ទំនុកតម្កើង 47

47
ព្រះ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​នានា
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។
1ម្នាល​ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ
ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ​ដោយ​អំណរ​ឡើង!
2ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច
ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​នៅ​លើ​ផែនដី​ទាំង​មូល។
3ព្រះ‌អង្គ​បង្ក្រាប​ជាតិ​សាសន៍ទាំង​ឡាយ
ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង
ហើយ​នគរ​នានា នៅ​ក្រោម​ជើង​យើង។
4ព្រះ‌អង្គ​បានជ្រើស​រើស​មត៌ក​ឲ្យ​យើង
គឺ​ជា​ទី​មោទនភាព​របស់​លោក​យ៉ាកុប
ជា​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់។ –បង្អង់
5៙ ព្រះ​បាន​យាង​ឡើង
ដោយ​សំឡេង​អប​អរ
គឺ​ព្រះ‌យេហូវ៉ា​យាង​ទៅ ដោយ​សំឡេង​ត្រែ។
6ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ ចូរ​ច្រៀង​សរសើរ!
ចូរ​ច្រៀង​សរសើរ​តម្កើងព្រះ​មហា‌ក្សត្រ​នៃ​យើង
ចូរ​ច្រៀង​សរសើរ!
7ដ្បិត​ព្រះ​ជា​ព្រះ​មហា‌ក្សត្រ
លើ​ផែនដី​ទាំង​មូល
ចូរ​ច្រៀង​សរសើរ​ដោយ​ទំនុក​តម្កើង !
8៙ ព្រះ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​នានា
ព្រះ​គង់​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
9ពួក​អ្នក​ធំ​នៃ​ប្រជាជន​ទាំង‌ឡាយ​បាន​ជួប​ជុំ​គ្នា
រួម​ជាមួយ​ប្រជា‌រាស្ត្រនៃ​ព្រះ
របស់​លោក​អ័ប្រា‌ហាំ
ដ្បិត​ខែល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
ជា​របស់​ព្រះ
ព្រះ‌អង្គ​បាន​ថ្កើង​ឡើង​យ៉ាង​ខ្ពង់​ខ្ពស់។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 47: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល