កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។ មនុស្សនឹងបានសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់ នឹងបានតែសេចក្ដីច្រឡោតវិញ។ អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។ មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។ សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។ ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់ លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។ ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។ ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។ ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។ សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
អាន សុភាសិត 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 13:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ