ទំនុកតម្កើង 143
143
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន
របស់ទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ
របស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំ
ដោយព្រះហឫទ័យស្មោះត្រង់
និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
2សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ
របស់ព្រះអង្គឡើយ
ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់
សុចរិតឡើយ។
3៙ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ
គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី
គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត
ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។
4ហេតុនេះហើយបានជាវិញ្ញាណ
នៅក្នុងទូលបង្គំចុះខ្សោយ
ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។
5៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ
ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ
ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពី
ស្នាព្រះហស្តរបស់ព្រះអង្គ។
6ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ
ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ
ដូចជាដីហួតហែង។ –បង្អង់
7៙ ឱព្រះយេហូវ៉ាអើយ
សូមឆ្លើយមកទូលបង្គំជាប្រញាប់!
វិញ្ញាណទូលបង្គំអន់ថយហើយ!
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ
ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក
ដែលចុះទៅក្នុងរណ្តៅ។
8សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ
នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។
សូមប្រោសឲ្យទូលបង្គំ
ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ
ទៅរកព្រះអង្គ។
9៙ ឱព្រះយេហូវ៉ាអើយ
សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ
របស់ទូលបង្គំ
ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ !
10សូមបង្រៀនទូលបង្គំឲ្យធ្វើតាម
ព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ!
សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ
ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
11៙ ឱព្រះយេហូវ៉ាអើយ
សូមរក្សាការពារជីវិតទូលបង្គំ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
12ហើយដោយព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ
ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ
ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន
នៃព្រលឹងទូលបង្គំ
ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 143: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 143
143
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន
របស់ទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ
របស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំ
ដោយព្រះហឫទ័យស្មោះត្រង់
និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
2សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ
របស់ព្រះអង្គឡើយ
ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់
សុចរិតឡើយ។
3៙ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ
គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី
គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត
ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។
4ហេតុនេះហើយបានជាវិញ្ញាណ
នៅក្នុងទូលបង្គំចុះខ្សោយ
ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។
5៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ
ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ
ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពី
ស្នាព្រះហស្តរបស់ព្រះអង្គ។
6ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ
ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ
ដូចជាដីហួតហែង។ –បង្អង់
7៙ ឱព្រះយេហូវ៉ាអើយ
សូមឆ្លើយមកទូលបង្គំជាប្រញាប់!
វិញ្ញាណទូលបង្គំអន់ថយហើយ!
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ
ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក
ដែលចុះទៅក្នុងរណ្តៅ។
8សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ
នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។
សូមប្រោសឲ្យទូលបង្គំ
ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ
ទៅរកព្រះអង្គ។
9៙ ឱព្រះយេហូវ៉ាអើយ
សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ
របស់ទូលបង្គំ
ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ !
10សូមបង្រៀនទូលបង្គំឲ្យធ្វើតាម
ព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ!
សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ
ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
11៙ ឱព្រះយេហូវ៉ាអើយ
សូមរក្សាការពារជីវិតទូលបង្គំ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
12ហើយដោយព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ
ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ
ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន
នៃព្រលឹងទូលបង្គំ
ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies