លូកា 13
13
ប្រសិនបើមិនប្រែចិត្ដ នោះនឹងត្រូវវិនាស
1នៅវេលានោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវ ពីរឿងពួកស្រុកកាលីឡេ ដែលលោកពីឡាត់បានយកឈាមរបស់គេ លាយនឹងយញ្ញបូជា នៅពេលគេកំពុងថ្វាយ។ 2ព្រះអង្គមានព្រះបន្ទូលសួរទៅអ្នកទាំងនោះថា៖ «តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាបលើសជាងពួកកាលីឡេផ្សេងទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬ? 3ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។ 4ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ? 5ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ»។
រឿងប្រៀបធៀបអំពីដើមល្វាគ្មានផ្លែ
6ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់ មានដើមល្វាដុះក្នុងចម្ការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ 7ក៏និយាយទៅអ្នករក្សាចម្ការថា "មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ តែរកមិន។ ចូរកាប់វាចោលទៅ! តើទុកវាបង្ខាតដីធ្វើអ្វី?" 8តែអ្នកនោះឆ្លើយថា "សូមលោកទុកនៅមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី សាកមើល 9ក្រែងកើតមានផលផ្លែ បើគ្មានទេ នោះសឹមកាប់ចោលទៅចុះ"»។
ព្រះយេស៊ូវប្រោសស្ដ្រីពិការម្នាក់ឲ្យជា
10កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ នៅថ្ងៃសប្ប័ទ។ 11ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។ 12ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។ 13ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។ 14ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។ 15ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃសប្ប័ទទេឬ? 16ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?» 17កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។
រឿងប្រៀបធៀបអំពីគ្រាប់ពូជល្អិត
(ម៉ាថាយ ១៣.៣១-៣២ ម៉ាកុស ៤.៣០-៣២)
18ព្រះអង្គមានព្រះបន្ទូលថា៖ «តើព្រះរាជ្យរបស់ព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងព្រះរាជ្យ? 19ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនច្បារ គ្រាប់ពូជនោះដុះឡើង ទៅជាដើមឈើមួយ ហើយសត្វហើរលើអាកាសក៏មកធ្វើសម្បុកនៅតាមមែករបស់វា»។
រឿងប្រៀបធៀបអំពីដំបែ
(ម៉ាថាយ ១៣.៣៣)
20ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ «តើគួរឲ្យខ្ញុំធៀបព្រះរាជ្យរបស់ព្រះដូចជាអ្វី? 21ព្រះរាជ្យរបស់ព្រះប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់»។
ទ្វារចង្អៀត
(ម៉ាថាយ ៧.១៣-១៤, ២១-២៣)
22ព្រះយេស៊ូវក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយតម្រង់ឆ្ពោះទៅក្រុងយេរូសាឡិម។ 23មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ 24«ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។ 25កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។ 26ពេលអ្នករាល់គ្នានឹងចាប់ផ្តើមទូលថា "យើងខ្ញុំធ្លាប់ទទួលទានជាមួយព្រះអង្គ ហើយព្រះអង្គក៏បានបង្រៀនយើងខ្ញុំនៅតាមផ្លូវដែរ"។ 27ប៉ុន្តែ ព្រះអង្គនឹងមានព្រះបន្ទូលថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ ចូរថយចេញពីយើងទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ"។ 28នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។ 29ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។ 30ហើយមើល៍! នឹងមានអ្នកក្រោយទៅជាមុន និងអ្នកមុនទៅជាក្រោយវិញ»។
ព្រះយេស៊ូវសោយសោកនឹងក្រុងយេរូសាឡិម
(ម៉ាថាយ ២៣.៣៧-៣៩)
31នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។ 32ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា "មើល៍! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ដល់ថ្ងៃទីបី ខ្ញុំនឹងបានសម្រេចកិច្ចការរបស់ខ្ញុំហើយ។ 33ប៉ុន្តែ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែកទៀត ខ្ញុំត្រូវដើរតាមផ្លូវរបស់ខ្ញុំ ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស នៅខាងក្រៅក្រុងយេរូសាឡិមឡើយ"។ 34ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។ 35មើល៍! ផ្ទះរបស់ឯងរាល់គ្នាត្រូវចោលស្ងាត់ឈឹង ហើយយើងប្រាប់ឯងរាល់គ្នាថា ឯងរាល់គ្នានឹងមិនឃើញយើងទៀតឡើយ រហូតដល់ពេលឯងរាល់គ្នាពោលថា "ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ"» ។
ទើបបានជ្រើសរើសហើយ៖
លូកា 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: