ទំនុកតម្កើង 53
53
ទោសរបស់មនុស្សទមិឡល្មើស
ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយខ្លុយ។
1មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ»
គេជាមនុស្សខូចអាក្រក់
គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម
ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
2ព្រះទតមើលពីស្ថានសួគ៌
មកលើពួកកូនមនុស្ស
ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា
គឺអ្នកដែលស្វែងរកព្រះ។
3គេទាំងអស់គ្នាបានវង្វេងចេញ
គេត្រឡប់ជាពុករលួយទាំងអស់គ្នា
គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានផង ។
4អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
តើគេគ្មានប្រាជ្ញាទេឬ?
គេជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង
ដូចជាស៊ីអាហារ
ហើយមិនដែលអំពាវនាវរកព្រះសោះ។
5គេមានសេចក្ដីភ័យខ្លាចជាខ្លាំង
គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច
ដ្បិតព្រះនឹងកម្ចាត់កម្ចាយឆ្អឹង
របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក
អ្នកនឹងធ្វើឲ្យគេអាម៉ាស់
ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។
6ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល
ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ!
ពេលព្រះប្រោសឲ្យប្រជារាស្ត្រព្រះអង្គ
ងើបមុខឡើងវិញ
នោះសូមឲ្យយ៉ាកុបបានត្រេកអរ
ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 53: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies