លោកុប្បត្តិ 28:20-22

លោកុប្បត្តិ 28:20-22 GKHB

បន្ទាប់មក យ៉ាកុប​បន់​ថា​៖ “ប្រសិនបើ​ព្រះ​គង់នៅ​ជាមួយ​ទូលបង្គំ ហើយ​ថែរក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ទូលបង្គំ​ទៅ​នេះ ព្រមទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ហូប និង​ប្រទាន​សម្លៀកបំពាក់​ឲ្យ​ទូលបង្គំ​ស្លៀកពាក់ ហើយ​ទូលបង្គំ​បាន​ត្រឡប់ទៅ​ផ្ទះ​របស់​ឪពុក​ទូលបង្គំ​វិញ​ដោយ​សុខសាន្ត នោះ​ព្រះយេហូវ៉ា​នឹង​បានជា​ព្រះ​របស់​ទូលបង្គំ​។ រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕