ទំនុកតម្កើង 15

15
តើ​អ្នក​ណា​នឹង​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​បាន?
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង
ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​បាន?
តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ
របស់​ព្រះ‌អង្គ​បាន?
2គឺ​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់
ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត
ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត។
3ជា​អ្នក​ដែល​មិន​និយាយ​មួល​បង្កាច់​ដោយ​អណ្ដាត
ហើយ​មិន​ធ្វើ​អាក្រក់​ដល់​មិត្ត​សម្លាញ់
ក៏​មិន​ហែក​កេរ្តិ៍​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។
4ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល
ដោយ​សេចក្ដី​ស្អប់​ខ្ពើម
តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា
ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន
ឥត​ប្រែ​ប្រួល​ឡើយ
ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។
5ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន
ដើម្បី​យក​ការ​សោះ
ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស
ឥត​ទោស​ដែរ។
អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ
អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល