ណាហ៊ូម 2:1-3
ណាហ៊ូម 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សត្រូវបានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ (ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។ ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។
ណាហ៊ូម 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។ អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរ ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់នឹងយាងមកលើកកិត្តិយស របស់កូនចៅលោកយ៉ាកុប ហើយធ្វើឲ្យអ៊ីស្រាអែលបានរុងរឿង ដូចដើមឡើងវិញ។ ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
ណាហ៊ូម 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកដែលកំចាត់កំចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចំរើនកំឡាំងយ៉ាងសន្ធឹកចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់កំពុងតាំងសេចក្ដីរុងរឿងនៃយ៉ាកុបឡើងវិញ ឲ្យដូចជាសេចក្ដីរុងរឿងរបស់អ៊ីស្រាអែលដែរ ពីព្រោះពួកផ្ទីងជន បានចាក់គេចេញអស់ហើយ ក៏បានបំផ្លាញខ្នែងទំពាំងបាយជូររបស់គេដែរ ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង