ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា អ្នកនោះត្រូវញែកខ្លួនចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាផ្សេងឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ ឬក្រៀមក្ដី។ ក្នុងពេលដែលគេញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលធ្វើពីទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបកក៏មិនត្រូវបរិភោគដែរ។ ក្នុងពេលដែលគេស្បថញែកខ្លួនជាអ្នកណាសារ៉ែត មិនត្រូវឲ្យមានកាំបិតមកប៉ះក្បាលឡើយ គឺត្រូវឲ្យបានបរិសុទ្ធ រហូតដល់ផុតកំណត់ដែលគេបានញែកខ្លួនថ្វាយព្រះយេហូវ៉ា គឺគេត្រូវទុកឲ្យសក់ដុះវែង។ ក្នុងពេលដែលញែកខ្លួនថ្វាយព្រះយេហូវ៉ា គេមិនត្រូវទៅជិតសាកសពឡើយ។ សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។
អាន ជនគណនា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 6:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ