចុះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀត? 27ចូរពិចារណាពីផ្កាឈូក ដែលវាដុះ តើមានសភាពដូចម្តេច? វាមិនដែលនឿយហត់នឹងធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង នោះមិនបានតែងអង្គដូចជាផ្កាមួយនោះផង។ 28ប្រសិនបើព្រះតុបតែងតិណជាតិដែលដុះនៅវាល ដែលរស់នៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រានយ៉ាងនោះទៅហើយ តើព្រះអង្គនឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត? ឱមនុស្សមានជំនឿតិចអើយ! 29កុំស្វែងរកតែគ្រឿងសម្រាប់បរិភោគ ហើយកុំថប់បារម្ភឡើយ។ 30ដ្បិតអស់ទាំងសាសន៍ដទៃនៅលើពិភពលោកនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ ព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការរបស់ទាំងនោះ។ 31ចូរខំស្វែងរកព្រះរាជ្យរបស់ព្រះវិញ ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។
32«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។ 33ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ 34ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
បាវបម្រើដែលប្រុងប្រៀបខ្លួន
35«ចូរប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នកនៅឆេះជានិច្ច។ 36ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្សដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារ នោះគេបានបើកទ្វាឲ្យលោកភ្លាម។ 37ពួកបាវបម្រើដែលចៅហ្វាយមកដល់ ហើយឃើញថាកំពុងតែនៅរង់ចាំលោក អ្នកបម្រើនោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ចង្កេះ មកបម្រើគេវិញ។ 38បើលោកមកដល់ក្នុងយាមទីពីរ ឬយាមទីបី ហើយឃើញគេនៅរង់ចាំដូច្នេះ បាវបម្រើនោះមានពរហើយ។ 39តែត្រូវដឹងសេចក្តីនេះថា បើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅវេលាណា នោះគាត់នឹងចាំយាម មិនឲ្យចោរទម្លុះផ្ទះបានឡើយ។ 40ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
បាវបម្រើស្មោះត្រង់ ឬមិនស្មោះត្រង់
(ម៉ាថាយ ២៤.៤៥-៥១)
41ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។ 42ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល? 43បើកាលចៅហ្វាយមកដល់ ឃើញបាវបម្រើនោះកំពុងតែធ្វើដូច្នោះ នោះគាត់មានពរហើយ។ 44ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់។ 45ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង 46ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។ 47បាវបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់យ៉ាងច្រើន។ 48ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
ការបាក់បែកគ្នាដោយព្រោះជំនឿ
(ម៉ាថាយ ១០.៣៤-៣៦)
49«ខ្ញុំបានមក ដើម្បីបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត? 50តែខ្ញុំត្រូវទទួលពិធីជ្រមុជមួយសិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងណាទៅ ទម្រាំតែពិធីនោះបានសម្រេច។ 51តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យបែកបាក់វិញទេតើ។ 52ដ្បិតពីនេះទៅមុខ នឹងមានប្រាំនាក់ក្នុងផ្ទះមួយបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ 53ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ»។
ការយល់ដឹងអំពីពេលវេលា
(ម៉ាថាយ ១៦.២-៣)
54ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា "មេឃចង់ភ្លៀងហើយ" ហើយក៏មានភ្លៀងមែន។ 55កាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា "ថ្ងៃនេះ មុខជាក្តៅមិនខាន ហើយក៏ក្ដៅមែន"។ 56ឱមនុស្សពុតត្បុតអើយ អ្នករាល់គ្នាចេះសម្គាល់សភាពដី និងមេឃបាន ចុះហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនយល់ពេលវេលាបច្ចុប្បន្នដូច្នេះ»?។
ការសម្រុះសម្រួលជាមួយគូបដិបក្ស
(ម៉ាថាយ ៥.២៥-២៦)
57«ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាមើលខ្លួនឯង ពីអ្វីដែលត្រឹមត្រូវ? 58ពេលអ្នកកំពុងតែដើរតាមផ្លូវ ជាមួយសត្រូវរបស់អ្នកនៅចំពោះអាជ្ញាធរ នោះចូរខំប្រឹងដោះខ្លួនឲ្យរួច ក្រែងគេទាញអូសអ្នកទៅឲ្យចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យនគរបាល ហើយនគរបាលនឹងយកអ្នកទៅដាក់គុក។ 59ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកនៅខ្វះតែមួយសេននឹងសងគេឲ្យគ្រប់ នោះអ្នកនឹងចេញពីទីនោះមិនរួចឡើយ»។
ទើបបានជ្រើសរើសហើយ៖
លូកា 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: