ទំនុកតម្កើង 120
120
ពាក្យអធិស្ឋានសុំការរំដោះឲ្យរួចពីពួកអ្នកមួលបង្កាច់
ទំនុកច្រៀងតាមថ្នាក់។
1កាលខ្ញុំមានទុក្ខព្រួយ
ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា
ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
2«ឱព្រះយេហូវ៉ាអើយ
សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ
និងពីអណ្ដាតបោកបញ្ឆោតផង»។
3៙ ឱអណ្ដាតបាកបញ្ឆោតអើយ
តើត្រូវឲ្យអ្វីដល់ឯង?
ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង?
4គឺមានតែព្រួញដ៏មុតរបស់អ្នកចម្បាំង
និងរងើកភ្លើងឈើដង្កោតែប៉ុណ្ណោះ!
5៙ វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ
នៅស្រុកមែសេក
គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ
របស់សាសន៍កេដារដូច្នេះ!
6យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក
ដែលស្អប់សេចក្ដីសុខ។
7ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ
គេចង់ប្រកាសសង្គ្រាមទៅវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 120: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 120
120
ពាក្យអធិស្ឋានសុំការរំដោះឲ្យរួចពីពួកអ្នកមួលបង្កាច់
ទំនុកច្រៀងតាមថ្នាក់។
1កាលខ្ញុំមានទុក្ខព្រួយ
ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា
ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
2«ឱព្រះយេហូវ៉ាអើយ
សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ
និងពីអណ្ដាតបោកបញ្ឆោតផង»។
3៙ ឱអណ្ដាតបាកបញ្ឆោតអើយ
តើត្រូវឲ្យអ្វីដល់ឯង?
ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង?
4គឺមានតែព្រួញដ៏មុតរបស់អ្នកចម្បាំង
និងរងើកភ្លើងឈើដង្កោតែប៉ុណ្ណោះ!
5៙ វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ
នៅស្រុកមែសេក
គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ
របស់សាសន៍កេដារដូច្នេះ!
6យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក
ដែលស្អប់សេចក្ដីសុខ។
7ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ
គេចង់ប្រកាសសង្គ្រាមទៅវិញ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies