ទំនុកតម្កើង 11
11
ចម្រៀងនៃការទុកចិត្តលើព្រះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក
តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា
«ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
2ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ
គេដំឡើងព្រួញនៅជាប់នឹងខ្សែ
ដើម្បីបាញ់ពីទីងងឹត
ចំអស់អ្នកដែលមានចិត្តទៀងត្រង់
3ប្រសិនបើគ្រឹះត្រូវបំផ្លាញ
នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន?»
4ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ
របស់ព្រះអង្គ
ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌
ព្រះនេត្រព្រះអង្គទតមើល
ត្របកព្រះនេត្រព្រះអង្គពិចារណា
មើលមនុស្សជាតិទាំងឡាយ។
5ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត
តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់
និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
6សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់
មកលើមនុស្សអាក្រក់
គឺជាភ្លើងឆេះ និងស្ពាន់ធ័រ
ហើយខ្យល់ក្តៅក្រហាយ
នឹងបានជាចំណែកក្នុងពែងរបស់គេ។
7ដ្បិតព្រះយេហូវ៉ាសុចរិត
ព្រះអង្គស្រឡាញ់អំពើសុចរិត
មនុស្សទៀងត្រង់នឹងបានឃើញ
ព្រះភក្ត្រព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 11
11
ចម្រៀងនៃការទុកចិត្តលើព្រះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក
តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា
«ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
2ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ
គេដំឡើងព្រួញនៅជាប់នឹងខ្សែ
ដើម្បីបាញ់ពីទីងងឹត
ចំអស់អ្នកដែលមានចិត្តទៀងត្រង់
3ប្រសិនបើគ្រឹះត្រូវបំផ្លាញ
នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន?»
4ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ
របស់ព្រះអង្គ
ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌
ព្រះនេត្រព្រះអង្គទតមើល
ត្របកព្រះនេត្រព្រះអង្គពិចារណា
មើលមនុស្សជាតិទាំងឡាយ។
5ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត
តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់
និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
6សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់
មកលើមនុស្សអាក្រក់
គឺជាភ្លើងឆេះ និងស្ពាន់ធ័រ
ហើយខ្យល់ក្តៅក្រហាយ
នឹងបានជាចំណែកក្នុងពែងរបស់គេ។
7ដ្បិតព្រះយេហូវ៉ាសុចរិត
ព្រះអង្គស្រឡាញ់អំពើសុចរិត
មនុស្សទៀងត្រង់នឹងបានឃើញ
ព្រះភក្ត្រព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies