ទំនុកតម្កើង 144
144
ពាក្យអធិស្ឋានសុំការរំដោះឲ្យរួច និងឲ្យមានសន្ដិសុខដល់ជាតិសាសន៍
ទំនុករបស់ស្ដេចដាវីឌ។
1សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ
បានប្រកបដោយព្រះពរ
ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម
ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង
2ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ
ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ
ក៏ជាខែលរបស់ទូលបង្គំ
ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ
ព្រះអង្គបង្ក្រាបសាសន៍នានា
នៅក្រោមអំណាចទូលបង្គំ។
3៙ ឱព្រះយេហូវ៉ាអើយ
តើមនុស្សជាអ្វីបានជាព្រះអង្គ
យកចិត្តទុកដាក់នឹងគេ?
តើកូនមនុស្សជាអ្វីបានជាព្រះអង្គ
នឹកគិតដល់គេដូច្នេះ?
4មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ
ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល
ដែលតែងតែរសាត់បាត់ទៅ។
5៙ ឱព្រះយេហូវ៉ាអើយ
សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំទាំងប៉ុន្មាន
ដើម្បីឲ្យមានផ្សែងហុយឡើង!
6សូមបញ្ចេញផ្លេកបន្ទោរ
ហើយកម្ចាត់កម្ចាយពួកគេ
សូមបាញ់ព្រួញរបស់ព្រះអង្គ
ទៅបំបាក់ទ័ពពួកគេ!
7សូមលាព្រះហស្តចុះពីស្ថានលើមក
សូមសង្គ្រោះ ហើយរំដោះទូលបង្គំ
ឲ្យរួចផុតពីទឹកដ៏ធំ
គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ
8ដែលមាត់របស់គេពោលតែពាក្យកុហក
ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។
9៙ ឱព្រះអើយ
ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
ដោយដេញពិណខ្សែដប់
10ព្រះអង្គហើយដែលប្រទានឲ្យ
ពួកស្តេចមានជ័យជម្នះ
ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ
ឲ្យរួចពីដាវដ៏សាហាវ។
11សូមសង្គ្រោះ ហើយរំដោះទូលបង្គំ
ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ
ដែលមាត់របស់គេពោលតែពាក្យកុហក
ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។
12៙ សូមឲ្យកូនប្រុសៗរបស់យើង
បានដូចជារុក្ខជាតិ
ដុះលូតលាស់ពេញកម្លាំង
ក្នុងវ័យនៅក្មេងរបស់គេ
ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា
ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។
13សូមឲ្យជង្រុករបស់យើងបានពេញ
ដោយស្បៀងអាហារគ្រប់មុខ
សូមឲ្យហ្វូងចៀមរបស់យើង
កើតកូនទាំងពាន់ទាំងម៉ឺន
ចម្រើនឡើងនៅតាមវាលស្មៅ
14សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង
គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ
ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន
នៅតាមផ្លូវរបស់យើងដែរ។
15៙ មានពរហើយប្រជាជនណា
ដែលមានព្រះពរដូច្នេះធ្លាក់មក!
មានពរហើយប្រជាជនណា
ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 144: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 144
144
ពាក្យអធិស្ឋានសុំការរំដោះឲ្យរួច និងឲ្យមានសន្ដិសុខដល់ជាតិសាសន៍
ទំនុករបស់ស្ដេចដាវីឌ។
1សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ
បានប្រកបដោយព្រះពរ
ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម
ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង
2ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ
ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ
ក៏ជាខែលរបស់ទូលបង្គំ
ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ
ព្រះអង្គបង្ក្រាបសាសន៍នានា
នៅក្រោមអំណាចទូលបង្គំ។
3៙ ឱព្រះយេហូវ៉ាអើយ
តើមនុស្សជាអ្វីបានជាព្រះអង្គ
យកចិត្តទុកដាក់នឹងគេ?
តើកូនមនុស្សជាអ្វីបានជាព្រះអង្គ
នឹកគិតដល់គេដូច្នេះ?
4មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ
ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល
ដែលតែងតែរសាត់បាត់ទៅ។
5៙ ឱព្រះយេហូវ៉ាអើយ
សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំទាំងប៉ុន្មាន
ដើម្បីឲ្យមានផ្សែងហុយឡើង!
6សូមបញ្ចេញផ្លេកបន្ទោរ
ហើយកម្ចាត់កម្ចាយពួកគេ
សូមបាញ់ព្រួញរបស់ព្រះអង្គ
ទៅបំបាក់ទ័ពពួកគេ!
7សូមលាព្រះហស្តចុះពីស្ថានលើមក
សូមសង្គ្រោះ ហើយរំដោះទូលបង្គំ
ឲ្យរួចផុតពីទឹកដ៏ធំ
គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ
8ដែលមាត់របស់គេពោលតែពាក្យកុហក
ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។
9៙ ឱព្រះអើយ
ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
ដោយដេញពិណខ្សែដប់
10ព្រះអង្គហើយដែលប្រទានឲ្យ
ពួកស្តេចមានជ័យជម្នះ
ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ
ឲ្យរួចពីដាវដ៏សាហាវ។
11សូមសង្គ្រោះ ហើយរំដោះទូលបង្គំ
ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ
ដែលមាត់របស់គេពោលតែពាក្យកុហក
ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។
12៙ សូមឲ្យកូនប្រុសៗរបស់យើង
បានដូចជារុក្ខជាតិ
ដុះលូតលាស់ពេញកម្លាំង
ក្នុងវ័យនៅក្មេងរបស់គេ
ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា
ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។
13សូមឲ្យជង្រុករបស់យើងបានពេញ
ដោយស្បៀងអាហារគ្រប់មុខ
សូមឲ្យហ្វូងចៀមរបស់យើង
កើតកូនទាំងពាន់ទាំងម៉ឺន
ចម្រើនឡើងនៅតាមវាលស្មៅ
14សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង
គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ
ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន
នៅតាមផ្លូវរបស់យើងដែរ។
15៙ មានពរហើយប្រជាជនណា
ដែលមានព្រះពរដូច្នេះធ្លាក់មក!
មានពរហើយប្រជាជនណា
ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies