ទំនុកតម្កើង 102
102
ពាក្យអធិស្ឋានសុំជំនួយពីព្រះមហាក្សត្រដ៏គង់នៅអស់កល្ប
ពាក្យអធិស្ឋានរបស់មនុស្សវេទនា នៅពេលអស់សង្ឃឹម ហើយគេទូលអង្វរនៅចំពោះព្រះយេហូវ៉ា។
1ឱព្រះយេហូវ៉ាអើយ សូមស្តាប់
ពាក្យអធិស្ឋានរបស់ទូលបង្គំ
សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ
បានឮដល់ព្រះអង្គ
2សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ
ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ
សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
3៙ ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ
រសាត់ទៅដូចជាផ្សែង
ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ
ក៏ឆេះក្តៅដូចរងើកភ្លើង។
4ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ
ហើយក៏ស្រពោនទៅ
ទូលបង្គំភ្លេចទាំងទទួលទានអាហារទៀតផង។
5ដោយព្រោះសម្រែកដែលទូលបង្គំថ្ងូរ
ស្បែកទូលបង្គំនៅជាប់នឹងឆ្អឹងទៅហើយ។
6ទូលបង្គំប្រៀបដូចជាសត្វទីទុយនៅទីរហោស្ថាន
គឺដូចជាសត្វទីទុយនៅទីស្មសាន។
7ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ
នៅលើដំបូលផ្ទះ។
8ខ្មាំងសត្រូវរបស់ទូលបង្គំ
ចំអកឡកឡឺយទូលបង្គំរាល់ថ្ងៃ
ហើយអស់អ្នកដែលស្អប់ទូលបង្គំ
គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។
9ទូលបង្គំទទួលទានផេះដូចជាអាហារ
ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក
10ព្រោះតែសេចក្ដីថ្នាំងថ្នាក់
និងសេចក្ដីក្រោធរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង
ហើយបោះចោល។
11ថ្ងៃអាយុរបស់ទូលបង្គំ
ប្រៀបដូចជាស្រមោលនៅពេលល្ងាច
ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គតាំងរាជ្យអស់កល្បជានិច្ច
ហើយមនុស្សគ្រប់ជំនាន់
នឹកចាំពីព្រះអង្គតរៀងទៅ។
13ព្រះអង្គនឹងក្រោកឡើង
ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន
ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ
អើ ពេលកំណត់បានមកដល់ហើយ។
14ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ
ស្រឡាញ់ថ្មរបស់ក្រុងនេះ
ហើយក៏ស្រណោះនឹងធូលីដី
នៃការខូចបង់របស់ក្រុងនេះដែរ។
15ជាតិសាសន៍ទាំងឡាយ
នឹងកោតខ្លាចព្រះនាមព្រះយេហូវ៉ា
ហើយស្តេចទាំងប៉ុន្មាននៅលើផែនដី
នឹងកោតខ្លាចសិរីល្អរបស់ព្រះអង្គ។
16ដ្បិតព្រះយេហូវ៉ាសង់ក្រុងស៊ីយ៉ូនឡើងវិញ
ព្រះអង្គនឹងលេចមកក្នុងសិរីល្អរបស់ព្រះអង្គ។
17ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា
ហើយមិនមើលងាយពាក្យទូលអង្វរ
របស់គេឡើយ។
18៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក
សម្រាប់មនុស្សជំនាន់ក្រោយ
ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង
បានសរសើរតម្កើងព្រះយេហូវ៉ា។
19ដ្បិតព្រះអង្គបានទតមើលពីទីបរិសុទ្ធ
របស់ព្រះអង្គនៅស្ថានដ៏ខ្ពស់
គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌
មើលមកផែនដី
20ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ
ហើយដោះលែងអស់អ្នក
ដែលគេកាត់ទោសឲ្យស្លាប់
21ប្រយោជន៍ឲ្យគេបានប្រកាសព្រះនាម
របស់ព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន
ហើយសរសើរតម្កើងព្រះអង្គ
នៅក្រុងយេរូសាឡិម
22នៅពេលជាតិសាសន៍នានា
និងនគរទាំងប៉ុន្មានជួបជុំគ្នា
ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា។
23៙ ព្រះអង្គបានបំបាក់កម្លាំងខ្ញុំនៅកណ្ដាលទី
ព្រះអង្គបានបង្រួញថ្ងៃអាយុរបស់ខ្ញុំ។
24ទូលបង្គំទូលថា «ឱព្រះនៃទូលបង្គំអើយ
ព្រះអង្គមានព្រះជន្មគង់នៅស្ថិតស្ថេរ
ជារៀងរហូតគ្រប់ជំនាន់តទៅ
សូមកុំដកជីវិតទូលបង្គំ
នៅពាក់កណ្ដាលអាយុឡើយ»។
25កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត
របស់ព្រះអង្គដែរ។
26ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ
តែព្រះអង្គនឹងគង់នៅស្ថិតស្ថេរ
ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ
ដូចសម្លៀកបំពាក់។
ព្រះអង្គនឹងផ្លាស់វា ដូចផ្លាស់អាវ
ហើយវានឹងបាត់សូន្យទៅ
27ប៉ុន្ដែ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល
ហើយព្រះជន្មរបស់ព្រះអង្គ
គ្មានទីបញ្ចប់ឡើយ។
28កូនចៅរបស់ពួកអ្នកបម្រើព្រះអង្គ
នឹងរស់នៅដោយសុខសាន្ត
ហើយពូជពង្សរបស់គេ
នឹងតាំងនៅជាប់ចំពោះព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 102: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 102
102
ពាក្យអធិស្ឋានសុំជំនួយពីព្រះមហាក្សត្រដ៏គង់នៅអស់កល្ប
ពាក្យអធិស្ឋានរបស់មនុស្សវេទនា នៅពេលអស់សង្ឃឹម ហើយគេទូលអង្វរនៅចំពោះព្រះយេហូវ៉ា។
1ឱព្រះយេហូវ៉ាអើយ សូមស្តាប់
ពាក្យអធិស្ឋានរបស់ទូលបង្គំ
សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ
បានឮដល់ព្រះអង្គ
2សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ
ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ
សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
3៙ ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ
រសាត់ទៅដូចជាផ្សែង
ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ
ក៏ឆេះក្តៅដូចរងើកភ្លើង។
4ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ
ហើយក៏ស្រពោនទៅ
ទូលបង្គំភ្លេចទាំងទទួលទានអាហារទៀតផង។
5ដោយព្រោះសម្រែកដែលទូលបង្គំថ្ងូរ
ស្បែកទូលបង្គំនៅជាប់នឹងឆ្អឹងទៅហើយ។
6ទូលបង្គំប្រៀបដូចជាសត្វទីទុយនៅទីរហោស្ថាន
គឺដូចជាសត្វទីទុយនៅទីស្មសាន។
7ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ
នៅលើដំបូលផ្ទះ។
8ខ្មាំងសត្រូវរបស់ទូលបង្គំ
ចំអកឡកឡឺយទូលបង្គំរាល់ថ្ងៃ
ហើយអស់អ្នកដែលស្អប់ទូលបង្គំ
គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។
9ទូលបង្គំទទួលទានផេះដូចជាអាហារ
ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក
10ព្រោះតែសេចក្ដីថ្នាំងថ្នាក់
និងសេចក្ដីក្រោធរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង
ហើយបោះចោល។
11ថ្ងៃអាយុរបស់ទូលបង្គំ
ប្រៀបដូចជាស្រមោលនៅពេលល្ងាច
ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គតាំងរាជ្យអស់កល្បជានិច្ច
ហើយមនុស្សគ្រប់ជំនាន់
នឹកចាំពីព្រះអង្គតរៀងទៅ។
13ព្រះអង្គនឹងក្រោកឡើង
ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន
ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ
អើ ពេលកំណត់បានមកដល់ហើយ។
14ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ
ស្រឡាញ់ថ្មរបស់ក្រុងនេះ
ហើយក៏ស្រណោះនឹងធូលីដី
នៃការខូចបង់របស់ក្រុងនេះដែរ។
15ជាតិសាសន៍ទាំងឡាយ
នឹងកោតខ្លាចព្រះនាមព្រះយេហូវ៉ា
ហើយស្តេចទាំងប៉ុន្មាននៅលើផែនដី
នឹងកោតខ្លាចសិរីល្អរបស់ព្រះអង្គ។
16ដ្បិតព្រះយេហូវ៉ាសង់ក្រុងស៊ីយ៉ូនឡើងវិញ
ព្រះអង្គនឹងលេចមកក្នុងសិរីល្អរបស់ព្រះអង្គ។
17ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា
ហើយមិនមើលងាយពាក្យទូលអង្វរ
របស់គេឡើយ។
18៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក
សម្រាប់មនុស្សជំនាន់ក្រោយ
ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង
បានសរសើរតម្កើងព្រះយេហូវ៉ា។
19ដ្បិតព្រះអង្គបានទតមើលពីទីបរិសុទ្ធ
របស់ព្រះអង្គនៅស្ថានដ៏ខ្ពស់
គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌
មើលមកផែនដី
20ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ
ហើយដោះលែងអស់អ្នក
ដែលគេកាត់ទោសឲ្យស្លាប់
21ប្រយោជន៍ឲ្យគេបានប្រកាសព្រះនាម
របស់ព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន
ហើយសរសើរតម្កើងព្រះអង្គ
នៅក្រុងយេរូសាឡិម
22នៅពេលជាតិសាសន៍នានា
និងនគរទាំងប៉ុន្មានជួបជុំគ្នា
ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា។
23៙ ព្រះអង្គបានបំបាក់កម្លាំងខ្ញុំនៅកណ្ដាលទី
ព្រះអង្គបានបង្រួញថ្ងៃអាយុរបស់ខ្ញុំ។
24ទូលបង្គំទូលថា «ឱព្រះនៃទូលបង្គំអើយ
ព្រះអង្គមានព្រះជន្មគង់នៅស្ថិតស្ថេរ
ជារៀងរហូតគ្រប់ជំនាន់តទៅ
សូមកុំដកជីវិតទូលបង្គំ
នៅពាក់កណ្ដាលអាយុឡើយ»។
25កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត
របស់ព្រះអង្គដែរ។
26ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ
តែព្រះអង្គនឹងគង់នៅស្ថិតស្ថេរ
ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ
ដូចសម្លៀកបំពាក់។
ព្រះអង្គនឹងផ្លាស់វា ដូចផ្លាស់អាវ
ហើយវានឹងបាត់សូន្យទៅ
27ប៉ុន្ដែ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល
ហើយព្រះជន្មរបស់ព្រះអង្គ
គ្មានទីបញ្ចប់ឡើយ។
28កូនចៅរបស់ពួកអ្នកបម្រើព្រះអង្គ
នឹងរស់នៅដោយសុខសាន្ត
ហើយពូជពង្សរបស់គេ
នឹងតាំងនៅជាប់ចំពោះព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies