ទំនុកតម្កើង 90
90
ភាគទីបួន
(ទំនុកតម្កើង ៩០-១០៦)
មនុស្សលោករមែងតែងតែស្លាប់ តែព្រះគង់នៅអស់កល្បជានិច្ច
ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
1ឱព្រះអម្ចាស់អើយ
ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ
នៅគ្រប់ជំនាន់។
2មុនពេលភ្នំទាំងឡាយបានកើតឡើង
ឬមុនពេលព្រះអង្គបង្កើតផែនដី
និងពិភពលោកមក
ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប
គឺព្រះអង្គហើយជាព្រះ។
3ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ
ហើយមានព្រះបន្ទូលថា
«ឱពួកកូនមនុស្សអើយ
ចូរវិលត្រឡប់ទៅវិញទៅ»។
4ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ
មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល
ដែលកន្លងផុតទៅ
ឬដូចជាយាមមួយក្នុងពេលយប់។
5ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់
ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ
គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក
6នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង
នៅពេលល្ងាច វាស្រពោន
ហើយក្រៀមស្វិតទៅ។
7ដ្បិតយើងខ្ញុំត្រូវវិនាសទៅ
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយសេចក្ដីក្រោធរបស់ព្រះអង្គ
ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។
8ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ
នៅចំពោះព្រះអង្គ
ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត
ដោយលាក់កំបាំង
ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។
9ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ
ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ
យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ
ដូចមួយដង្ហើម។
10អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ
ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ
តែទោះជាយ៉ាងនោះក៏ដោយ
ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក
និងទុក្ខព្រួយទទេ
អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន
ហើយយើងខ្ញុំក៏ហើរទៅបាត់។
11តើអ្នកណាស្គាល់អំណាច
នៃសេចក្ដីក្រោធរបស់ព្រះអង្គ?
សេចក្ដីក្រោធរបស់ព្រះអង្គ
ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។
12ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ
របស់យើងខ្ញុំ
ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
13ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ
តើដល់កាលណាទៅ?
សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង!
14ពេលព្រឹក សូមចម្អែតយើងខ្ញុំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ
ហើយសប្បាយរីករាយអស់មួយជីវិត។
15សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ
ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ
បានធ្វើទុក្ខយើងខ្ញុំ
គឺឲ្យស្មើនឹងឆ្នាំជាច្រើន
ដែលយើងខ្ញុំបានឃើញ
សេចក្ដីអាក្រក់នោះដែរ។
16សូមសម្ដែងកិច្ចការរបស់ព្រះអង្គ
ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ
ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ
ឲ្យកូនចៅរបស់គេឃើញផង។
17សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា
ជាព្រះនៃយើងខ្ញុំ
បានសណ្ឋិតលើយើងខ្ញុំ
ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ
ឲ្យបានខ្ជាប់ខ្ជួន
អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ
ឲ្យបានខ្ជាប់ខ្ជួនតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 90: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 90
90
ភាគទីបួន
(ទំនុកតម្កើង ៩០-១០៦)
មនុស្សលោករមែងតែងតែស្លាប់ តែព្រះគង់នៅអស់កល្បជានិច្ច
ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
1ឱព្រះអម្ចាស់អើយ
ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ
នៅគ្រប់ជំនាន់។
2មុនពេលភ្នំទាំងឡាយបានកើតឡើង
ឬមុនពេលព្រះអង្គបង្កើតផែនដី
និងពិភពលោកមក
ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប
គឺព្រះអង្គហើយជាព្រះ។
3ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ
ហើយមានព្រះបន្ទូលថា
«ឱពួកកូនមនុស្សអើយ
ចូរវិលត្រឡប់ទៅវិញទៅ»។
4ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ
មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល
ដែលកន្លងផុតទៅ
ឬដូចជាយាមមួយក្នុងពេលយប់។
5ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់
ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ
គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក
6នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង
នៅពេលល្ងាច វាស្រពោន
ហើយក្រៀមស្វិតទៅ។
7ដ្បិតយើងខ្ញុំត្រូវវិនាសទៅ
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយសេចក្ដីក្រោធរបស់ព្រះអង្គ
ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។
8ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ
នៅចំពោះព្រះអង្គ
ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត
ដោយលាក់កំបាំង
ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។
9ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ
ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ
យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ
ដូចមួយដង្ហើម។
10អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ
ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ
តែទោះជាយ៉ាងនោះក៏ដោយ
ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក
និងទុក្ខព្រួយទទេ
អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន
ហើយយើងខ្ញុំក៏ហើរទៅបាត់។
11តើអ្នកណាស្គាល់អំណាច
នៃសេចក្ដីក្រោធរបស់ព្រះអង្គ?
សេចក្ដីក្រោធរបស់ព្រះអង្គ
ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។
12ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ
របស់យើងខ្ញុំ
ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
13ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ
តើដល់កាលណាទៅ?
សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង!
14ពេលព្រឹក សូមចម្អែតយើងខ្ញុំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ
ហើយសប្បាយរីករាយអស់មួយជីវិត។
15សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ
ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ
បានធ្វើទុក្ខយើងខ្ញុំ
គឺឲ្យស្មើនឹងឆ្នាំជាច្រើន
ដែលយើងខ្ញុំបានឃើញ
សេចក្ដីអាក្រក់នោះដែរ។
16សូមសម្ដែងកិច្ចការរបស់ព្រះអង្គ
ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ
ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ
ឲ្យកូនចៅរបស់គេឃើញផង។
17សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា
ជាព្រះនៃយើងខ្ញុំ
បានសណ្ឋិតលើយើងខ្ញុំ
ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ
ឲ្យបានខ្ជាប់ខ្ជួន
អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ
ឲ្យបានខ្ជាប់ខ្ជួនតទៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies