ទំនុកតម្កើង 119
119
សិរីល្អនៃក្រឹត្យវិន័យរបស់ព្រះ
1មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត
របស់ខ្លួនបានគ្រប់លក្ខណ៍
ជាអ្នកដែលដើរតាមក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា!
2មានពរហើយ អស់អ្នកដែលកាន់តាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
3ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត
គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ!
4ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក
ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម
ដោយយកចិត្តទុកដាក់។
5ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ
បានខ្ជាប់ខ្ជួន
ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ!
6នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
ដោយភ្នែកទូលបង្គំបានសម្លឹងមើល
បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
7កាលទូលបង្គំរៀនអស់ទាំងវិន័យ
ដ៏សុចរិតរបស់ព្រះអង្គ
នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយចិត្តទៀងត្រង់។
8ទូលបង្គំនឹងកាន់តាមច្បាប់របស់ព្រះអង្គ
ឱសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ។
9៙ តើមនុស្សកំលោះធ្វើដូចម្ដេច
ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ?
គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
10ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា
របស់ព្រះអង្គឡើយ។
11ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ
ទុកនៅក្នុងចិត្ត
ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះអង្គ។
12ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គផង!
13បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ
ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។
14ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត
តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដូចជាទូលបង្គំរីករាយ
នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។
15ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ
ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។
16ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
17៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ
បានប្រកបដោយគុណ
ដើម្បីឲ្យទូលបង្គំបានរស់នៅ
ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
18សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ
នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
19ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ
បណ្ដោះអាសន្ននៅលើផែនដី
សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ
នឹងទូលបង្គំឡើយ!
20ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន
វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។
21ព្រះអង្គបន្ទោសមនុស្សព្រហើន
ជាពួកអ្នកដែលត្រូវបណ្ដាសា
ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា
របស់ព្រះអង្គ។
22សូមដកយកដំណៀល
និងការមើលងាយចេញពីទូលបង្គំ
ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់
របស់ព្រះអង្គហើយ។
23ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា
ទាស់នឹងទូលបង្គំក៏ដោយ
ក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត
ពីច្បាប់របស់ព្រះអង្គជានិច្ច។
24សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាទីសប្បាយរីករាយរបស់ទូលបង្គំ
ហើយសេចក្ដីបន្ទាល់ទាំងនោះ
ជាដំបូន្មានដល់ទូលបង្គំ។
25៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
26កាលទូលបង្គំបានទូលរៀបរាប់
អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គផង!
27សូមឲ្យទូលបង្គំបានយល់ផ្លូវ
នៃព្រះឱវាទរបស់ព្រះអង្គ
នោះទូលបង្គំនឹងសញ្ជឹងគិត
អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។
28ព្រលឹងទូលបង្គំរលាយទៅ
ដោយព្រោះទុក្ខព្រួយ
សូមចម្រើនកម្លាំងទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
29សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ
ហើយសូមប្រោសប្រទានក្រឹត្យវិន័យ
របស់ព្រះអង្គដោយព្រះគុណផង!
30ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់
ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ
នៅមុខទូលបង្គំ។
31ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ!
32ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។
33៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ
នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។
34សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំបានកាន់តាម
ក្រឹត្យវិន័យរបស់ព្រះអង្គ
អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
35សូមនាំទូលបង្គំទៅតាមផ្លូវច្រក
នៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតទូលបង្គំមានចិត្តរីករាយ
នឹងផ្លូវនោះណាស់។
36សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក
សេចក្ដីបន្ទាល់របស់ព្រះអង្គ
កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
37សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ
ដែលឥតប្រយោជន៍
ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមផ្លូវរបស់ព្រះអង្គ។
38សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក
កោតខ្លាចព្រះអង្គ។
39សូមបង្វែរពាក្យដំណៀល
ដែលទូលបង្គំខ្លាចនោះចេញ
ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
40មើល៍ ទូលបង្គំប្រាថ្នាចង់បាន
ព្រះឱវាទរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។
41៙ ឱព្រះយេហូវ៉ាអើយ
សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ផ្សាយមកដល់ទូលបង្គំ
គឺការសង្គ្រោះរបស់ព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គ
42នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា
ដែលត្មះតិះដៀលទូលបង្គំ
ដ្បិតទូលបង្គំទុកចិត្ត
ដល់ព្រះបន្ទូលរបស់ព្រះអង្គ។
43សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត
ចេញពីមាត់ទូលបង្គំសោះឡើយ
ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។
44ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ
របស់ព្រះអង្គជានិច្ច
នៅអស់កល្បជានិច្ចរហូតតទៅ
45ទូលបង្គំនឹងដើរដោយមានសេរីភាព
ដ្បិតទូលបង្គំបានស្វែងរក
ព្រះឱវាទរបស់ព្រះអង្គ។
46ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ
នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
47ដ្បិតទូលបង្គំមានចិត្តរីករាយ
នឹងបទបញ្ជារបស់ព្រះអង្គ
ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
48ទូលបង្គំនឹងលើកដៃប្រណម្យ
ឆ្ពោះទៅបទបញ្ជារបស់ព្រះអង្គ
ជាសេចក្ដីដែលទូលបង្គំស្រឡាញ់
ហើយទូលបង្គំនឹងសញ្ជឹងគិត
អំពីច្បាប់របស់ព្រះអង្គ។
49៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ
មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ
ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
50នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ
ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ
គឺព្រះបន្ទូលព្រះអង្គប្រទាន
ឲ្យទូលបង្គំមានជីវិត។
51មនុស្សព្រហើនចំអកមើលងាយ
ទូលបង្គំជាពន់ពេក
ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ
ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
52ឱព្រះយេហូវ៉ាអើយ
កាលទូលបង្គំនឹកដល់វិន័យ
របស់ព្រះអង្គពីបុរាណ
នោះចិត្តទូលបង្គំក៏បានធូរស្បើយ។
53ទូលបង្គំឈឺចិត្តដោយព្រោះមនុស្សអាក្រក់
ជាអ្នកដែលបោះបង់ចោល
ក្រឹត្យវិន័យរបស់ព្រះអង្គ។
54ច្បាប់របស់ព្រះអង្គបានក្លាយជា
បទចម្រៀងរបស់ទូលបង្គំ
នៅក្នុងផ្ទះដែលទូលបង្គំស្នាក់អាស្រ័យ។
55ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹកដល់ព្រះនាមព្រះអង្គនៅពេលយប់
ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
56ព្រះពរនេះបានធ្លាក់មកដល់ទូលបង្គំ
ព្រោះទូលបង្គំបានប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
57៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ
ទូលបង្គំសន្យានឹងប្រតិបត្តិតាម
ព្រះបន្ទូលព្រះអង្គ។
58ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត
សូមប្រណីសន្ដោសទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
59កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន
នោះជើងទូលបង្គំក៏បែរទៅរក
សេចក្ដីបន្ទាល់របស់ព្រះអង្គ
60ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង
ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។
61ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់
ចាំចាប់ទូលបង្គំក៏ដោយ
ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
62នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ហើយសរសើរតម្កើងព្រះអង្គ
ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។
63ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក
ដែលកោតខ្លាចព្រះអង្គ
និងអស់អ្នកដែលកាន់តាម
ព្រះឱវាទរបស់ព្រះអង្គ។
64ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គផង!
65៙ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គ។
66សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ
ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
67ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ
តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម
ព្រះបន្ទូលព្រះអង្គ។
68ព្រះអង្គល្អ ហើយធ្វើការល្អ
សូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
69មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ
ដោយពាក្យភូតភរ
តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ
របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
70ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក
តែទូលបង្គំមានចិត្តរីករាយ
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
71ការដែលទូលបង្គំមានទុក្ខព្រួយ
នោះជាការល្អដល់ទូលបង្គំ
គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
72ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ
វិសេសដល់ទូលបង្គំ
ជាជាងមាសប្រាក់ទាំងពាន់។
73៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត
និងបានសូនទូលបង្គំ
សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់
បទបញ្ជារបស់ព្រះអង្គ។
74អស់អ្នកដែលកោតខ្លាចព្រះអង្គ
នឹងឃើញទូលបង្គំ
ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន
សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
75ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា
វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត
ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ
ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
76សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
កម្សាន្តចិត្តទូលបង្គំ
តាមសេចក្ដីដែលព្រះអង្គបានសន្យា
ដល់អ្នកបម្រើរបស់ព្រះអង្គ។
77សូមសម្ដែងព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គដល់ទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានរស់នៅ
ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ
ជាទីសប្បាយរីករាយរបស់ទូលបង្គំ។
78សូមឲ្យមនុស្សព្រហើនត្រូវខ្មាស
ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត
អំពីព្រះឱវាទរបស់ព្រះអង្គ។
79សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ
ងាកមករកទូលបង្គំ
ដើម្បីឲ្យគេបានស្គាល់
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
80សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង
តាមច្បាប់របស់ព្រះអង្គ
ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន
ការសង្គ្រោះរបស់ព្រះអង្គ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
82ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ
កម្សាន្តចិត្តទូលបង្គំ?»
83ដ្បិតទូលបង្គំបានត្រឡប់ដូចជា
ថង់ស្បែកដែលត្រូវផ្សែង
តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។
84តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ
ដល់កាលណាទៀត?
តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស
អស់អ្នកដែលបៀតបៀនទូលបង្គំ?
85មនុស្សព្រហើនបានជីករណ្តៅ
ដើម្បីចាប់ទូលបង្គំ
គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។
86បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែពិតទាំងអស់
គេបៀតបៀនទូលបង្គំដោយឥតហេតុ
សូមជួយទូលបង្គំផង!
87គេបានធ្វើឲ្យទូលបង្គំ
ហៀបតែនឹងសូន្យបាត់ពីផែនដី
ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល
ព្រះឱវាទរបស់ព្រះអង្គឡើយ។
88សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់
ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។
89ឱព្រះយេហូវ៉ាអើយ
ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់
នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។
90ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ
ព្រះអង្គបានប្រតិស្ឋានផែនដី
ហើយផែនដីក៏តាំងនៅជាប់។
91អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ
ដោយសារច្បាប់របស់ព្រះអង្គ
ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។
92ប្រសិនបើទូលបង្គំមិនបានរីករាយ
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ
នោះទូលបង្គំមុខជាវិនាស
ទៅក្នុងសេចក្ដីទុក្ខព្រួយ
របស់ទូលបង្គំមិនខាន។
93ទូលបង្គំនឹងមិនដែលភ្លេចព្រះឱវាទ
របស់ព្រះអង្គឡើយ
ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានជីវិត
ដោយសារព្រះឱវាទទាំងនេះ។
94ទូលបង្គំជារបស់ព្រះអង្គហើយ
សូមសង្គ្រោះទូលបង្គំផង
ដ្បិតទូលបង្គំបានស្វែងរក
ព្រះឱវាទរបស់ព្រះអង្គ។
95មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ
តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់
របស់ព្រះអង្គ។
96ទូលបង្គំបានឃើញថា
អ្វីៗទាំងអស់សុទ្ធតែមានដែនកំណត់
តែបទបញ្ជារបស់ព្រះអង្គធំទូលាយក្រៃលែង។
97៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ
របស់ព្រះអង្គណាស់ហ្ន៎!
ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ
នោះដរាបរាល់ថ្ងៃ។
98បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា
លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ
ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។
99ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន
របស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់
របស់ព្រះអង្គ។
100ទូលបង្គំយល់ដឹងជាងមនុស្សចាស់
ដ្បិតទូលបង្គំប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
101ទូលបង្គំបានបង្ខាំងជើង
ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់
ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
102ទូលបង្គំមិនបានបែរចេញ
ពីវិន័យរបស់ព្រះអង្គឡើយ
ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។
103ព្រះបន្ទូលរបស់ព្រះអង្គ
ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎
គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត!
104ទូលបង្គំមានយោបល់ដោយសារ
ព្រះឱវាទរបស់ព្រះអង្គ
ហេតុនេះហើយបានជាទូលបង្គំ
ស្អប់ដល់អស់ទាំងផ្លូវភូតភរ។
105៙ ព្រះបន្ទូលរបស់ព្រះអង្គ
ជាចង្កៀងដល់ជើងទូលបង្គំ
ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
106ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា
ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ
ដ៏សុចរិតរបស់ព្រះអង្គ។
107ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់
ឱព្រះយេហូវ៉ាអើយ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
108ឱព្រះយេហូវ៉ាអើយ សូមទទួល
តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ
ហើយសូមបង្រៀនទូលបង្គំ
ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។
109ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ
តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
110មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ
ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ
ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
111សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាមត៌ករបស់ទូលបង្គំជាដរាប
ដ្បិតសេចក្ដីទាំងនោះ
ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។
112ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់
របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។
113៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
114ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
115អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ
ចូរថយចេញពីខ្ញុំទៅ
ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម
បទបញ្ជារបស់ព្រះនៃខ្ញុំ។
116សូមទ្រទ្រង់ទូលបង្គំតាម
ព្រះបន្ទូលរបស់ព្រះអង្គ
ឲ្យទូលបង្គំបានរស់នៅ
សូមកុំឲ្យទូលបង្គំត្រូវខ្មាស
ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ!
117សូមធ្វើជាបង្អែករបស់ទូលបង្គំ
ឲ្យទូលបង្គំបានសេចក្ដីសុខ
ហើយបានគោរពរាប់អានច្បាប់
របស់ព្រះអង្គជានិច្ច!
118ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ
ពីច្បាប់របស់ព្រះអង្គ
ដ្បិតឧបាយកលរបស់គេ
ជាសេចក្ដីឥតប្រយោជន៍។
119ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី
ដូចគេផាត់សំរាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
120រូបសាច់ទូលបង្គំញ័រញាក់
ដោយកោតខ្លាចព្រះអង្គ
ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ
របស់ព្រះអង្គ។
121៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត
និងយុត្តិធម៌
សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក
ដែលសង្កត់សង្កិនឡើយ។
122សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ
បានសេចក្ដីល្អ
សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន
ទូលបង្គំឡើយ។
123ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល
ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ
និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត
របស់ព្រះអង្គបានសម្រេច។
124សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ហើយសូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
125ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានយោបល់ផង
ដើម្បីឲ្យទូលបង្គំបានស្គាល់
សេចក្ដីបន្ទាល់របស់ព្រះអង្គ!
126នេះជាពេលដែលព្រះយេហូវ៉ា
ចាត់វិធានការហើយ
ដ្បិតគេបានប្រព្រឹត្តល្មើស
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
127ហេតុនេះ ទូលបង្គំស្រឡាញ់
បទបញ្ជារបស់ព្រះអង្គលើសជាងមាស
គឺលើសជាងមាសសុទ្ធទៅទៀត។
128ហេតុនេះ ទូលបង្គំរាប់ថា
ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។
129៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ
ហេតុនេះហើយបានជាព្រលឹងទូលបង្គំ
ប្រតិបត្តិតាម។
130ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ
ប្រទានឲ្យមានពន្លឺ
ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
131ទូលបង្គំហាមាត់ ដកដង្ហើមធំ
ព្រោះទូលបង្គំចង់បានបទបញ្ជា
របស់ព្រះអង្គណាស់។
132សូមបែរមកទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំ
ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក
ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។
133សូមរក្សាជំហានទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច
លើទូលបង្គំឡើយ។
134សូមលោះទូលបង្គំឲ្យរួចពី
ការសង្កត់សង្កិនរបស់មនុស្ស
ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
135សូមឲ្យព្រះភក្ត្រព្រះអង្គ
ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ
ហើយសូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គផង។
136ទឹកភ្នែកទូលបង្គំហូររហាម
ព្រោះគេមិនប្រតិបត្តិតាម
ក្រឹត្យវិន័យរបស់ព្រះអង្គ។
137៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត
ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។
138ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដោយសេចក្ដីសុចរិត
និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។
139ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង
ព្រោះបច្ចាមិត្តរបស់ទូលបង្គំ
បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140ព្រះបន្ទូលសន្យារបស់ព្រះអង្គ
បានសម្រិតសម្រាំងយ៉ាងល្អ
ហើយអ្នកបម្រើរបស់ព្រះអង្គ
ស្រឡាញ់ព្រះបន្ទូលនេះណាស់។
141ទូលបង្គំជាមនុស្សតូចតាច
ហើយត្រូវគេមើលងាយ
ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ
របស់ព្រះអង្គឡើយ។
142សេចក្ដីសុចរិតរបស់ព្រះអង្គ
សុចរិតអស់កល្បជានិច្ច
ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143ទុក្ខលំបាក និងភាពតានតឹង
បានគ្របសង្កត់ទូលបង្គំ
តែបទបញ្ជារបស់ព្រះអង្គ
ជាទីរីករាយដល់ទូលបង្គំ។
144សេចក្ដីបន្ទាល់របស់ព្រះអង្គ
សុចរិតអស់កល្បជានិច្ច
សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។
145៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត
ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង
ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
146ទូលបង្គំអំពាវនាវរកព្រះអង្គ
សូមសង្គ្រោះទូលបង្គំផង
ដើម្បីឲ្យទូលបង្គំបានកាន់តាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
147ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង
ហើយស្រែករកជំនួយ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
148ភ្នែកទូលបង្គំមិនបានលង់លក់
នៅអស់ទាំងយាមយប់
ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត
អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។
149ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។
150អស់អ្នកដែលបៀតបៀនទូលបង្គំ
ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត
អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ
របស់ព្រះអង្គ។
151ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត
ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែពិតត្រង់។
152តាំងពីយូរមកហើយ ទូលបង្គំបានដឹង
ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា
ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក
ឲ្យនៅអស់កល្បជានិច្ច។
153៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ
ហើយរំដោះទូលបង្គំផង
ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គទេ។
154សូមការពាររឿងក្ដីរបស់ទូលបង្គំ
ហើយលោះទូលបង្គំ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
155ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់
ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គធំវិសេសណាស់
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមវិន័យរបស់ព្រះអង្គ។
157អស់អ្នកដែលបៀតបៀន
ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន
ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ
ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
158ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម
ព្រោះគេមិនប្រតិបត្តិតាម
ព្រះបន្ទូលរបស់ព្រះអង្គទេ។
159សូមទតមើលថា ទូលបង្គំស្រឡាញ់
ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា!
ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ
មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ។
160បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ
ជាសេចក្ដីពិត
ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
161៙ ពួកអ្នកធំបានបៀតបៀន
ទូលបង្គំដោយឥតហេតុ
ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល
របស់ព្រះអង្គ។
162ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ
ប្រៀបដូចជាមនុស្សដែលប្រទះ
នឹងរបឹបដ៏មានតម្លៃ។
163ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
164ទូលបង្គំសរសើរតម្កើងព្រះអង្គ
មួយថ្ងៃប្រាំពីរដង
ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
165អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ
របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប
គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
166ឱព្រះយេហូវ៉ាអើយ
ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ
ហើយទូលបង្គំប្រព្រឹត្តតាម
បទបញ្ជារបស់ព្រះអង្គ។
167ព្រលឹងទូលបង្គំប្រតិបត្តិតាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ
ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ
យ៉ាងក្រៃលែង។
168ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ
និងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត
សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
169៙ ឱព្រះយេហូវ៉ាអើយ
សូមឲ្យសម្រែករបស់ទូលបង្គំ
បានចូលទៅដល់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានយោបល់
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
170សូមឲ្យពាក្យអង្វររបស់ទូលបង្គំ
បានចូលទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
171បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ
ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
172អណ្ដាតទូលបង្គំនឹងច្រៀង
អំពីព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ
សុទ្ធតែសុចរិតទាំងអស់។
173សូមឲ្យព្រះហស្តរបស់ព្រះអង្គ
បានប្រុងប្រៀបនឹងជួយទូលបង្គំ
ដ្បិតទូលបង្គំបានជ្រើសរើសយក
ព្រះឱវាទរបស់ព្រះអង្គ។
174ឱព្រះយេហូវ៉ាអើយ
ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គ
ជាទីរីករាយដល់ទូលបង្គំ។
175សូមឲ្យព្រលឹងទូលបង្គំរស់នៅ
ហើយសរសើរតម្កើងព្រះអង្គ
ហើយសូមឲ្យវិន័យរបស់ព្រះអង្គ
ជួយទូលបង្គំផង។
176ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់
សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង
ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា
របស់ព្រះអង្គឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 119: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 119
119
សិរីល្អនៃក្រឹត្យវិន័យរបស់ព្រះ
1មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត
របស់ខ្លួនបានគ្រប់លក្ខណ៍
ជាអ្នកដែលដើរតាមក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា!
2មានពរហើយ អស់អ្នកដែលកាន់តាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
3ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត
គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ!
4ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក
ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម
ដោយយកចិត្តទុកដាក់។
5ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ
បានខ្ជាប់ខ្ជួន
ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ!
6នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
ដោយភ្នែកទូលបង្គំបានសម្លឹងមើល
បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
7កាលទូលបង្គំរៀនអស់ទាំងវិន័យ
ដ៏សុចរិតរបស់ព្រះអង្គ
នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយចិត្តទៀងត្រង់។
8ទូលបង្គំនឹងកាន់តាមច្បាប់របស់ព្រះអង្គ
ឱសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ។
9៙ តើមនុស្សកំលោះធ្វើដូចម្ដេច
ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ?
គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
10ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា
របស់ព្រះអង្គឡើយ។
11ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ
ទុកនៅក្នុងចិត្ត
ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះអង្គ។
12ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គផង!
13បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ
ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។
14ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត
តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដូចជាទូលបង្គំរីករាយ
នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។
15ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ
ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។
16ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
17៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ
បានប្រកបដោយគុណ
ដើម្បីឲ្យទូលបង្គំបានរស់នៅ
ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
18សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ
នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
19ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ
បណ្ដោះអាសន្ននៅលើផែនដី
សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ
នឹងទូលបង្គំឡើយ!
20ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន
វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។
21ព្រះអង្គបន្ទោសមនុស្សព្រហើន
ជាពួកអ្នកដែលត្រូវបណ្ដាសា
ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា
របស់ព្រះអង្គ។
22សូមដកយកដំណៀល
និងការមើលងាយចេញពីទូលបង្គំ
ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់
របស់ព្រះអង្គហើយ។
23ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា
ទាស់នឹងទូលបង្គំក៏ដោយ
ក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត
ពីច្បាប់របស់ព្រះអង្គជានិច្ច។
24សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាទីសប្បាយរីករាយរបស់ទូលបង្គំ
ហើយសេចក្ដីបន្ទាល់ទាំងនោះ
ជាដំបូន្មានដល់ទូលបង្គំ។
25៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
26កាលទូលបង្គំបានទូលរៀបរាប់
អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គផង!
27សូមឲ្យទូលបង្គំបានយល់ផ្លូវ
នៃព្រះឱវាទរបស់ព្រះអង្គ
នោះទូលបង្គំនឹងសញ្ជឹងគិត
អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។
28ព្រលឹងទូលបង្គំរលាយទៅ
ដោយព្រោះទុក្ខព្រួយ
សូមចម្រើនកម្លាំងទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
29សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ
ហើយសូមប្រោសប្រទានក្រឹត្យវិន័យ
របស់ព្រះអង្គដោយព្រះគុណផង!
30ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់
ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ
នៅមុខទូលបង្គំ។
31ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ!
32ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។
33៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ
នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។
34សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំបានកាន់តាម
ក្រឹត្យវិន័យរបស់ព្រះអង្គ
អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
35សូមនាំទូលបង្គំទៅតាមផ្លូវច្រក
នៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតទូលបង្គំមានចិត្តរីករាយ
នឹងផ្លូវនោះណាស់។
36សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក
សេចក្ដីបន្ទាល់របស់ព្រះអង្គ
កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
37សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ
ដែលឥតប្រយោជន៍
ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមផ្លូវរបស់ព្រះអង្គ។
38សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក
កោតខ្លាចព្រះអង្គ។
39សូមបង្វែរពាក្យដំណៀល
ដែលទូលបង្គំខ្លាចនោះចេញ
ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
40មើល៍ ទូលបង្គំប្រាថ្នាចង់បាន
ព្រះឱវាទរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។
41៙ ឱព្រះយេហូវ៉ាអើយ
សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ផ្សាយមកដល់ទូលបង្គំ
គឺការសង្គ្រោះរបស់ព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គ
42នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា
ដែលត្មះតិះដៀលទូលបង្គំ
ដ្បិតទូលបង្គំទុកចិត្ត
ដល់ព្រះបន្ទូលរបស់ព្រះអង្គ។
43សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត
ចេញពីមាត់ទូលបង្គំសោះឡើយ
ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។
44ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ
របស់ព្រះអង្គជានិច្ច
នៅអស់កល្បជានិច្ចរហូតតទៅ
45ទូលបង្គំនឹងដើរដោយមានសេរីភាព
ដ្បិតទូលបង្គំបានស្វែងរក
ព្រះឱវាទរបស់ព្រះអង្គ។
46ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ
នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
47ដ្បិតទូលបង្គំមានចិត្តរីករាយ
នឹងបទបញ្ជារបស់ព្រះអង្គ
ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
48ទូលបង្គំនឹងលើកដៃប្រណម្យ
ឆ្ពោះទៅបទបញ្ជារបស់ព្រះអង្គ
ជាសេចក្ដីដែលទូលបង្គំស្រឡាញ់
ហើយទូលបង្គំនឹងសញ្ជឹងគិត
អំពីច្បាប់របស់ព្រះអង្គ។
49៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ
មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ
ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
50នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ
ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ
គឺព្រះបន្ទូលព្រះអង្គប្រទាន
ឲ្យទូលបង្គំមានជីវិត។
51មនុស្សព្រហើនចំអកមើលងាយ
ទូលបង្គំជាពន់ពេក
ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ
ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
52ឱព្រះយេហូវ៉ាអើយ
កាលទូលបង្គំនឹកដល់វិន័យ
របស់ព្រះអង្គពីបុរាណ
នោះចិត្តទូលបង្គំក៏បានធូរស្បើយ។
53ទូលបង្គំឈឺចិត្តដោយព្រោះមនុស្សអាក្រក់
ជាអ្នកដែលបោះបង់ចោល
ក្រឹត្យវិន័យរបស់ព្រះអង្គ។
54ច្បាប់របស់ព្រះអង្គបានក្លាយជា
បទចម្រៀងរបស់ទូលបង្គំ
នៅក្នុងផ្ទះដែលទូលបង្គំស្នាក់អាស្រ័យ។
55ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹកដល់ព្រះនាមព្រះអង្គនៅពេលយប់
ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
56ព្រះពរនេះបានធ្លាក់មកដល់ទូលបង្គំ
ព្រោះទូលបង្គំបានប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
57៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ
ទូលបង្គំសន្យានឹងប្រតិបត្តិតាម
ព្រះបន្ទូលព្រះអង្គ។
58ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត
សូមប្រណីសន្ដោសទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
59កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន
នោះជើងទូលបង្គំក៏បែរទៅរក
សេចក្ដីបន្ទាល់របស់ព្រះអង្គ
60ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង
ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។
61ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់
ចាំចាប់ទូលបង្គំក៏ដោយ
ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
62នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ហើយសរសើរតម្កើងព្រះអង្គ
ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។
63ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក
ដែលកោតខ្លាចព្រះអង្គ
និងអស់អ្នកដែលកាន់តាម
ព្រះឱវាទរបស់ព្រះអង្គ។
64ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គផង!
65៙ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គ។
66សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ
ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
67ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ
តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម
ព្រះបន្ទូលព្រះអង្គ។
68ព្រះអង្គល្អ ហើយធ្វើការល្អ
សូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
69មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ
ដោយពាក្យភូតភរ
តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ
របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
70ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក
តែទូលបង្គំមានចិត្តរីករាយ
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
71ការដែលទូលបង្គំមានទុក្ខព្រួយ
នោះជាការល្អដល់ទូលបង្គំ
គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
72ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ
វិសេសដល់ទូលបង្គំ
ជាជាងមាសប្រាក់ទាំងពាន់។
73៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត
និងបានសូនទូលបង្គំ
សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់
បទបញ្ជារបស់ព្រះអង្គ។
74អស់អ្នកដែលកោតខ្លាចព្រះអង្គ
នឹងឃើញទូលបង្គំ
ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន
សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
75ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា
វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត
ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ
ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
76សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
កម្សាន្តចិត្តទូលបង្គំ
តាមសេចក្ដីដែលព្រះអង្គបានសន្យា
ដល់អ្នកបម្រើរបស់ព្រះអង្គ។
77សូមសម្ដែងព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គដល់ទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានរស់នៅ
ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ
ជាទីសប្បាយរីករាយរបស់ទូលបង្គំ។
78សូមឲ្យមនុស្សព្រហើនត្រូវខ្មាស
ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត
អំពីព្រះឱវាទរបស់ព្រះអង្គ។
79សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ
ងាកមករកទូលបង្គំ
ដើម្បីឲ្យគេបានស្គាល់
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
80សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង
តាមច្បាប់របស់ព្រះអង្គ
ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន
ការសង្គ្រោះរបស់ព្រះអង្គ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
82ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ
កម្សាន្តចិត្តទូលបង្គំ?»
83ដ្បិតទូលបង្គំបានត្រឡប់ដូចជា
ថង់ស្បែកដែលត្រូវផ្សែង
តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។
84តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ
ដល់កាលណាទៀត?
តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស
អស់អ្នកដែលបៀតបៀនទូលបង្គំ?
85មនុស្សព្រហើនបានជីករណ្តៅ
ដើម្បីចាប់ទូលបង្គំ
គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។
86បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែពិតទាំងអស់
គេបៀតបៀនទូលបង្គំដោយឥតហេតុ
សូមជួយទូលបង្គំផង!
87គេបានធ្វើឲ្យទូលបង្គំ
ហៀបតែនឹងសូន្យបាត់ពីផែនដី
ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល
ព្រះឱវាទរបស់ព្រះអង្គឡើយ។
88សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់
ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។
89ឱព្រះយេហូវ៉ាអើយ
ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់
នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។
90ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ
ព្រះអង្គបានប្រតិស្ឋានផែនដី
ហើយផែនដីក៏តាំងនៅជាប់។
91អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ
ដោយសារច្បាប់របស់ព្រះអង្គ
ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។
92ប្រសិនបើទូលបង្គំមិនបានរីករាយ
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ
នោះទូលបង្គំមុខជាវិនាស
ទៅក្នុងសេចក្ដីទុក្ខព្រួយ
របស់ទូលបង្គំមិនខាន។
93ទូលបង្គំនឹងមិនដែលភ្លេចព្រះឱវាទ
របស់ព្រះអង្គឡើយ
ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានជីវិត
ដោយសារព្រះឱវាទទាំងនេះ។
94ទូលបង្គំជារបស់ព្រះអង្គហើយ
សូមសង្គ្រោះទូលបង្គំផង
ដ្បិតទូលបង្គំបានស្វែងរក
ព្រះឱវាទរបស់ព្រះអង្គ។
95មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ
តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់
របស់ព្រះអង្គ។
96ទូលបង្គំបានឃើញថា
អ្វីៗទាំងអស់សុទ្ធតែមានដែនកំណត់
តែបទបញ្ជារបស់ព្រះអង្គធំទូលាយក្រៃលែង។
97៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ
របស់ព្រះអង្គណាស់ហ្ន៎!
ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ
នោះដរាបរាល់ថ្ងៃ។
98បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា
លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ
ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។
99ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន
របស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់
របស់ព្រះអង្គ។
100ទូលបង្គំយល់ដឹងជាងមនុស្សចាស់
ដ្បិតទូលបង្គំប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
101ទូលបង្គំបានបង្ខាំងជើង
ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់
ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
102ទូលបង្គំមិនបានបែរចេញ
ពីវិន័យរបស់ព្រះអង្គឡើយ
ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។
103ព្រះបន្ទូលរបស់ព្រះអង្គ
ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎
គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត!
104ទូលបង្គំមានយោបល់ដោយសារ
ព្រះឱវាទរបស់ព្រះអង្គ
ហេតុនេះហើយបានជាទូលបង្គំ
ស្អប់ដល់អស់ទាំងផ្លូវភូតភរ។
105៙ ព្រះបន្ទូលរបស់ព្រះអង្គ
ជាចង្កៀងដល់ជើងទូលបង្គំ
ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
106ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា
ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ
ដ៏សុចរិតរបស់ព្រះអង្គ។
107ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់
ឱព្រះយេហូវ៉ាអើយ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
108ឱព្រះយេហូវ៉ាអើយ សូមទទួល
តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ
ហើយសូមបង្រៀនទូលបង្គំ
ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។
109ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ
តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
110មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ
ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ
ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
111សេចក្ដីបន្ទាល់របស់ព្រះអង្គ
ជាមត៌ករបស់ទូលបង្គំជាដរាប
ដ្បិតសេចក្ដីទាំងនោះ
ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។
112ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់
របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។
113៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
114ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
115អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ
ចូរថយចេញពីខ្ញុំទៅ
ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម
បទបញ្ជារបស់ព្រះនៃខ្ញុំ។
116សូមទ្រទ្រង់ទូលបង្គំតាម
ព្រះបន្ទូលរបស់ព្រះអង្គ
ឲ្យទូលបង្គំបានរស់នៅ
សូមកុំឲ្យទូលបង្គំត្រូវខ្មាស
ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ!
117សូមធ្វើជាបង្អែករបស់ទូលបង្គំ
ឲ្យទូលបង្គំបានសេចក្ដីសុខ
ហើយបានគោរពរាប់អានច្បាប់
របស់ព្រះអង្គជានិច្ច!
118ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ
ពីច្បាប់របស់ព្រះអង្គ
ដ្បិតឧបាយកលរបស់គេ
ជាសេចក្ដីឥតប្រយោជន៍។
119ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី
ដូចគេផាត់សំរាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
120រូបសាច់ទូលបង្គំញ័រញាក់
ដោយកោតខ្លាចព្រះអង្គ
ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ
របស់ព្រះអង្គ។
121៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត
និងយុត្តិធម៌
សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក
ដែលសង្កត់សង្កិនឡើយ។
122សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ
បានសេចក្ដីល្អ
សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន
ទូលបង្គំឡើយ។
123ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល
ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ
និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត
របស់ព្រះអង្គបានសម្រេច។
124សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ហើយសូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
125ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានយោបល់ផង
ដើម្បីឲ្យទូលបង្គំបានស្គាល់
សេចក្ដីបន្ទាល់របស់ព្រះអង្គ!
126នេះជាពេលដែលព្រះយេហូវ៉ា
ចាត់វិធានការហើយ
ដ្បិតគេបានប្រព្រឹត្តល្មើស
នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
127ហេតុនេះ ទូលបង្គំស្រឡាញ់
បទបញ្ជារបស់ព្រះអង្គលើសជាងមាស
គឺលើសជាងមាសសុទ្ធទៅទៀត។
128ហេតុនេះ ទូលបង្គំរាប់ថា
ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។
129៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ
ហេតុនេះហើយបានជាព្រលឹងទូលបង្គំ
ប្រតិបត្តិតាម។
130ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ
ប្រទានឲ្យមានពន្លឺ
ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
131ទូលបង្គំហាមាត់ ដកដង្ហើមធំ
ព្រោះទូលបង្គំចង់បានបទបញ្ជា
របស់ព្រះអង្គណាស់។
132សូមបែរមកទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំ
ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក
ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។
133សូមរក្សាជំហានទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច
លើទូលបង្គំឡើយ។
134សូមលោះទូលបង្គំឲ្យរួចពី
ការសង្កត់សង្កិនរបស់មនុស្ស
ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
135សូមឲ្យព្រះភក្ត្រព្រះអង្គ
ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ
ហើយសូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គផង។
136ទឹកភ្នែកទូលបង្គំហូររហាម
ព្រោះគេមិនប្រតិបត្តិតាម
ក្រឹត្យវិន័យរបស់ព្រះអង្គ។
137៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត
ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។
138ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដោយសេចក្ដីសុចរិត
និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។
139ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង
ព្រោះបច្ចាមិត្តរបស់ទូលបង្គំ
បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140ព្រះបន្ទូលសន្យារបស់ព្រះអង្គ
បានសម្រិតសម្រាំងយ៉ាងល្អ
ហើយអ្នកបម្រើរបស់ព្រះអង្គ
ស្រឡាញ់ព្រះបន្ទូលនេះណាស់។
141ទូលបង្គំជាមនុស្សតូចតាច
ហើយត្រូវគេមើលងាយ
ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ
របស់ព្រះអង្គឡើយ។
142សេចក្ដីសុចរិតរបស់ព្រះអង្គ
សុចរិតអស់កល្បជានិច្ច
ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143ទុក្ខលំបាក និងភាពតានតឹង
បានគ្របសង្កត់ទូលបង្គំ
តែបទបញ្ជារបស់ព្រះអង្គ
ជាទីរីករាយដល់ទូលបង្គំ។
144សេចក្ដីបន្ទាល់របស់ព្រះអង្គ
សុចរិតអស់កល្បជានិច្ច
សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។
145៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត
ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង
ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
146ទូលបង្គំអំពាវនាវរកព្រះអង្គ
សូមសង្គ្រោះទូលបង្គំផង
ដើម្បីឲ្យទូលបង្គំបានកាន់តាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ។
147ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង
ហើយស្រែករកជំនួយ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
148ភ្នែកទូលបង្គំមិនបានលង់លក់
នៅអស់ទាំងយាមយប់
ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត
អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។
149ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។
150អស់អ្នកដែលបៀតបៀនទូលបង្គំ
ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត
អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ
របស់ព្រះអង្គ។
151ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត
ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែពិតត្រង់។
152តាំងពីយូរមកហើយ ទូលបង្គំបានដឹង
ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា
ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក
ឲ្យនៅអស់កល្បជានិច្ច។
153៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ
ហើយរំដោះទូលបង្គំផង
ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ
របស់ព្រះអង្គទេ។
154សូមការពាររឿងក្ដីរបស់ទូលបង្គំ
ហើយលោះទូលបង្គំ
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
155ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់
ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គធំវិសេសណាស់
សូមប្រទានឲ្យទូលបង្គំមានជីវិត
តាមវិន័យរបស់ព្រះអង្គ។
157អស់អ្នកដែលបៀតបៀន
ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន
ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ
ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
158ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម
ព្រោះគេមិនប្រតិបត្តិតាម
ព្រះបន្ទូលរបស់ព្រះអង្គទេ។
159សូមទតមើលថា ទូលបង្គំស្រឡាញ់
ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា!
ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ
មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ។
160បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ
ជាសេចក្ដីពិត
ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
161៙ ពួកអ្នកធំបានបៀតបៀន
ទូលបង្គំដោយឥតហេតុ
ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល
របស់ព្រះអង្គ។
162ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ
ប្រៀបដូចជាមនុស្សដែលប្រទះ
នឹងរបឹបដ៏មានតម្លៃ។
163ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
164ទូលបង្គំសរសើរតម្កើងព្រះអង្គ
មួយថ្ងៃប្រាំពីរដង
ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
165អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ
របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប
គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
166ឱព្រះយេហូវ៉ាអើយ
ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ
ហើយទូលបង្គំប្រព្រឹត្តតាម
បទបញ្ជារបស់ព្រះអង្គ។
167ព្រលឹងទូលបង្គំប្រតិបត្តិតាម
សេចក្ដីបន្ទាល់របស់ព្រះអង្គ
ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ
យ៉ាងក្រៃលែង។
168ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ
និងសេចក្ដីបន្ទាល់របស់ព្រះអង្គ
ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត
សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
169៙ ឱព្រះយេហូវ៉ាអើយ
សូមឲ្យសម្រែករបស់ទូលបង្គំ
បានចូលទៅដល់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានយោបល់
តាមព្រះបន្ទូលរបស់ព្រះអង្គផង!
170សូមឲ្យពាក្យអង្វររបស់ទូលបង្គំ
បានចូលទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
171បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ
ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ។
172អណ្ដាតទូលបង្គំនឹងច្រៀង
អំពីព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ
សុទ្ធតែសុចរិតទាំងអស់។
173សូមឲ្យព្រះហស្តរបស់ព្រះអង្គ
បានប្រុងប្រៀបនឹងជួយទូលបង្គំ
ដ្បិតទូលបង្គំបានជ្រើសរើសយក
ព្រះឱវាទរបស់ព្រះអង្គ។
174ឱព្រះយេហូវ៉ាអើយ
ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គ
ជាទីរីករាយដល់ទូលបង្គំ។
175សូមឲ្យព្រលឹងទូលបង្គំរស់នៅ
ហើយសរសើរតម្កើងព្រះអង្គ
ហើយសូមឲ្យវិន័យរបស់ព្រះអង្គ
ជួយទូលបង្គំផង។
176ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់
សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង
ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា
របស់ព្រះអង្គឡើយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies