ទំនុកតម្កើង 4
4
ការទូលអង្វរទាំងទុកចិត្តឲ្យព្រះរំដោះពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ
ពេលទូលបង្គំអំពាវនាវ
សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង!
ពេលទូលបង្គំមានសេចក្ដីតានតឹង
ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។
សូមប្រណីសន្ដោសទូលបង្គំ
ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន
របស់ទូលបង្គំផង។
2ឱពួកមនុស្សជាតិអើយ
តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ
ដល់កាលណាទៀត?
តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍
ហើយស្វែងរកសេចក្ដីភូតភរ
ដល់កាលណាទៀត? -បង្អង់
3ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស
ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ
ព្រះយេហូវ៉ាព្រះសណ្ដាប់
ពេលខ្ញុំអំពាវនាវរកព្រះអង្គ។
4ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ
ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក
ហើយនៅស្ងៀមចុះ។ -បង្អង់
5ចូរថ្វាយយញ្ញបូជាដ៏សុចរិត
ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ។
6មានមនុស្សជាច្រើនពោលថា៖
«តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ?
ឱព្រះយេហូវ៉ាអើយ
សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ
ភ្លឺមកលើយើងខ្ញុំផង!»
7ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ
ច្រើនជាងអំណរដែលគេមាន
នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ
សម្បូណ៌ទៅទៀត។
8ទូលបង្គំនឹងសម្រាកកាយ
ហើយដេកលក់ដោយសុខសាន្ត
ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ
ដែលធ្វើឲ្យទូលបង្គំរស់នៅ
ដោយសាន្តត្រាណ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 4
4
ការទូលអង្វរទាំងទុកចិត្តឲ្យព្រះរំដោះពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ
ពេលទូលបង្គំអំពាវនាវ
សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង!
ពេលទូលបង្គំមានសេចក្ដីតានតឹង
ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។
សូមប្រណីសន្ដោសទូលបង្គំ
ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន
របស់ទូលបង្គំផង។
2ឱពួកមនុស្សជាតិអើយ
តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ
ដល់កាលណាទៀត?
តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍
ហើយស្វែងរកសេចក្ដីភូតភរ
ដល់កាលណាទៀត? -បង្អង់
3ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស
ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ
ព្រះយេហូវ៉ាព្រះសណ្ដាប់
ពេលខ្ញុំអំពាវនាវរកព្រះអង្គ។
4ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ
ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក
ហើយនៅស្ងៀមចុះ។ -បង្អង់
5ចូរថ្វាយយញ្ញបូជាដ៏សុចរិត
ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ។
6មានមនុស្សជាច្រើនពោលថា៖
«តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ?
ឱព្រះយេហូវ៉ាអើយ
សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ
ភ្លឺមកលើយើងខ្ញុំផង!»
7ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ
ច្រើនជាងអំណរដែលគេមាន
នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ
សម្បូណ៌ទៅទៀត។
8ទូលបង្គំនឹងសម្រាកកាយ
ហើយដេកលក់ដោយសុខសាន្ត
ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ
ដែលធ្វើឲ្យទូលបង្គំរស់នៅ
ដោយសាន្តត្រាណ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies