សុភាសិត 15
15
1ពាក្យតបឆ្លើយដោយស្រទន់
នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ
តែពាក្យគំរោះគំរើយ
នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
2អណ្ដាតរបស់មនុស្សមានប្រាជ្ញា
ថ្លែងប្រាប់ពីចំណេះដឹង
តែមាត់របស់មនុស្សខ្លៅ
បង្ហូរចេញជាសេចក្ដីចម្កួត។
3ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ
ក៏យាមមើលឃើញទាំងអស់
ទោះទាំងអាក្រក់ និងល្អផង។
4ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត
តែបើមានសេចក្ដីវៀចវិញ
នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
5មនុស្សល្ងីល្ងើតែងតែស្អប់
សេចក្ដីប្រៀនប្រដៅរបស់ឪពុក
តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស
នោះនឹងបានគំនិតវាងវៃវិញ។
6នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន
តែក្នុងកម្រៃនៃមនុស្សអាក្រក់
តែងតែមានសេចក្ដីវេទនាវិញ។
7បបូរមាត់របស់មនុស្សមានប្រាជ្ញា
រមែងផ្សាយចេញជាចំណេះ
តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
8យញ្ញបូជារបស់មនុស្សអាក្រក់
ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់
ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
9ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់
ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា
ដែលដើរតាមសេចក្ដីសុចរិតវិញ។
10មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស
បម្រុងទុកសម្រាប់អ្នកណា
ដែលបោះបង់ចេញពីផ្លូវ
ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស
នោះនឹងត្រូវស្លាប់។
11ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស
នោះប្រាកដច្បាស់នៅចំពោះ
ព្រះយេហូវ៉ាទៅហើយ
ចំណង់បើចិត្តនៃមនុស្សទាំងអស់ជាតិ
តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។
12មនុស្សដែលចំអកមើលងាយ
គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ
គេក៏មិនដែលរកអ្នកប្រាជ្ញដែរ។
13ចិត្តរីករាយតែងតែបណ្ដាលឲ្យ
មានទឹកមុខផូរផង់
តែវិញ្ញាណត្រូវបាក់បែក
ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
14ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ
នោះរមែងស្វែងរកចំណេះ
តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន
ដោយសេចក្ដីចម្កួតវិញ។
15អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា
នោះសុទ្ធតែអាក្រក់ទាំងអស់
តែអ្នកណាដែលមានចិត្តជាសុខ
នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
16មានទ្រព្យសម្បត្តិតិច
ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
នោះវិសេសជាងមានច្រើន
ហើយមានសេចក្ដីទុក្ខវិញ។
17ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា
ដែលមានសេចក្ដីស្រឡាញ់
ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់
ហើយមានសេចក្ដីសម្អប់វិញ។
18មនុស្សគំរោះគំរើយ
រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា
តែអ្នកណាដែលយឺតនឹងខឹង
នោះរម្ងាប់សេចក្ដីជម្លោះវិញ។
19ផ្លូវរបស់មនុស្សខ្ជិលច្រអូស
ធៀបដូចជារបងបន្លា
តែផ្លូវច្រករបស់មនុស្សត្រង់
ត្រឡប់ជាថ្នល់ធំវិញ។
20កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ
តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
21ឯការចម្កួតជាអំណរ
ដល់មនុស្សដែលឥតប្រាជ្ញា
តែមនុស្សដែលមានយោបល់
គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
22ទីណាគ្មានការប្រឹក្សា
នោះមិនបានតាមចិត្តប៉ងទេ
តែបើមានអ្នកណាជួយគំនិតជាច្រើន
នោះនឹងកើតការវិញ។
23មនុស្សរមែងមានអំណរ
ដោយពាក្យឆ្លើយរបស់ខ្លួន
ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល
នោះល្អណាស់ហ្ន៎។
24ខាងឯមនុស្សមានប្រាជ្ញា
នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ
ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង
មនុស្សស្លាប់ ដែលនៅខាងក្រោម។
25ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ
តែព្រះអង្គនឹងតាំងគោលចារឹក
នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
26គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម
ដល់ព្រះយេហូវ៉ា
តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ
នោះពីរោះវិញ។
27អ្នកណាដែលលោភចង់បានកម្រៃ
នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ
តែអ្នកណាដែលស្អប់សំណូក
នោះនឹងរស់នៅវិញ។
28ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន
ទើបឆ្លើយ
តែមាត់មនុស្សអាក្រក់បង្ហូរចេញ
ជាសេចក្ដីអាក្រក់វិញ។
29ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់
តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន
របស់មនុស្សសុចរិតវិញ។
30ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ
ហើយដំណឹងដែលគាប់ចិត្ត
នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។
31ត្រចៀកណាដែលស្តាប់តាម
សេចក្ដីបន្ទោសនៃជីវិត
នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។
32អ្នកណាដែលមិនព្រមទទួល
សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា
ស្អប់ខ្ពើមដល់ព្រលឹងខ្លួន
តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស
នោះបានយោបល់វិញ។
33សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
រមែងបង្រៀនឲ្យមានប្រាជ្ញា
ហើយសេចក្ដីសុភាពរាបសា
តែងតែនាំមុខកិត្តិសព្ទ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សុភាសិត 15
15
1ពាក្យតបឆ្លើយដោយស្រទន់
នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ
តែពាក្យគំរោះគំរើយ
នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
2អណ្ដាតរបស់មនុស្សមានប្រាជ្ញា
ថ្លែងប្រាប់ពីចំណេះដឹង
តែមាត់របស់មនុស្សខ្លៅ
បង្ហូរចេញជាសេចក្ដីចម្កួត។
3ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ
ក៏យាមមើលឃើញទាំងអស់
ទោះទាំងអាក្រក់ និងល្អផង។
4ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត
តែបើមានសេចក្ដីវៀចវិញ
នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
5មនុស្សល្ងីល្ងើតែងតែស្អប់
សេចក្ដីប្រៀនប្រដៅរបស់ឪពុក
តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស
នោះនឹងបានគំនិតវាងវៃវិញ។
6នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន
តែក្នុងកម្រៃនៃមនុស្សអាក្រក់
តែងតែមានសេចក្ដីវេទនាវិញ។
7បបូរមាត់របស់មនុស្សមានប្រាជ្ញា
រមែងផ្សាយចេញជាចំណេះ
តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
8យញ្ញបូជារបស់មនុស្សអាក្រក់
ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់
ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
9ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់
ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា
ដែលដើរតាមសេចក្ដីសុចរិតវិញ។
10មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស
បម្រុងទុកសម្រាប់អ្នកណា
ដែលបោះបង់ចេញពីផ្លូវ
ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស
នោះនឹងត្រូវស្លាប់។
11ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស
នោះប្រាកដច្បាស់នៅចំពោះ
ព្រះយេហូវ៉ាទៅហើយ
ចំណង់បើចិត្តនៃមនុស្សទាំងអស់ជាតិ
តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។
12មនុស្សដែលចំអកមើលងាយ
គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ
គេក៏មិនដែលរកអ្នកប្រាជ្ញដែរ។
13ចិត្តរីករាយតែងតែបណ្ដាលឲ្យ
មានទឹកមុខផូរផង់
តែវិញ្ញាណត្រូវបាក់បែក
ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
14ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ
នោះរមែងស្វែងរកចំណេះ
តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន
ដោយសេចក្ដីចម្កួតវិញ។
15អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា
នោះសុទ្ធតែអាក្រក់ទាំងអស់
តែអ្នកណាដែលមានចិត្តជាសុខ
នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
16មានទ្រព្យសម្បត្តិតិច
ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
នោះវិសេសជាងមានច្រើន
ហើយមានសេចក្ដីទុក្ខវិញ។
17ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា
ដែលមានសេចក្ដីស្រឡាញ់
ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់
ហើយមានសេចក្ដីសម្អប់វិញ។
18មនុស្សគំរោះគំរើយ
រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា
តែអ្នកណាដែលយឺតនឹងខឹង
នោះរម្ងាប់សេចក្ដីជម្លោះវិញ។
19ផ្លូវរបស់មនុស្សខ្ជិលច្រអូស
ធៀបដូចជារបងបន្លា
តែផ្លូវច្រករបស់មនុស្សត្រង់
ត្រឡប់ជាថ្នល់ធំវិញ។
20កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ
តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
21ឯការចម្កួតជាអំណរ
ដល់មនុស្សដែលឥតប្រាជ្ញា
តែមនុស្សដែលមានយោបល់
គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
22ទីណាគ្មានការប្រឹក្សា
នោះមិនបានតាមចិត្តប៉ងទេ
តែបើមានអ្នកណាជួយគំនិតជាច្រើន
នោះនឹងកើតការវិញ។
23មនុស្សរមែងមានអំណរ
ដោយពាក្យឆ្លើយរបស់ខ្លួន
ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល
នោះល្អណាស់ហ្ន៎។
24ខាងឯមនុស្សមានប្រាជ្ញា
នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ
ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង
មនុស្សស្លាប់ ដែលនៅខាងក្រោម។
25ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ
តែព្រះអង្គនឹងតាំងគោលចារឹក
នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
26គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម
ដល់ព្រះយេហូវ៉ា
តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ
នោះពីរោះវិញ។
27អ្នកណាដែលលោភចង់បានកម្រៃ
នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ
តែអ្នកណាដែលស្អប់សំណូក
នោះនឹងរស់នៅវិញ។
28ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន
ទើបឆ្លើយ
តែមាត់មនុស្សអាក្រក់បង្ហូរចេញ
ជាសេចក្ដីអាក្រក់វិញ។
29ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់
តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន
របស់មនុស្សសុចរិតវិញ។
30ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ
ហើយដំណឹងដែលគាប់ចិត្ត
នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។
31ត្រចៀកណាដែលស្តាប់តាម
សេចក្ដីបន្ទោសនៃជីវិត
នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។
32អ្នកណាដែលមិនព្រមទទួល
សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា
ស្អប់ខ្ពើមដល់ព្រលឹងខ្លួន
តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស
នោះបានយោបល់វិញ។
33សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
រមែងបង្រៀនឲ្យមានប្រាជ្ញា
ហើយសេចក្ដីសុភាពរាបសា
តែងតែនាំមុខកិត្តិសព្ទ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies