១ របាក្សត្រ 3

3
ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ
1រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានី‌យ៉ែល ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល 2បុត្រ​ទី​បី​ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេស៊ូ‌រី បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត 3បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល បុត្រ​ទី​ប្រាំ​មួយ​ព្រះ‌នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា។ 4 បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។
5 រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម សាំម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល - 6ប្រាំ​បួន​អង្គ​ទៀត គឺ​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត 7ណូកា នេផេក យ៉ាភា 8អេលី‌សាម៉ា អេលីយ៉ាដា និង​អេលី-‌ផាលេត។ 9ស្ដេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះ‌នាង​តាម៉ារ។
10ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះ‌បាទ​រេហូ‌បោម ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​អេសា ព្រះ‌បាទ​យ៉ូសា‌ផាត 11ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស 12ព្រះ‌បាទ​អម៉ា‌ស៊ា ព្រះ‌បាទ​អសា‌រា ព្រះ‌បាទ​យ៉ូថាម 13ព្រះ‌បាទ​អហាស ព្រះ‌បាទ​ហេ‌សេគា ព្រះ‌បាទ​ម៉ាណា‌សេ 14ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូសៀស។
15រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស​គឺ​យ៉ូហាណាន ជា​បុត្រ​ច្បង យេហូ‌យ៉ាគីម​ជា​បុត្រ​ទី​ពីរ សេ‌ដេគា​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។ 16រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។ 17រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេកូ‌នាស ជា​ឈ្លើយ​សឹក​នោះ គឺ​សាល‌ធាល 18ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌ម៉ា ហូសា‌ម៉ា និង​នេដាប‌យ៉ា។ 19បុត្រ​របស់​លោក​ពេដា‌យ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។ 20លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូ‌បា អូហែល បេរេ‌គា ហាសា‌ឌា និង​យ៉ាសាប-‌ហេសេដ។ 21កូន​របស់​លោក​ហាណា‌នា​គឺ ពេឡា‌ធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផា‌យ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបា‌ឌា កូន​ចៅ​របស់​លោក​សេកា‌នា។ 22កូន​របស់​លោក​សេកា‌នា​គឺ​លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា​គឺ​ហាធូស យីកាល បារី‌យ៉ា នារី‌យ៉ា និង​សាផាត។ សរុប​ទាំង​អស់​ប្រាំ​មួយ​នាក់។ 23កូន​របស់​លោក​នារី‌យ៉ា​មាន​អេលី‌យ៉ូណៃ ហេ‌សេគា និង​អាស‌រីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។ 24កូន​របស់​អេលី‌យ៉ូណៃ គឺ​ហូដា‌វា អេលា‌ស៊ីប ពេឡា‌យ៉ា អកាប យ៉ូហាណាន ដេឡា‌យ៉ា និង​អណា‌នី សរុប​ទាំង​អស់​ប្រាំ‌ពីរ​នាក់។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល