សុភាសិត 13:1-12

សុភាសិត 13:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ដែល​មាន​ប្រាជ្ញា តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។ មនុស្ស​នឹង​បាន​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់ នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។ អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។ ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។ មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។ សេចក្ដី​សុចរិត​តែង​តែ​ការ​ពារ​អ្នក​ណា ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។ មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ តែ​គេ​គ្មាន​អ្វី​សោះ ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ឯ​ទ្រព្យ​សម្បត្តិនឹង​ទុក​សម្រាប់ លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។ ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។ ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។ ទ្រព្យ​សម្បត្តិ​ដែល​រក​បានរហ័ស នោះ​ក៏រលោះ​ទៅ​រហ័ស​ដែរ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង នោះ​នឹង​ចម្រើន​ឡើង​ជា​ដរាប។ សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

ចែក​រំលែក
អាន សុភាសិត 13

សុភាសិត 13:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។ មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។ អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សម្ដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។ សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។ មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។ សេចក្ដី​សុចរិត​តែងតែ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។ អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុក‌ស្ដម្ភ។ អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។ មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។ ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។ ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។ ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។

ចែក​រំលែក
អាន សុភាសិត 13

សុភាសិត 13:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​ដែល​មាន​ប្រាជ្ញា​រមែង​ស្តាប់​តាម​ដំបូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក​មើល‌ងាយ មិន​ព្រម​ស្តាប់​តាម​ពាក្យ​បន្ទោស​ទេ។ មនុស្ស​នឹង​បាន​សេចក្ដី​ល្អ​ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់​នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។ អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។ ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។ មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត‌ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។ សេចក្ដី​សុចរិត​តែង‌តែ​ការ‌ពារ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។ មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ តែ​គេ​គ្មាន​អ្វី​សោះ ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។ ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។ ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។ ទ្រព្យ​សម្បត្តិ​ដែល​បាន​ដោយ​ការ​មិន​គួរ​គប្បី នោះ​នឹង​ខ្ជះ‌ខ្ជាយ​ទៅ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង នោះ​នឹង​បាន​ចំរើន​កើន​ឡើង។ សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

ចែក​រំលែក
អាន សុភាសិត 13