ទំនុកតម្កើង 3
3
ចូរទុកចិត្តដល់ព្រះនៅពេលមានសត្រូវព័ទ្ធជុំវិញ
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាទ្រង់រត់ពីអាប់សាឡុម ជាបុត្រ។
1ឱព្រះយេហូវ៉ាអើយ
ពួកខ្មាំងសត្រូវរបស់ទូលបង្គំមាន
គ្នាច្រើនណាស់!
មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំ
2មនុស្សជាច្រើនពោលពីទូលបង្គំថា៖
«ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់
3៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ
ជាសិរីល្អរបស់ទូលបង្គំ
ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
4ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ
ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
5ខ្ញុំដេកសម្រាក ហើយលង់លក់
រួចខ្ញុំភ្ញាក់ឡើងវិញ
ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ
6ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន
ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង!
ឱព្រះនៃទូលបង្គំអើយ
សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ
របស់ទូលបង្គំ
ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
8ការសង្គ្រោះជារបស់ព្រះយេហូវ៉ា
សូមព្រះអង្គប្រទានពរប្រជារាស្ត្រ
របស់ព្រះអង្គផង! -បង្អង់
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 3
3
ចូរទុកចិត្តដល់ព្រះនៅពេលមានសត្រូវព័ទ្ធជុំវិញ
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាទ្រង់រត់ពីអាប់សាឡុម ជាបុត្រ។
1ឱព្រះយេហូវ៉ាអើយ
ពួកខ្មាំងសត្រូវរបស់ទូលបង្គំមាន
គ្នាច្រើនណាស់!
មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំ
2មនុស្សជាច្រើនពោលពីទូលបង្គំថា៖
«ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់
3៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ
ជាសិរីល្អរបស់ទូលបង្គំ
ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
4ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ
ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
5ខ្ញុំដេកសម្រាក ហើយលង់លក់
រួចខ្ញុំភ្ញាក់ឡើងវិញ
ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ
6ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន
ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង!
ឱព្រះនៃទូលបង្គំអើយ
សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ
របស់ទូលបង្គំ
ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
8ការសង្គ្រោះជារបស់ព្រះយេហូវ៉ា
សូមព្រះអង្គប្រទានពរប្រជារាស្ត្រ
របស់ព្រះអង្គផង! -បង្អង់
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies