ទំនុកតម្កើង 28
28
ពាក្យអធិស្ឋានសូមជំនួយ និងពាក្យអរព្រះគុណ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំអើយ
ទូលបង្គំស្រែករកព្រះអង្គ
សូមកុំព្រងើយនឹងស្ដាប់ទូលបង្គំឡើយ
ដ្បិតប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ
នោះទូលបង្គំនឹងដូចជាអស់អ្នក
ដែលចុះទៅក្នុងរណ្តៅមិនខាន។
2សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង
ដែលទូលបង្គំទូលអង្វរ
ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ
កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់
ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។
3សូមកុំទាញទូលបង្គំចេញជាមួយមនុស្សពាល
ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់
ជាអ្នកដែលពោលពាក្យ
ដោយមេត្រីនឹងអ្នកជិតខាង
តែមានគំនិតអាក្រក់នៅក្នុងចិត្តនោះឡើយ។
4សូមសងគេតាមការដែលគេធ្វើ
ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត
សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ
សូមតបស្នងឲ្យសមនឹងទោសរបស់គេ។
5ព្រោះគេមិនយកចិត្តទុកដាក់
នឹងកិច្ចការរបស់ព្រះយេហូវ៉ា
ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ
ព្រះអង្គនឹងរំលំគេ
ក៏មិនសង់គេឡើងវិញឡើយ។
6៙ សូមលើកតម្កើងព្រះយេហូវ៉ា!
ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង
ដែលខ្ញុំទូលអង្វរ។
7ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ
ចិត្តខ្ញុំរីករាយជាខ្លាំង
ខ្ញុំអរព្រះគុណព្រះអង្គ
ដោយបទចម្រៀងរបស់ខ្ញុំ។
8ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាទីពួនជ្រកដល់អ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
9សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ
សូមធ្វើជាគង្វាលដល់គេ
ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 28: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 28
28
ពាក្យអធិស្ឋានសូមជំនួយ និងពាក្យអរព្រះគុណ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំអើយ
ទូលបង្គំស្រែករកព្រះអង្គ
សូមកុំព្រងើយនឹងស្ដាប់ទូលបង្គំឡើយ
ដ្បិតប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ
នោះទូលបង្គំនឹងដូចជាអស់អ្នក
ដែលចុះទៅក្នុងរណ្តៅមិនខាន។
2សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង
ដែលទូលបង្គំទូលអង្វរ
ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ
កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់
ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។
3សូមកុំទាញទូលបង្គំចេញជាមួយមនុស្សពាល
ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់
ជាអ្នកដែលពោលពាក្យ
ដោយមេត្រីនឹងអ្នកជិតខាង
តែមានគំនិតអាក្រក់នៅក្នុងចិត្តនោះឡើយ។
4សូមសងគេតាមការដែលគេធ្វើ
ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត
សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ
សូមតបស្នងឲ្យសមនឹងទោសរបស់គេ។
5ព្រោះគេមិនយកចិត្តទុកដាក់
នឹងកិច្ចការរបស់ព្រះយេហូវ៉ា
ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ
ព្រះអង្គនឹងរំលំគេ
ក៏មិនសង់គេឡើងវិញឡើយ។
6៙ សូមលើកតម្កើងព្រះយេហូវ៉ា!
ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង
ដែលខ្ញុំទូលអង្វរ។
7ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ
ចិត្តខ្ញុំរីករាយជាខ្លាំង
ខ្ញុំអរព្រះគុណព្រះអង្គ
ដោយបទចម្រៀងរបស់ខ្ញុំ។
8ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាទីពួនជ្រកដល់អ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
9សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ
សូមធ្វើជាគង្វាលដល់គេ
ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies