២ ពេត្រុស 1:19-21

២ ពេត្រុស 1:19-21 គខប

យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បងប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង ក្នុង​ចិត្ត​បងប្អូន។ ជា​បឋម សូម​បងប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 1:19-21