ទំនុកតម្កើង 118
118
ចម្រៀងជ័យជម្នះ
1ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច!
2៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»។
3ចូរឲ្យពូជពង្សរបស់លោកអើរ៉ុនពោលថា៖
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»
4ចូរឲ្យអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា
ពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»។
5៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់ខ្ញុំ
ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ
ហើយបានដោះខ្ញុំឲ្យមានសេរីភាព។
6ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ
តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
7ព្រះយេហូវ៉ាកាន់ខាងខ្ញុំ
ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ
ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ
អស់អ្នកដែលស្អប់ខ្ញុំ។
8ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា
ជាជាងទុកចិត្តដល់មនុស្ស។
9ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា
ជាជាងទុកចិត្តដល់ពួកអ្នកធំ។
10៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ
តែក្នុងព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងបំផ្លាញគេចេញ!
11គេបានឡោមព័ទ្ធខ្ញុំ
អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស
តែក្នុងព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងបំផ្លាញគេចេញ!
12គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ
តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា
ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ!
13គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល
តែព្រះយេហូវ៉ាបានជួយខ្ញុំ។
14ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ
ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។
15៙ នៅក្នុងជំរំរបស់មនុស្សសុចរិត
មានចម្រៀងយ៉ាងសប្បាយរីករាយ
អំពីការសង្គ្រោះ
គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
16ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ!
17៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ
ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
18ព្រះយេហូវ៉ា បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង
តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។
19៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ
ដើម្បីឲ្យខ្ញុំបានចូលទៅ
ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។
20នេះហើយជាទ្វារនៃព្រះយេហូវ៉ា
មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។
21៙ ទូលបង្គំអរព្រះគុណព្រះអង្គ
ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ
ហើយបានត្រឡប់ជាការសង្គ្រោះរបស់ទូលបង្គំ។
22ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ
នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។
23នេះហើយជាការដែលព្រះយេហូវ៉ាធ្វើ
ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។
24នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត
ចូរយើងមានអំណរ
ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
25៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ
សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ
សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26៙ សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម
ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ!
យើងសូមឲ្យពរអ្នករាល់គ្នា
ពីក្នុងដំណាក់របស់ព្រះយេហូវ៉ា។
27ព្រះយេហូវ៉ាជាព្រះ
ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង
ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា
ដោយខ្សែចុះ!
28៙ ព្រះអង្គជាព្រះនៃទូលបង្គំ
ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងលើតម្កើងព្រះអង្គ។
29៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 118: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 118
118
ចម្រៀងជ័យជម្នះ
1ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច!
2៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»។
3ចូរឲ្យពូជពង្សរបស់លោកអើរ៉ុនពោលថា៖
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»
4ចូរឲ្យអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា
ពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច»។
5៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់ខ្ញុំ
ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ
ហើយបានដោះខ្ញុំឲ្យមានសេរីភាព។
6ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ
តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
7ព្រះយេហូវ៉ាកាន់ខាងខ្ញុំ
ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ
ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ
អស់អ្នកដែលស្អប់ខ្ញុំ។
8ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា
ជាជាងទុកចិត្តដល់មនុស្ស។
9ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា
ជាជាងទុកចិត្តដល់ពួកអ្នកធំ។
10៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ
តែក្នុងព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងបំផ្លាញគេចេញ!
11គេបានឡោមព័ទ្ធខ្ញុំ
អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស
តែក្នុងព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងបំផ្លាញគេចេញ!
12គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ
តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា
ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ!
13គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល
តែព្រះយេហូវ៉ាបានជួយខ្ញុំ។
14ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ
ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។
15៙ នៅក្នុងជំរំរបស់មនុស្សសុចរិត
មានចម្រៀងយ៉ាងសប្បាយរីករាយ
អំពីការសង្គ្រោះ
គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
16ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ!
17៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ
ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
18ព្រះយេហូវ៉ា បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង
តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។
19៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ
ដើម្បីឲ្យខ្ញុំបានចូលទៅ
ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។
20នេះហើយជាទ្វារនៃព្រះយេហូវ៉ា
មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។
21៙ ទូលបង្គំអរព្រះគុណព្រះអង្គ
ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ
ហើយបានត្រឡប់ជាការសង្គ្រោះរបស់ទូលបង្គំ។
22ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ
នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។
23នេះហើយជាការដែលព្រះយេហូវ៉ាធ្វើ
ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។
24នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត
ចូរយើងមានអំណរ
ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
25៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ
សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ
សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26៙ សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម
ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ!
យើងសូមឲ្យពរអ្នករាល់គ្នា
ពីក្នុងដំណាក់របស់ព្រះយេហូវ៉ា។
27ព្រះយេហូវ៉ាជាព្រះ
ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង
ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា
ដោយខ្សែចុះ!
28៙ ព្រះអង្គជាព្រះនៃទូលបង្គំ
ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងលើតម្កើងព្រះអង្គ។
29៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies