លោកុប្បត្តិ 28:20-22
លោកុប្បត្តិ 28:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។ ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។
លោកុប្បត្តិ 28:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន នឹងសំលៀកបំពាក់ផង ហើយបើឲ្យទូលបង្គំបានត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
លោកុប្បត្តិ 28:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង ដើម្បីឲ្យខ្ញុំបានវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះខ្ញុំនឹងយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្ញុំ ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។