ទំនុកតម្កើង 10
10
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
1ឱព្រះយេហូវ៉ាអើយ
ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ?
ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់
នៅគ្រាដែលមាន
ទុក្ខលំបាកដូច្នេះ?
2មនុស្សអាក្រក់បៀតបៀន
មនុស្សក្រីក្រទាំងព្រហើន
សូមឲ្យគេជាប់នៅក្នុងឧបាយ
ដែលគេបង្កើតនោះទៅ។
3ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត
ដែលខ្លួនប្រាថ្នា
ឯមនុស្សលោភលន់ គេជេរប្រមាថ
ហើយបោះបង់ព្រះយេហូវ៉ា។
4មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា
"ព្រះមិនរវីរវល់អ្វីឡើយ"
ឯអស់ទាំងគំនិតរបស់គេតែងគិតថា
"គ្មានព្រះណាទេ"។
5ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច
ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់
ហួសពីភ្នែករបស់គេ
គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។
6គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ
អញមិនជួបទុក្ខលំបាក
ជារៀងរហូតគ្រប់ជំនាន់តទៅ»។
7មាត់គេពេញដោយពាក្យជេរប្រមាថ
ពាក្យបោកបញ្ឆោត និងពាក្យកំណាច
នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល
និងទុច្ចរិត។
8គេអង្គុយពួនស្ទាក់នៅតាមភូមិ
នៅកន្លែងស្ងាត់កំបាំង
គេសម្លាប់មនុស្សស្លូតត្រង់
ភ្នែកគេតាមឃ្លាំមើលមនុស្សទុគ៌ត
9គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង
គេលបចាំចាប់មនុស្សក្រីក្រ
គេចាប់មនុស្សក្រីក្រ
ដោយទាញគេមកក្នុងមងរបស់ខ្លួន។
10មនុស្សទុគ៌តត្រូវខ្ទេចខ្ទី ហើយលិចលង់
ក៏ដួលទៅក្នុងអំណាចរបស់គេ។
11គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ
ព្រះអង្គលាក់ព្រះភក្ត្រ
ព្រះអង្គទតមិនឃើញឡើយ»។
12ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង
ឱព្រះអើយ សូមលើកព្រះហស្តឡើង
សូមកុំភ្លេចមនុស្សក្រលំបាកឡើយ។
13ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ
ហើយគិតក្នុងចិត្តថា
«ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ?
14តែព្រះអង្គពិតជាទតឃើញ
ដ្បិតព្រះអង្គទតមើលទុក្ខលំបាក
និងការឈឺចាប់
ដើម្បីឲ្យព្រះអង្គបានទទួលគេ
មកក្នុងព្រះហស្តព្រះអង្គ
មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ
ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
15សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់
និងមនុស្សពាល
សូមដាក់ទោសគេ
ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើអាក្រក់ទៀត។
16ព្រះយេហូវ៉ាជាមហាក្សត្រ
ដ៏គង់នៅអស់កល្បជានិច្ច
សាសន៍ដទៃនឹងត្រូវវិនាស
អស់ពីស្រុករបស់ព្រះអង្គ។
17ឱព្រះយេហូវ៉ាអើយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង
របស់មនុស្សទន់ទាប
ព្រះអង្គនឹងលើកទឹកចិត្តគេ
ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់
18ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា
និងមនុស្សដែលត្រូវគេសង្កត់សង្កិន
ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក
អាចបំភិតបំភ័យគេតទៅទៀត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 10
10
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
1ឱព្រះយេហូវ៉ាអើយ
ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ?
ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់
នៅគ្រាដែលមាន
ទុក្ខលំបាកដូច្នេះ?
2មនុស្សអាក្រក់បៀតបៀន
មនុស្សក្រីក្រទាំងព្រហើន
សូមឲ្យគេជាប់នៅក្នុងឧបាយ
ដែលគេបង្កើតនោះទៅ។
3ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត
ដែលខ្លួនប្រាថ្នា
ឯមនុស្សលោភលន់ គេជេរប្រមាថ
ហើយបោះបង់ព្រះយេហូវ៉ា។
4មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា
"ព្រះមិនរវីរវល់អ្វីឡើយ"
ឯអស់ទាំងគំនិតរបស់គេតែងគិតថា
"គ្មានព្រះណាទេ"។
5ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច
ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់
ហួសពីភ្នែករបស់គេ
គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។
6គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ
អញមិនជួបទុក្ខលំបាក
ជារៀងរហូតគ្រប់ជំនាន់តទៅ»។
7មាត់គេពេញដោយពាក្យជេរប្រមាថ
ពាក្យបោកបញ្ឆោត និងពាក្យកំណាច
នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល
និងទុច្ចរិត។
8គេអង្គុយពួនស្ទាក់នៅតាមភូមិ
នៅកន្លែងស្ងាត់កំបាំង
គេសម្លាប់មនុស្សស្លូតត្រង់
ភ្នែកគេតាមឃ្លាំមើលមនុស្សទុគ៌ត
9គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង
គេលបចាំចាប់មនុស្សក្រីក្រ
គេចាប់មនុស្សក្រីក្រ
ដោយទាញគេមកក្នុងមងរបស់ខ្លួន។
10មនុស្សទុគ៌តត្រូវខ្ទេចខ្ទី ហើយលិចលង់
ក៏ដួលទៅក្នុងអំណាចរបស់គេ។
11គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ
ព្រះអង្គលាក់ព្រះភក្ត្រ
ព្រះអង្គទតមិនឃើញឡើយ»។
12ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង
ឱព្រះអើយ សូមលើកព្រះហស្តឡើង
សូមកុំភ្លេចមនុស្សក្រលំបាកឡើយ។
13ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ
ហើយគិតក្នុងចិត្តថា
«ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ?
14តែព្រះអង្គពិតជាទតឃើញ
ដ្បិតព្រះអង្គទតមើលទុក្ខលំបាក
និងការឈឺចាប់
ដើម្បីឲ្យព្រះអង្គបានទទួលគេ
មកក្នុងព្រះហស្តព្រះអង្គ
មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ
ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
15សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់
និងមនុស្សពាល
សូមដាក់ទោសគេ
ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើអាក្រក់ទៀត។
16ព្រះយេហូវ៉ាជាមហាក្សត្រ
ដ៏គង់នៅអស់កល្បជានិច្ច
សាសន៍ដទៃនឹងត្រូវវិនាស
អស់ពីស្រុករបស់ព្រះអង្គ។
17ឱព្រះយេហូវ៉ាអើយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង
របស់មនុស្សទន់ទាប
ព្រះអង្គនឹងលើកទឹកចិត្តគេ
ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់
18ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា
និងមនុស្សដែលត្រូវគេសង្កត់សង្កិន
ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក
អាចបំភិតបំភ័យគេតទៅទៀត។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies