ទំនុកតម្កើង 121

121
ការ​ធានា​អះ​អាង​អំពី​ការ​ការពារ​របស់​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់
1ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ
តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា?
2ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ
គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
3៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ
ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក
ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។
4មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែល
ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ
ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ។
5៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក
ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។
6នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ
ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់
ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ។
7៙ ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា​អ្នក
ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់
ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។
8ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក
នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា
ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 121: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល