ទំនុកតម្កើង 113

113
ព្រះ​ជា​ជំនួយ​របស់​មនុស្ស​ទុគ៌ត
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ឱ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​អើយ
ចូរ​សរសើរ​ចុះ ចូរ​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌យេហូវ៉ា!
2៙ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ប្រកប​ដោយ​ព្រះ‌ពរ
ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ!
3ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច
ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ត្រូវ​បាន​សរសើរតម្កើង!
4ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍
ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ!
5៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង?
ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់
6ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។
7ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី
ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម
8ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ
គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។
9ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង
ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 113: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល