ទំនុកតម្កើង 119:1-10

ទំនុកតម្កើង 119:1-10 គកស១៦

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា! មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត ជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​វិញ! ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។ ឱ​ប្រសិន‌បើ​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ បាន​ខ្ជាប់​ខ្ជួន ដោយ​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ​ទៅ​អេះ! នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។ កាល​ទូល‌បង្គំ​រៀន​អស់​ទាំង​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ចិត្ត​ទៀង​ត្រង់។ ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ ឱ​សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​សោះ​ឡើយ។ ៙ តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។