ទំនុកតម្កើង 97
97
សិរីល្អនៃព្រះរាជ្យរបស់ព្រះ
1ព្រះយេហូវ៉ាសោយរាជ្យ
ចូរឲ្យផែនដីបានត្រេកអរ
ចូរឲ្យកោះជាច្រើនរីករាយឡើង!
2មានពពកយ៉ាងក្រាស់
ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌
ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។
3មានភ្លើងចេញទៅនៅមុខព្រះអង្គ
ហើយបញ្ឆេះបច្ចាមិត្តរបស់ព្រះអង្គ
ដែលនៅជុំវិញ។
4ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក
ផែនដីក៏ឃើញ ហើយញាប់ញ័រ។
5ភ្នំទាំងឡាយរលាយដូចក្រមួន
នៅចំពោះព្រះយេហូវ៉ា
គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
6ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយប្រជាជនទាំងអស់
ឃើញសិរីល្អរបស់ព្រះអង្គ។
7អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់
គឺជាអ្នកដែលអួតអាងពីរូបព្រះ
ដែលឥតប្រយោជន៍របស់គេ។
នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
8ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ
ហើយរីករាយ
ពួកកូនស្រី នៃសាសន៍យូដាមានចិត្តត្រេកអរ
ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
9ដ្បិត ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត
នៅលើផែនដីទាំងមូល
ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។
10ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ
ចូរស្អប់អំពើអាក្រក់!
ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ
មនុស្សអាក្រក់។
11មានពន្លឺបានសាបព្រោះ
សម្រាប់មនុស្សសុចរិត
ហើយអំណរសម្រាប់មនុស្ស
ដែលមានចិត្តទៀងត្រង់។
12ឱមនុស្សសុចរិតអើយ
ចូរត្រេកអរក្នុងព្រះយេហូវ៉ា
ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ
របស់ព្រះអង្គចុះ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 97: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 97
97
សិរីល្អនៃព្រះរាជ្យរបស់ព្រះ
1ព្រះយេហូវ៉ាសោយរាជ្យ
ចូរឲ្យផែនដីបានត្រេកអរ
ចូរឲ្យកោះជាច្រើនរីករាយឡើង!
2មានពពកយ៉ាងក្រាស់
ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌
ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។
3មានភ្លើងចេញទៅនៅមុខព្រះអង្គ
ហើយបញ្ឆេះបច្ចាមិត្តរបស់ព្រះអង្គ
ដែលនៅជុំវិញ។
4ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក
ផែនដីក៏ឃើញ ហើយញាប់ញ័រ។
5ភ្នំទាំងឡាយរលាយដូចក្រមួន
នៅចំពោះព្រះយេហូវ៉ា
គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
6ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយប្រជាជនទាំងអស់
ឃើញសិរីល្អរបស់ព្រះអង្គ។
7អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់
គឺជាអ្នកដែលអួតអាងពីរូបព្រះ
ដែលឥតប្រយោជន៍របស់គេ។
នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
8ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ
ហើយរីករាយ
ពួកកូនស្រី នៃសាសន៍យូដាមានចិត្តត្រេកអរ
ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
9ដ្បិត ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត
នៅលើផែនដីទាំងមូល
ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។
10ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ
ចូរស្អប់អំពើអាក្រក់!
ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ
មនុស្សអាក្រក់។
11មានពន្លឺបានសាបព្រោះ
សម្រាប់មនុស្សសុចរិត
ហើយអំណរសម្រាប់មនុស្ស
ដែលមានចិត្តទៀងត្រង់។
12ឱមនុស្សសុចរិតអើយ
ចូរត្រេកអរក្នុងព្រះយេហូវ៉ា
ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ
របស់ព្រះអង្គចុះ!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies