ទំនុកតម្កើង 106
106
ការលន់តួបាបរបស់សាសន៍អ៊ីស្រាអែល
1ហាលេលូយ៉ា !
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
2តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា
ឬប្រកាសអំពីការទាំងប៉ុន្មាន
ដើម្បីសរសើរតម្កើងព្រះអង្គបាន?
3មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌
ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត
គ្រប់ពេលវេលា។
4៙ ឱព្រះយេហូវ៉ាអើយ
ពេលព្រះអង្គសម្ដែងព្រះហឫទ័យ
ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ
សូមនឹកចាំពីទូលបង្គំផង!
ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ
5ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន
របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស
ហើយឲ្យទូលបង្គំបានសប្បាយរីករាយ
រួមជាមួយជាតិសាសន៍របស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ
រួមជាមួយមត៌ករបស់ព្រះអង្គ។
6៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ
បានប្រព្រឹត្តអំពើបាប
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត
គឺយើងបានប្រព្រឹត្តអំពើអាក្រក់។
7កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ
មិនបានពិចារណាអំពីការដ៏អស្ចារ្យ
របស់ព្រះអង្គទេ
ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គដែរ
គឺគេបានបះបោរនៅមាត់សមុទ្រ
គឺនៅសមុទ្រក្រហម ។
8ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ
ដោយយល់ដល់ព្រះនាមព្រះអង្គ
ដើម្បីឲ្យគេស្គាល់ព្រះចេស្តា
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
9ព្រះអង្គបានបន្ទោសសមុទ្រក្រហម
សមុទ្រនោះក៏រីងទៅ
ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ
ដូចដើរកាត់វាលខ្សាច់។
10ព្រះអង្គបានសង្គ្រោះគេ
ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។
11ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ
គ្មានសល់អ្នកណាម្នាក់ឡើយ។
12ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ
ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
13៙ ប៉ុន្ដែ មិនយូរប៉ុន្មាន
គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ
ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន
របស់ព្រះអង្គឡើយ។
14គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន
ហើយល្បងលព្រះនៅទីហួតហែង
15ព្រះអង្គក៏បានប្រទានតាមសំណូមរបស់គេ
តែក៏ចាត់ឲ្យមានសេចក្ដីក្រៀមស្ងួត
នៅក្នុងចិត្តគេវិញ។
16៙ កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ
ហើយនឹងលោកអើរ៉ុន
ជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា
17នោះផែនដីក៏ប្រេះហា ហើយស្រូបយកដាថាន
រួចគ្របលើបក្សពួករបស់អ័ប៊ីរ៉ាមទៀតផង។
18មានភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ
អណ្ដាតភ្លើងក៏ឆាបឆេះ
មនុស្សអាក្រក់ទាំងនោះទៅ។
19៙ គេបានធ្វើរូបកូនគោនៅភ្នំហោរែប
ហើយនាំគ្នាក្រាបថ្វាយបង្គំរូប
ដែលធ្វើពីលោហធាតុ។
20គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ
ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។
21គេបានភ្លេចព្រះដែលសង្គ្រោះគេ
ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម
នៅស្រុកអេស៊ីព្ទ
22គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ
និងការគួរស្ញែងខ្លាចនៅសមុទ្រក្រហម។
23ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ
ប៉ុន្តែ លោកម៉ូសេជាអ្នក
ដែលព្រះអង្គបានជ្រើសរើស
លោកបានឈរក្នុងទីបែកបាក់
នៅចំពោះព្រះអង្គ
ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ
ក្រែងព្រះអង្គបំផ្លាញគេ។
24៙ បន្ទាប់មក គេបានមើលងាយ
ស្រុកដ៏សប្បាយនោះ
គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។
25គេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន
ហើយមិនស្តាប់តាមព្រះសូរសៀង
របស់ព្រះយេហូវ៉ាឡើយ។
26ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង
ស្បថនឹងគេថា
ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់
នៅក្នុងទីរហោស្ថាន
27ហើយឲ្យពូជពង្សរបស់គេដួលស្លាប់
នៅកណ្ដាលជាតិសាសន៍នានា
ព្រមទាំងកម្ចាត់កម្ចាយគេ
ឲ្យទៅនៅពាសពេញស្រុករបស់សាសន៍ដទៃ។
28៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន
នឹងព្រះបាល-ពេអរ
ហើយបានបរិភោគសំណែន
ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត
29គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់
ដោយសារអំពើរបស់គេ
ហើយគ្រោះកាចក៏កើតឡើង
ក្នុងចំណោមពួកគេ។
30ពេលនោះ ភីនេហាសក៏ឈរឡើង
ហើយធ្វើអន្តរាគមន៍
រួចគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31ការនោះបានរាប់ជាសុចរិតដល់ភីនេហាស
ជារៀងរហូត ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។
32៙ ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់
នៅត្រង់ទឹកមេរីបាទៀត
ហើយការនោះជាហេតុនាំឲ្យលោកម៉ូសេ
មានទោសដោយសារតែពួកគេ
33ដ្បិតគេធ្វើឲ្យចិត្តលោកជូរល្វីង
ហើយបបូរមាត់លោកក៏និយាយចេញមក
ដោយមិនបានគិត។
34៙ គេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន
ដូចព្រះយេហូវ៉ាបានបង្គាប់ទេ
35តែគេបែរជាប្រព្រឹត្តច្របូកច្របល់
ជាមួយជាតិសាសន៍ដទៃ
ហើយរៀនប្រព្រឹត្តដូចជាសាសន៍
ទាំងនោះទៅវិញ។
36គេគោរពប្រតិបត្តិរូបព្រះ
របស់សាសន៍ទាំងនោះ
ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
37គេបានយកកូនប្រុសកូនស្រីរបស់គេ
ទៅធ្វើយញ្ញបូជាឲ្យអារក្ស
38គេកម្ចាយឈាមមនុស្សដែលគ្មានទោស
គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន
ដែលគេយកទៅធ្វើយញ្ញបូជា
ឲ្យរូបព្រះនៅស្រុកកាណាន
ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក
ដោយសារឈាម។
39ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង
ដោយសារអំពើដែលប្រព្រឹត្ត
ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
40៙ ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
បានឆួលឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ហើយព្រះអង្គក៏ស្អប់ខ្ពើមមត៌ករបស់ព្រះអង្គ។
41ព្រះអង្គបានប្រគល់គេទៅក្នុងកណ្ដាប់ដៃ
ជាតិសាសន៍ដទៃ
ដើម្បីឲ្យអស់អ្នកដែលស្អប់គេ
បានគ្រប់គ្រងលើគេ។
42ខ្មាំងសត្រូវរបស់គេបានសង្កត់សង្កិនគេ
ហើយបង្ក្រាបគេ
ឲ្យនៅក្រោមអំណាចរបស់ខ្លួន។
43ព្រះអង្គបានរំដោះគេជាច្រើនលើកច្រើនគ្រា
ប៉ុន្តែ គេនៅតែតាំងចិត្តបះបោរ
ហើយគេបានធ្វើឲ្យខ្លួនឯងទាបថោក
ដោយសារអំពើទុច្ចរិតរបស់ខ្លួន។
44ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់
ពីទុក្ខព្រួយរបស់គេ
នៅពេលព្រះអង្គឮសម្រែករបស់គេ។
45ដោយយល់ដល់ពួកគេ
ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ
ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ
ដោយព្រោះព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គ។
46ព្រះអង្គធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅ
ជាឈ្លើយ មានចិត្តអាណិតអាសូរដល់គេ។
47៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ
សូមសង្គ្រោះយើងខ្ញុំផង
សូមប្រមូលយើងខ្ញុំពីកណ្ដាល
ជាតិសាសន៍ដទៃមកវិញ
ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ
ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ
ហើយបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ។
48៙ សូមលើកតម្កើងព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអស់កល្ប
រហូតដល់អស់កល្បជានិច្ច!
ត្រូវឲ្យមនុស្សទាំងអស់ពោលថា អាម៉ែន!
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 106: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 106
106
ការលន់តួបាបរបស់សាសន៍អ៊ីស្រាអែល
1ហាលេលូយ៉ា !
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
2តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា
ឬប្រកាសអំពីការទាំងប៉ុន្មាន
ដើម្បីសរសើរតម្កើងព្រះអង្គបាន?
3មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌
ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត
គ្រប់ពេលវេលា។
4៙ ឱព្រះយេហូវ៉ាអើយ
ពេលព្រះអង្គសម្ដែងព្រះហឫទ័យ
ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ
សូមនឹកចាំពីទូលបង្គំផង!
ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ
5ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន
របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស
ហើយឲ្យទូលបង្គំបានសប្បាយរីករាយ
រួមជាមួយជាតិសាសន៍របស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ
រួមជាមួយមត៌ករបស់ព្រះអង្គ។
6៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ
បានប្រព្រឹត្តអំពើបាប
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត
គឺយើងបានប្រព្រឹត្តអំពើអាក្រក់។
7កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ
មិនបានពិចារណាអំពីការដ៏អស្ចារ្យ
របស់ព្រះអង្គទេ
ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គដែរ
គឺគេបានបះបោរនៅមាត់សមុទ្រ
គឺនៅសមុទ្រក្រហម ។
8ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ
ដោយយល់ដល់ព្រះនាមព្រះអង្គ
ដើម្បីឲ្យគេស្គាល់ព្រះចេស្តា
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
9ព្រះអង្គបានបន្ទោសសមុទ្រក្រហម
សមុទ្រនោះក៏រីងទៅ
ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ
ដូចដើរកាត់វាលខ្សាច់។
10ព្រះអង្គបានសង្គ្រោះគេ
ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។
11ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ
គ្មានសល់អ្នកណាម្នាក់ឡើយ។
12ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ
ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
13៙ ប៉ុន្ដែ មិនយូរប៉ុន្មាន
គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ
ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន
របស់ព្រះអង្គឡើយ។
14គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន
ហើយល្បងលព្រះនៅទីហួតហែង
15ព្រះអង្គក៏បានប្រទានតាមសំណូមរបស់គេ
តែក៏ចាត់ឲ្យមានសេចក្ដីក្រៀមស្ងួត
នៅក្នុងចិត្តគេវិញ។
16៙ កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ
ហើយនឹងលោកអើរ៉ុន
ជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា
17នោះផែនដីក៏ប្រេះហា ហើយស្រូបយកដាថាន
រួចគ្របលើបក្សពួករបស់អ័ប៊ីរ៉ាមទៀតផង។
18មានភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ
អណ្ដាតភ្លើងក៏ឆាបឆេះ
មនុស្សអាក្រក់ទាំងនោះទៅ។
19៙ គេបានធ្វើរូបកូនគោនៅភ្នំហោរែប
ហើយនាំគ្នាក្រាបថ្វាយបង្គំរូប
ដែលធ្វើពីលោហធាតុ។
20គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ
ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។
21គេបានភ្លេចព្រះដែលសង្គ្រោះគេ
ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម
នៅស្រុកអេស៊ីព្ទ
22គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ
និងការគួរស្ញែងខ្លាចនៅសមុទ្រក្រហម។
23ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ
ប៉ុន្តែ លោកម៉ូសេជាអ្នក
ដែលព្រះអង្គបានជ្រើសរើស
លោកបានឈរក្នុងទីបែកបាក់
នៅចំពោះព្រះអង្គ
ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ
ក្រែងព្រះអង្គបំផ្លាញគេ។
24៙ បន្ទាប់មក គេបានមើលងាយ
ស្រុកដ៏សប្បាយនោះ
គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។
25គេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន
ហើយមិនស្តាប់តាមព្រះសូរសៀង
របស់ព្រះយេហូវ៉ាឡើយ។
26ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង
ស្បថនឹងគេថា
ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់
នៅក្នុងទីរហោស្ថាន
27ហើយឲ្យពូជពង្សរបស់គេដួលស្លាប់
នៅកណ្ដាលជាតិសាសន៍នានា
ព្រមទាំងកម្ចាត់កម្ចាយគេ
ឲ្យទៅនៅពាសពេញស្រុករបស់សាសន៍ដទៃ។
28៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន
នឹងព្រះបាល-ពេអរ
ហើយបានបរិភោគសំណែន
ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត
29គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់
ដោយសារអំពើរបស់គេ
ហើយគ្រោះកាចក៏កើតឡើង
ក្នុងចំណោមពួកគេ។
30ពេលនោះ ភីនេហាសក៏ឈរឡើង
ហើយធ្វើអន្តរាគមន៍
រួចគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31ការនោះបានរាប់ជាសុចរិតដល់ភីនេហាស
ជារៀងរហូត ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។
32៙ ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់
នៅត្រង់ទឹកមេរីបាទៀត
ហើយការនោះជាហេតុនាំឲ្យលោកម៉ូសេ
មានទោសដោយសារតែពួកគេ
33ដ្បិតគេធ្វើឲ្យចិត្តលោកជូរល្វីង
ហើយបបូរមាត់លោកក៏និយាយចេញមក
ដោយមិនបានគិត។
34៙ គេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន
ដូចព្រះយេហូវ៉ាបានបង្គាប់ទេ
35តែគេបែរជាប្រព្រឹត្តច្របូកច្របល់
ជាមួយជាតិសាសន៍ដទៃ
ហើយរៀនប្រព្រឹត្តដូចជាសាសន៍
ទាំងនោះទៅវិញ។
36គេគោរពប្រតិបត្តិរូបព្រះ
របស់សាសន៍ទាំងនោះ
ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
37គេបានយកកូនប្រុសកូនស្រីរបស់គេ
ទៅធ្វើយញ្ញបូជាឲ្យអារក្ស
38គេកម្ចាយឈាមមនុស្សដែលគ្មានទោស
គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន
ដែលគេយកទៅធ្វើយញ្ញបូជា
ឲ្យរូបព្រះនៅស្រុកកាណាន
ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក
ដោយសារឈាម។
39ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង
ដោយសារអំពើដែលប្រព្រឹត្ត
ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
40៙ ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
បានឆួលឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ហើយព្រះអង្គក៏ស្អប់ខ្ពើមមត៌ករបស់ព្រះអង្គ។
41ព្រះអង្គបានប្រគល់គេទៅក្នុងកណ្ដាប់ដៃ
ជាតិសាសន៍ដទៃ
ដើម្បីឲ្យអស់អ្នកដែលស្អប់គេ
បានគ្រប់គ្រងលើគេ។
42ខ្មាំងសត្រូវរបស់គេបានសង្កត់សង្កិនគេ
ហើយបង្ក្រាបគេ
ឲ្យនៅក្រោមអំណាចរបស់ខ្លួន។
43ព្រះអង្គបានរំដោះគេជាច្រើនលើកច្រើនគ្រា
ប៉ុន្តែ គេនៅតែតាំងចិត្តបះបោរ
ហើយគេបានធ្វើឲ្យខ្លួនឯងទាបថោក
ដោយសារអំពើទុច្ចរិតរបស់ខ្លួន។
44ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់
ពីទុក្ខព្រួយរបស់គេ
នៅពេលព្រះអង្គឮសម្រែករបស់គេ។
45ដោយយល់ដល់ពួកគេ
ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ
ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ
ដោយព្រោះព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គ។
46ព្រះអង្គធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅ
ជាឈ្លើយ មានចិត្តអាណិតអាសូរដល់គេ។
47៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ
សូមសង្គ្រោះយើងខ្ញុំផង
សូមប្រមូលយើងខ្ញុំពីកណ្ដាល
ជាតិសាសន៍ដទៃមកវិញ
ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ
ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ
ហើយបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ។
48៙ សូមលើកតម្កើងព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអស់កល្ប
រហូតដល់អស់កល្បជានិច្ច!
ត្រូវឲ្យមនុស្សទាំងអស់ពោលថា អាម៉ែន!
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies