ម៉ាកុស 4
4
រឿងប្រៀបធៀបអំពីអ្នកព្រោះពូជ
(ម៉ាថាយ ១៣.១-៩ លូកា ៨.៤-៨)
1ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ។ 2ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្តីជាច្រើនដល់ពួកគេជារឿងប្រៀបធៀប ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅគេថា៖ 3«ចូរស្តាប់! មានបុរសម្នាក់ ចេញទៅព្រោះពូជ។ 4ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបហើរមកចឹកស៊ីពូជនោះអស់ទៅ។ 5មានពូជខ្លះធ្លាក់ទៅលើកន្លែងមានថ្ម ដែលមិនសូវមានដី ហើយពូជនោះក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6លុះថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ 7ពូជខ្លះទៀត ធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត មិនឲ្យកើតផលបាន។ 8តែពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផល ក៏ចម្រើនឡើង រួចឲ្យផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។ 9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
គោលបំណងនៃរឿងប្រៀបធៀប
10កាលព្រះអង្គគង់នៅដោយឡែកពីបណ្ដាជន អស់អ្នកដែលនៅជុំវិញព្រះអង្គ ជាមួយអ្នកទាំងដប់ពីរ ទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។ 11ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ 12ដើម្បីឲ្យគេមើលមែន តែមិនឃើញ ហើយឲ្យគេស្ដាប់មែន តែមិនយល់ ក្រែងគេវិលបែរមករកព្រះវិញ ហើយទទួលបានការអត់ទោស» ។
13ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន? 14អ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល 15មនុស្សខ្លះប្រៀបបាននឹងដីផ្លូវ ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភា្លម។ 16មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភា្លម ដោយអំណរ 17តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភា្លម។ 18មនុស្សខ្លះទៀតប្រៀបបាននឹងគុម្ពបន្លាដែលពូជព្រោះចុះទៅ។ អ្នកទាំងនេះគឺជាពួកអ្នកដែលឮព្រះបន្ទូល 19តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ។ 20ប៉ុន្តែ មនុស្សខ្លះទៀតប្រៀបបាននឹងដីល្អដែលពូជព្រោះចុះទៅ។ គេឮព្រះបន្ទូលហើយទទួលយក រួចបង្កើតផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។
ចង្កៀងនៅក្រោមថាំង
(ម៉ាថាយ ៥.១៥ លូកា ៨.១៦-១៨)
21ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើគេយកចង្កៀងមកដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែ ហើយមិនដាក់នៅលើជើងចង្កៀងឬ? 22ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកបង្ហាញឲ្យឃើញ ក៏គ្មានអ្វីអាថ៌កំបាំងដែលមិនត្រូវលាតត្រដាងនៅទីភ្លឺដែរ។ 23អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!» 24ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរពិចារណាពីសេចក្តីដែលអ្នករាល់គ្នាស្តាប់ចុះ រង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ក៏នឹងឲ្យកាន់តែច្រើនថែមទៀត។ 25ដ្បិតអ្នកណាដែលមាន នោះនឹងឲ្យកាន់តែច្រើន ប៉ុន្តែ អ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។
រឿងប្រៀបធៀបអំពីគ្រាប់ពូជដុះ
26ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះប្រៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជលើដី 27ហើយដេកនៅពេលយប់ ក្រោកនៅពេលថ្ងៃ គាត់មិនដឹងថាពូជនោះចេញពន្លក ហើយដុះឡើងយ៉ាងណាទេ។ 28ដ្បិតដីបង្កើតផលដោយខ្លួនឯង ដំបូងចេញជាពន្លក រួចបែកជាគួរ បន្ទាប់មក ចេញជាគ្រាប់ពេញលេញ។ 29លុះពេលទុំភ្លាម គាត់ក៏យកកណ្តៀវទៅច្រូត ព្រោះដល់រដូវចម្រូតហើយ»។
រឿងប្រៀបធៀបអំពីគ្រាប់ពូជតូចល្អិត
(ម៉ាថាយ ១៣.៣១-៣២, ៣៤ លូកា ១៣.១៨-១៩)
30ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងអាចប្រៀបធៀបព្រះរាជ្យរបស់ព្រះទៅនឹងអ្វី ឬប្រើរឿងប្រៀបធៀបអ្វីមកប្រដូចនឹងព្រះរាជ្យនោះ? 31ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលកាលណាគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងពូជណាទាំងអស់នៅលើផែនដី 32តែពេលគេព្រោះចុះទៅ វាក៏ដុះឡើង ហើយត្រឡប់ជាធំជាងរុក្ខជាតិណាទាំងអស់ ក៏បែកមែកធំៗ ហើយសត្វហើរលើអាកាសអាចធ្វើសម្បុកនៅក្រោមម្លប់របស់វាបាន»។
33ព្រះអង្គប្រកាសព្រះបន្ទូលទៅគេ ដោយរឿងប្រៀបធៀបបែបនេះជាច្រើន តាមដែលគេអាចស្តាប់បាន 34ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។
ព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់
(ម៉ាថាយ ៨.២៣-២៧ លូកា ៨.២២-២៥)
35នៅល្ងាចថ្ងៃនោះ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ 36ពួកគេក៏ចាកចេញពីបណ្ដាជន នាំព្រះយេស៊ូវដែលគង់នៅក្នុងទូកទៅជាមួយ ហើយមានទូកតូចៗខ្លះទៀត ទៅជាមួយព្រះអង្គដែរ។ 37ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ 38តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?» 39ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ 40ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?» 41ពេលនោះ គេមានសេចក្តីស្ញប់ស្ញែងជាខ្លាំង ហើយសួរគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: