ម៉ាកុស 12
12
រឿងប្រៀបធៀបអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០.៩-១៩)
1បន្ទាប់មក ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងមួយសម្រាប់បញ្ជាន់ផ្លែ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផេ្សងទៀត។ 2លុះដល់រដូវប្រមូលផល គាត់ចាត់បាវបម្រើម្នាក់ឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលផលដែលជាចំណែករបស់គាត់ ពីអ្នកទាំងនោះ។ 3ប៉ុន្តែ គេចាប់អ្នកបម្រើនោះវាយ ហើយដេញឲ្យត្រឡប់ទៅវិញដៃទទេ។ 4គាត់ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅជួបគេម្តងទៀត តែគេវាយក្បាលអ្នកបម្រើនោះ ហើយជេរប្រមាថទៀតផង។ 5បន្ទាប់មក គាត់ចាត់ម្នាក់ទៀតឲ្យទៅ ហើយគេសម្លាប់អ្នកនោះ ក៏ប្រព្រឹត្តចំពោះអ្នកបម្រើជាច្រើនផ្សេងទៀតដូចគ្នា ខ្លះត្រូវគេវាយ ហើយខ្លះទៀតត្រូវគេសម្លាប់។ 6គាត់នៅមានកូនជាទីស្រឡាញ់ម្នាក់ទៀត។ ទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅជួបគេ ដោយគិតថា "គេនឹងគោរពកូនប្រុសខ្ញុំ"។ 7ប៉ុន្តែ ពួកអ្នកធ្វើចម្ការទាំងនោះនិយាយគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយមត៌កនេះនឹងក្លាយជារបស់យើង"។ 8ដូច្នេះគេក៏ចាប់កូននោះសម្លាប់ ហើយបោះចោលទៅក្រៅចម្ការ។ 9តើម្ចាស់ចម្ការនឹងធ្វើដូចម្តេច? គាត់នឹងមកសម្លាប់ពួកអ្នកធ្វើចម្ការទាំងនោះ រួចប្រគល់ចម្ការទៅឲ្យអ្នកផ្សេងទៀត។ 10តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬថា
"ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
11ព្រះអម្ចាស់បានធ្វើការនេះ
ហើយជាការអស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "?»
12គេក៏រកមធ្យោបាយចាប់ព្រះអង្គ ព្រោះគេដឹងថា ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះ សំដៅលើពួកគេ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចេញពីព្រះអង្គទៅ។
គេចោទសួរព្រះយេស៊ូវអំពីការបង់ពន្ធ
(ម៉ាថាយ ២២.១៥-២២ លូកា ២០.២០-២៦)
13បន្ទាប់មក គេចាត់ពួកផារិស៊ីខ្លះ និងពួកហេរ៉ូឌខ្លះឲ្យទៅជិតព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល។ 14ពេលមកដល់ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយមិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ? 15តើត្រូវបង់ ឬមិនត្រូវបង់?» ប៉ុន្តែ ព្រះអង្គជ្រាបពីពុតត្បុតរបស់គេ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់កាក់មួយមកឲ្យខ្ញុំមើលមើល៍»។ 16គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ 17ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ថ្វាយទៅព្រះវិញ»។ គេក៏មានសេចក្ដីអស្ចារ្យនឹងព្រះអង្គជាខ្លាំង។
គេចោទសួរព្រះយេស៊ូវអំពីការរស់ឡើងវិញ
(ម៉ាថាយ ២២.២៣-៣៣ លូកា ២០.២៧-៤០)
18មានពួកសាឌូស៊ីខ្លះដែលពោលថា គ្មានការរស់ឡើងវិញ បានមកជួបព្រះអង្គ ទូលថា៖ 19«លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា "បើបងប្រុសរបស់អ្នកណាស្លាប់ចោលប្រពន្ធ តែឥតមានកូន ប្អូនប្រុសនោះត្រូវរៀបការនឹងបងថ្លៃ ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន "។ 20ឥឡូវ មានបងប្អូនប្រុសប្រាំពីរនាក់ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងឥតមានកូន។ 21ប្អូនបន្ទាប់ក៏រៀបការនឹងនាង ហើយស្លាប់ទៅទាំងឥតមានកូនដែរ។ អ្នកទីបីក៏ដូចគ្នា 22អ្នកទាំងប្រាំពីរសុទ្ធតែគ្មានកូនដូចគ្នា។ ទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 23ដូច្នេះ នៅគ្រារស់ឡើងវិញ តើនាងត្រូវជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរសុទ្ធតែបានរៀបការនឹងនាង»។
24ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើនេះមិនមែនជាហេតុដែលអ្នករាល់គ្នាយល់ខុស ព្រោះតែអ្នករាល់គ្នាមិនស្គាល់គម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះទេឬ? 25ដ្បិតពេលមនុស្សស្លាប់រស់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌វិញ។ 26ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានរឿងអំពីគុម្ពបន្លា នៅក្នុងគម្ពីរលោកម៉ូសេទេឬ? ព្រះទ្រង់មានព្រះបន្ទូលមកលោកថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " 27ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញទេតើ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។
ព្រះឱវាទសំខាន់ជាងគេ
(ម៉ាថាយ ២២.៣៤-៤០ លូកា ១០.២៥-២៦)
28មានអាចារ្យម្នាក់ចូលមកជិត ឮពួកគេជជែកគ្នា ហើយឃើញថាព្រះអង្គបានឆ្លើយនឹងពួកគេយ៉ាងល្អ គាត់ក៏ទូលសួរព្រះអង្គថា៖ «ក្នុងព្រះឱវាទទាំងប៉ុន្មាន តើព្រះឱវាទណាសំខាន់ជាងគេ?» 29ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ព្រះឱវាទដែលសំខាន់ជាងគេគឺ "អ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយព្រះអង្គគត់ 30ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។ 31ឯព្រះឱវាទទីពីរគឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង" គ្មានបទបញ្ជាណាទៀតធំជាងបទបញ្ជាទាំងពីរនេះឡើយ»។ 32អាចារ្យនោះក៏ទូលព្រះអង្គថា៖ «ពិតហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា ព្រះអង្គជាព្រះតែមួយព្រះអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតសោះ 33ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។ 34កាលព្រះយេស៊ូវឃើញថា គាត់ឆ្លើយប្រកបដោយប្រាជ្ញា ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះទេ»។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរអ្វីដល់ព្រះអង្គទៀតឡើយ។
សំណួរអំពីព្រះរាជវង្សព្រះបាទដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ លូកា ២០.៤១-៤៤)
35ពេលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថា ព្រះគ្រីស្ទជាព្រះរាជវង្សព្រះបាទដាវីឌ? 36ព្រះបាទដាវីឌផ្ទាល់ មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា
"ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង
រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ
នៅក្រោមព្រះបាទព្រះអង្គ" ។
37ដូច្នេះ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ទថាព្រះអម្ចាស់ ធ្វើដូចមេ្តចឲ្យព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គទៅកើត?» បណ្ដាជនជាច្រើនទាំងនោះស្តាប់ព្រះអង្គដោយអំណរ។
ព្រះយេស៊ូវប្រាប់ឲ្យប្រយ័ត្ននឹងពួកអាចារ្យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០.៤៥-៤៧)
38ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ 39គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង 40គេស៊ីបំផ្លាញផ្ទះស្ត្រីមេម៉ាយ ហើយធ្វើឫកជាអធិស្ឋានយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។
តង្វាយរបស់ស្ដ្រីមេម៉ាយ
(លូកា ២១.១-៤)
41ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ 42តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ 43ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ 44ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: