ទំនុកតម្កើង 120

120
ពាក្យ​អធិស្ឋានសុំ​ការ​រំដោះ​ឲ្យ​រួច​ពី​ពួក​អ្នក​មួល​បង្កាច់
ទំនុក​ច្រៀង​តាម​ថ្នាក់។
1កាល​ខ្ញុំ​មាន​ទុក្ខ​ព្រួយ
ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា
ហើយ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ខ្ញុំ។
2«ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​បបូរ​មាត់​ភូត​ភរ
និង​ពី​អណ្ដាត​បោក​បញ្ឆោត​ផង»។
3៙ ឱ​អណ្ដាត​បាក​បញ្ឆោត​អើយ
តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង?
ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង?
4គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង
និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ!
5៙ វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ
នៅ​ស្រុក​មែសេក
គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ
របស់​សាសន៍​កេដារ​ដូច្នេះ!
6យូរ​ណាស់​ហើយ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក
ដែល​ស្អប់​សេចក្ដី​សុខ។
7ខ្ញុំ​ស្វែង​រក​សេចក្ដី​សុខ តែ​នៅ​ពេល​ខ្ញុំ​និយាយ
គេ​ចង់​ប្រកាស​សង្គ្រាម​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 120: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល