អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ នោះនឹងបានរង្វាន់វិញ។ ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ គំនិតដែលចេះពិចារណា តែងមានគេគោរពរាប់អាន តែផ្លូវរបស់មនុស្សវៀចវេរ នោះជាសេចក្ដីវិនាស វិញ។ គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយតម្រិះ តែមនុស្សល្ងីល្ងើគេបង្អួត សេចក្ដីចម្កួតរបស់ខ្លួនវិញ។ មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។ អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាម សេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។ ការដែលបានសម្រេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។ អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។ សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិត នឹងបានរង្វាន់ជាសេចក្ដីល្អវិញ។ មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។ ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែត្រូវមានគេបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។ អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។ មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។
អាន សុភាសិត 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 13:13-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ