ទំនុកតម្កើង 99

99
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​បរិសុទ្ធ
1ព្រះ‌យេហូវ៉ា​សោយ​រាជ្យ
ចូរ​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ញាប់​ញ័រ!
ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម
ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ!
2ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់។
3ចូរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏​ធំ
ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ។
4ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព
ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌
ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់
ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌
និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។
5ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ!
6៙ លោក​ម៉ូសេ និងលោក​អើរ៉ុន
ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ
ហើយ​លោក​សាំយូ‌អែល
ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក
ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។
គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា
ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។
7ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​លោក
ពី​ក្នុង​បង្គោល​ពពក
ពួក​លោក​បាន​កាន់​តាម​សេចក្ដី​បន្ទាល់
របស់​ព្រះ‌អង្គ
ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ព្រះ‌អង្គ
បាន​ប្រទាន​ដល់​ពួក​លោក។
8៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
ព្រះ‌អង្គ​បាន​ឆ្លើយ​តប​ដល់​ពួក​លោក
ព្រះ‌អង្គ​ជា​ព្រះ​ដែល​អត់​ទោស​ដល់ពួក​លោក
តែ​ព្រះ‌អង្គ​ធ្វើ​ទោស​ចំពោះ​កំហុស
ដែល​ពួក​លោក​បាន​ប្រព្រឹត្ត។
9ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
ហើយ​ថ្វាយ‌បង្គំ​នៅ​ឯ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បរិសុទ្ធ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 99: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល