ណាហ៊ុម 2:1-3

ណាហ៊ុម 2:1-3 គកស១៦

សត្រូវ​បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ ចូរ​ការពារ​បន្ទាយ ត្រូវ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចម្រើន​កម្លាំង​យ៉ាង​សន្ធឹក​ចុះ (ព្រោះ​ព្រះ‌យេហូវ៉ា​កំពុង​តាំង​សេចក្ដី​រុង​រឿង របស់​យ៉ាកុប​ឡើង​វិញ ដូច​ជា​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួកចោរ​ប្លន់​បាន​បំផ្លាញ​ខ្នែង ទំពាំង‌បាយ‌ជូរ​របស់​គេ​អស់)។ ខែល​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​គេ ពណ៌​ក្រហម ទា​ហានរបស់​គេ​ស្លៀក‌ពាក់​ពណ៌​ក្រហម​ឆ្អៅ ឯ​រទេះ​ចម្បាំង​ភ្លឺ​ផ្លេកៗ​នៅ​ថ្ងៃ​ដែល​គេ​ប្រមូល​ផ្ដុំ​ទ័ព ទាំង​គ្រវី​លំពែង​ដង​កកោះ។

អាន ណាហ៊ុម 2