ទំនុកតម្កើង 98
98
ចូរសរសើរតម្កើងចៅក្រមនៃពិភពលោក
ទំនុកតម្កើង។
1ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា
ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ
ព្រះហស្តស្តាំ និងព្រះពាហុដ៏បរិសុទ្ធរបស់ព្រះអង្គ
បាននាំឲ្យព្រះអង្គមានជ័យជម្នះ។
2ព្រះយេហូវ៉ាបានសម្ដែងឲ្យស្គាល់ការសង្គ្រោះ
របស់ព្រះអង្គ
ព្រះអង្គបានបង្ហាញឲ្យសាសន៍នានា
ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
3ព្រះអង្គបាននឹកចាំពីព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ដល់ពូជពង្សអ៊ីស្រាអែល
មនុស្សទាំងអស់រហូតដល់ចុងផែនដី
បានឃើញការសង្គ្រោះរបស់ព្រះនៃយើង។
4ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា
ផែនដីទាំងមូលអើយ
ចូរទម្លាយចេញជាបទចម្រៀងដោយអំណរ
ហើយច្រៀងសរសើរចុះ!
5ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ា
ដោយចាប់ស៊ុង
គឺដោយចាប់ស៊ុង និងដោយសំឡេងដ៏ពីរោះ។
6ដោយត្រែ និងសូរស្នែង
ចូរបន្លឺសំឡេងដោយអំណរ
នៅចំពោះព្រះយេហូវ៉ា ជាព្រះមហាក្សត្រ!
7ចូរឲ្យសមុទ្រលាន់ឮកងរំពង
ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ
ពិភពលោក និងអស់អ្នកដែលរស់នៅ
ក្នុងពិភពលោកផង!
8ចូរឲ្យទន្លេទាំងឡាយទះដៃ
ចូរឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ
9នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក
ជំនុំជម្រះផែនដី។
ព្រះអង្គនឹងជំនុំជម្រះពិភពលោក
ដោយសេចក្ដីសុចរិត
ហើយប្រជាជនទាំងឡាយដោយយុត្តិធម៌។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 98: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies